បងប្អូនរីករាយប្រមូលផលឪឡឹក។ (រូបថត៖ VOV) |
លោក Ma Son Hua ប្រធានគណៈប្រជាជនភូមិ Day So បានឲ្យដឹងថា Day So ជាភូមិដែលមានជនជាតិខ្មែររស់នៅជាង៧០%។ ក្នុងរដូវប្រាំង បន្ទាប់ពី ប្រមូលផលស្រូវរួចហើយ បងប្អូនជនជាតិខ្មែរនៅមូលដ្ឋានតែងតែជ្រើសរើស វាលស្រែដែលមានទីតាំងខ្ពស់និងងាយស្រួលក្នុងការដឹកជញ្ជូនកសិផលដើម្បីដាំឪឡឹក។ ដោយឡែកឆ្នាំនេះ បងប្អូនខ្មែរក្នុងភូមិដាំបានជាង ២០០ កុង។ ការដាំ ឪឡឹកផ្ដល់ប្រសិទ្ធភាពសេដ្ឋកិច្ចល្អ អាស្រ័យហេតុនោះហើយ ជួយឲ្យគ្រួសារជា ច្រើនមានប្រាក់ចំណូលបន្ថែម ជីវភាពរស់នៅបានកែលម្អ រួមចំណែកកាត់បន្ថយ ភាពក្រីក្រក្នុងភូមិ។
ទន្ទឹមនឹងការដាំឪឡឹកនៅតាមវាលស្រែ សម្រេចបានប្រសិទ្ធភាពសេដ្ឋកិច្ចល្អ នោះ គឺស្រូវរដូវសម្រកឆ្នាំនេះ ក៏អំណោយផលផងដែរ។ លោក Ly Quon កសិករធ្វើផលិតកម្មពូកែនៅឃុំ Thanh Quoi បានចែករំលែកថា ថ្វីត្បិតតែរដូវ ប្រាំងឆ្នាំនេះត្រូវបានគេព្យាករណ៍ថា មានគ្រោះរាំងស្ងួតនិងការជ្រាបទឹកប្រៃ យ៉ាងខ្លាំងក៏ដោយ ប៉ុន្តែអាស្រ័យដោយផ្នែកកសិកម្ម អាជ្ញាធរមូលដ្ឋានម្ចាស់ការ ទប់ទល់ ជាពិសេសគឺជិកស្ដារព្រែកធារាសាស្ត្រ ស្ដុកទឹកសាបបានច្រើន ដូច្នេះ ហើយ ការធ្វើផលិតកម្មរបស់បងប្អូនជៀសវាងបានអតិបរមានូវឥទ្ធិពលដោយ គ្រោះរាំងស្ងួតនិងការជ្រាបទឹកប្រៃ។ ក្នុងរដូវសម្រកកន្លងទៅ គ្រួសារលោក Ly Quon បង្កបង្កើនផលស្រូវ ST 24 និង Dai Thom 8 លើផ្ទៃដីប្រមាណ ២០០ កុង ដែលសុទ្ធតែមានគុណភាពខ្ពស់ រួមជាមួយស្រូវបានថ្លៃ បានជាមួយកុង គាត់ ចំណេញជាង៣លានដុងកន្លះឡើងទៅ។ មិនមែនត្រឹមតែគាត់ទេ គ្រួសារណា នៅឃុំ Thach Quoi ក៏ទទួលបានប្រាក់ចំណូលដ៏ប្រសើរពីស្រូវរដូវសម្រកកន្លង មកផងដែរ។
ជីវភាពរស់នៅខាងសម្ភារៈនិងស្មារតីត្រូវបានលើកកំពស់ បងប្អូនជនរួមជាតិខ្មែរអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីដោយក្ដីសប្បាយរីករាយ។ |
ភាពឧស្សាហ៍ព្យាយាមក្នុងពលកម្ម រួមជាមួយការយកចិត្តទុកដាក់បណ្ដាក់ ទុនរបស់បក្ស រដ្ឋនិងមូលដ្ឋានបានបង្កលក្ខណៈឲ្យបងប្អូនអភិវឌ្ឍសេដ្ឋកិច្ច គ្រួសារ ជួយឲ្យមុខមាត់ជនបទមានការផ្លាស់ប្ដូរថ្មី ភូមិស្រុកកាន់តែរីកចម្រើន បងប្អូនអំណរបុណ្យចូលឆ្នាំថ្មីដោយភាពក្ដីសប្បាយនិងកក់ក្ដៅ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

