ដំបូលផ្ទះជាច្រើនត្រូវបានប្រក់ក្បឿងទំនើប (រូបថត៖ VOV)
|
មកដល់ខេត្ត Ha Giang ភ្ញៀវទេសចរអាចប្រទះឃើញទិដ្ឋភាពទូទៅយ៉ាងងាយស្រួលនោះគឺផ្ទះឈើ ប្រមូលផ្តុំគ្នាទៅជាភូមិដ៏កក់ក្ដៅតាមស្រុកជាច្រើនដូចជា៖ Bac Quang, Quang Binh, Vi Xuyen, Hoang Su Phi, Bac Me, Xin Man…។ ជាមួយនឹងទំនៀមទំលាប់នៃការរស់នៅនិងការសម្របខ្លួនជាមួយធម្មជាតិ ការទប់ទល់នឹងការគំរាមកំហែងពីធម្មជាតិ ប្រជាជននៃក្រុមជនជាតិភាគតិចជាច្រើនបានគិតគូរដល់វិធីសាងសង់ផ្ទះឈើជាមួយនឹងវត្ថុធាតុដើមពីធម្មជាតិដែលមានស្រាប់ដូចជាឈើ ផ្តៅ ស្លឹកស្បូវ ជាដើម។ ផ្ទះប្រពៃណីរបស់ជនជាតិភាគតិច ជាពិសេសជនជាតិ Tay មានកម្ពស់ប្រហែល ២-២,២ម៉ែត្រពីដី ដែលអាចការពារពីការចូលលុកលុយសត្វព្រៃ ជាកន្លែងស្តុកអាហារ ហើយក៏ជាផ្ទះបិទជិតដោយមានផ្ទះបាយនៅខាងក្នុង ដែលងាយស្រួលផងនិងកក់ក្តៅផង។
ជីវភាពរស់នៅប្រែប្រួលពីមួយថ្ងៃទៅមួយថ្ងៃ ទោះបីជានៅតាមភូមិជាច្រើនក៏ដោយ ក៏យុវជនប្តូរមកសង់ផ្ទះជំនួសការជួសជុសផ្ទះឈើ។ ប្រការនេះមកពីហេតុផលមួយចំនួនដូចជា សម្ភារៈសម្រាប់សាងសង់ផ្ទះកាន់តែខ្វះខាត កម្មករតិច ហើយជាងចេះសាងសង់ផ្ទះឈើក៏មិនសូវមានទៀតឡើយ។
ប៉ុន្តែតាមពិតទៅ នៅតាមភូមិជនជាតិភាគតិច ផ្ទះឈើនៅតែមានចំនួនភាគច្រើន ជាពិសេសភូមិរបស់ជនជាតិ Tay និងជនជាតិ Nung។ កន្លែងជាច្រើនដូចជាឃុំ Quang Minh, Vo Diem និង Kim Ngoc នៃស្រុក Bac Quang; ឃុំ Xuan Giang និង Bang Lang នៃស្រុក Quang Binh ចំនួនផ្ទះឈើស្រូបយក៧០-៩០% នៃចំនួនផ្ទះសរុបរបស់ប្រជាជន។ នៅភូមិ Lao Xa ឃុំ Sung La ស្រុក Dong Van នាពេលថ្មីៗនេះ មានផ្ទះថ្មីជាច្រើនដែលសាងសង់ឡើងតាមគំរូបរទេស បានធ្វើឲ្យសម្រស់ភូមិបុរាណកាន់តែក្រក់មើល។ ប្រឈមមុខនឹងស្ថានភាពជាក់ស្តែងទាំងនេះ អាជ្ញាធរតំបន់បានប្ដេជ្ញាចិត្តកសាងភូមិ Lao Xa ឱ្យឡើងតាមស្តង់ដារជនបទថ្មី ដោយហេតុនេះ អភិវឌ្ឍន៍ភូមិរ៉ែប្រាក់ឱ្យក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញនៅតំបន់ខ្ពង់រាបថ្ម Dong Van។
ផ្ទះឈើប្រណិតនៅខេត្ត Ha Giang (រូបថត៖ baodantoc.vn) |
បច្ចុប្បន្ននៅឃុំ Sung La ដែលមានភូមិចំនួន១០នោះ មានតែភូមិ Lung Cam Tren នៅតែរក្សាបាននូវផ្នត់ផ្ទះប្រពៃណីនិងត្រូវបានទទួលស្គាល់ថាជាភូមិទេសចរណ៍វប្បធម៌តាមសហគមន៍ ស្របតាមស្តង់ដារ OCOP អំពីទេសចរណ៍។ លោក La Mi Kha ប្រធានគណៈកម្មាធិការប្រជាជនឃុំ Sung La បានឲ្យដឹងថា៖ ដោយសារក្បឿងបុរាណលែងផលិត ហើយបើផលិតដោយដៃមានតម្លៃថ្លៃណាស់ ទើបអ្នកភូមិស្រុកបានឆ្លងដែនមកទិញដើម្បីប្រក់ដំបូលផ្ទះ។
ផ្ទះឈើរបស់ជនជាតិ Tay នៅ Ha Giang (រូបថត៖ កាសែត Ha Giang) |
“ប្រសិនបើមានគោលការណ៍ជួយឧបត្ថម្ភប្រជាជននៅខ្ពង់រាបថ្ម ជាដំបូងគឺក្បឿងផលិតក្នុងតំបន់ ព្រមទាំងសម្ភារធ្វើពីឈើ ព្រោះវាថ្លៃណាស់បើធ្វើក៏ត្រូវការលុយច្រើនដែរ។ បច្ចុប្បន្នមានស្រុកខ្ពង់រាបចំនួន ៤ ដែលមានគោលនយោបាយជួយឧបត្ថម្ភការថែរក្សានិងអភិរក្សផ្ទះប្រពៃណី ដើម្បីឲ្យភ្ញៀវទេសចរបានបទពិសោធន៍នៅពេលធ្វើដំណើរទេសចរណ៍”។
ក្នុងដំណើរជីវិតដ៏មមាញឹកកាន់តែខ្លាំង ការចំណាយពេលវេលាដើម្បីពិសោធជីវភាពប្រចាំថ្ងៃនៅក្នុងផ្ទះឈើប្រពៃណី បង្ហាញថា វាមានអត្ថន័យសំខាន់ណាស់ ជួយឱ្យមនុស្សម្នាក់ៗមានស្មារតីក្នុងការរក្សានូវតម្លៃវប្បធម៌ប្រពៃណីជាតិបន្ថែមទៀត។ នៅកន្លែងជាច្រើន អាជ្ញាធរនិងសហគមន៍រួមគ្នាកសាងភូមិស្រុក ទៅជាភូមិវប្បធម៌ទេសចរណ៍ធម្មជាតិ នាំមកនូវតម្លៃសេដ្ឋកិច្ចនិងរួមចំណែកលើកតម្កើងតម្លៃវប្បធម៌ប្រពៃណី៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ


