និស្សិតកម្ពុជានៅសាលាជាន់ខ្ពស់ Thai Nguyen។ |
សាលាជាន់ខ្ពស់ Thai Nguyen បានឆ្លងកាត់រយៈពេល ៤៥ ឆ្នាំនៃការសាងសង់ និងរីកចម្រើន។ បច្ចុប្បន្ននេះ សាលាកំពុងរៀបចំការបណ្តុះបណ្តាលមុខវិជ្ជា ជំនាញចំនួន ២៦ ដែលមានសិស្សជាង ២៨០០ នាក់ ដែលក្នុងនោះ និស្សិតកម្ពុជា និងឡាវមានចំនួន ៣៨៤ នាក់។ លោកសាស្ត្រាចារ្យរង បណ្ឌិត លោក Tran Van Quyet នាយកសាលាជាន់ខ្ពស់ Thai Nguyen បានឲ្យដឹងថា ចាប់តាំងពីឆ្នាំ ២០១៦ មក សាលាបានចាក់គ្រឹះលើកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ និងបណ្តុះបណ្តាលជាមួយព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្ននេះ សាលាបានតភ្ជាប់បណ្តុះបណ្តាលវិជ្ជាជីវៈដល់និស្សិតមកពីខេត្តចំនួន ១៦ នៅព្រះរាជាណាចក្រកម្ពុជា៖
“នៅឆ្នាំ២០០៤ កម្ពុជាបានបង្កើតក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈដែលផ្តោតសំខាន់លើការបណ្តុះបណ្តាលវិជ្ជាជីវៈ ស្របតាមនិន្នាការនៃតម្រូវការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់កម្ពុជា។ នេះជាឱកាសសម្រាប់សាលាជាន់ខ្ពស់ Thai Nguyen បង្កើនការបណ្តុះបណ្តាលវិជ្ជាជីវៈដែលសាលាមានប្រៀបខ្លាំង ហើយកម្ពុជាមានតម្រូវការដូចជា បច្ចេកវិទ្យាព័ត៌មាន ការគ្រប់គ្រងសណ្ឋាគារ ទេសចរណ៍ ហិរញ្ញវត្ថុ និងធនាគារ ជាដើម។ តាមនោះ រួមចំណែកក្នុងការរក្សាចំណងមិត្តភាពជាប្រពៃណីនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរវៀតណាម និងកម្ពុជា”។
ដោយមានបំណងចង់ជួយនិស្សិតអន្តរជាតិនឹងនរចិត្តសិក្សារៀនសូត្រឲ្យបានឆាប់រហ័ស សាលាជានិច្ចកាលផ្តោតលើការកសាងហេដ្ឋារចនាសម្ព័ន្ធ សម្ភារៈបរិក្ខារ ហើយយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ការរស់នៅ និងការហូបចុករបស់និស្សិតអន្តរជាតិ។ សាលាក៏រៀបចំឱ្យនិស្សិតកម្ពុជា និងឡាវស្នាក់នៅក្បែរបន្ទប់របស់និស្សិតនិងគ្រូបង្រៀនវៀតណាម ដើម្បីងាយស្រួលសំណេះសំណាល និងចែករំលែក។ ប្អូន គឹម សំណាង និស្សិតកម្ពុជាម្នាក់បានចែករំលែកថា៖
លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជាថ្លែងក្នុងឱកាសមកបំពេញទស្សនកិច្ចការងារនៅសាលាជាន់ខ្ពស់ Thai Nguyen។ |
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

