អ្នកស្រី Chansida Inkhavilay។ |
អ្នកស្រី Chansida ចាត់ទុកថា ក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺរាត ត្បាតនៅវៀតណាម មិនត្រឹមតែមានការចូលរួមរបស់ប្រព័ន្ធ នយោបាយទាំងមូលប៉ុណ្ណោះទេ ថែមទាំងប្រជាជនវៀតណាមក៏មាន មនសិការខ្ពស់ក្នុងការងារបង្ការទប់ស្កាត់រោគរាតត្បាតទៀតផង។ មានអ្នកដែល រួមវិភាគទានធនធាន អ្នកខ្លះរួមសម្ភារៈ ហើយអ្នកខ្លះទៀតច្នៃប្រឌិត ឧបករណ៍បម្រើការងារបង្ការប្រឆាំងជម្ងឺរាតត្បាតឲ្យបានសមស្របនឹងស្ថានភាពនិងភូមិសាស្ត្រ។ ប្រការដែលធ្វើឲ្យអ្នកស្រី Chansida ចាប់ អារម្មណ៍ខ្លាំងបំផុតនោះ គឺប្រជាជនវៀតណាមមិនបំភ្លេចចោលនរណា ម្នាក់នោះឡើយ។ “ក្រៅពីការផ្គត់ផ្គង់ស្បៀងអាហារ ចំណីអាហារទៅកាន់ តំបន់ផ្ទុះជម្ងឺរាតត្បាតនាងខ្ញុំក៏បានឃើញរូបភាពប្រជាជនវៀតណាម ជួយប្រមូលផលនិងសង្គ្រោះកសិផលសម្រាប់បងប្អូនជនរួមជាតិនៅ តំបន់ផ្ទុះជម្ងឺផងដែរ។ នេះជាសកម្មភាពជួយឧបក្រសោបគ្នាទៅវិញទៅមក យ៉ាងស្មោះសរទោះបីជាគេមិនស្គាល់គ្នាក៏ដោយ”។
ពិធីប្រគល់-ទទួលសម្ភារៈបរិក្ខារវេជ្ជសាស្ត្រជាអំណោយរបស់បក្ស រដ្ឋនិងប្រជាជនវៀតណាមជូនចំពោះបក្ស រដ្ឋនិងប្រជាជនឡាវ។ |
ដើម្បីបង្ការប្រឆាំងកូវីដ ១៩ អ្នកស្រី Chansida និងក្រុមគ្រួសារ តែងតែប្រតិបត្តិតាមគ្រប់បទបញ្ញត្តិរបស់រដ្ឋាភិបាលវៀតណាម។ អ្នក ស្រីជឿជាក់ថា ដោយមានការរួមកម្លាំងកាយចិត្តរបស់ប្រជាជនវៀត ណាមទាំងមូល គួបផ្សំនឹងការជំរុញការចាក់វ៉ាក់សាំងនោះ មិនយូរ ប៉ុន្មានទៀតទេ ជម្ងឺរាតត្បាតនឹងត្រូវបានរុញថយក្រោយ ក្រុម គ្រួសារនឹងបានជួបជុំគ្នា ហើយសកម្មភាពទាំងអស់នឹងវិល ត្រឡប់ទៅរកប្រក្រតីភាពឡើងវិញផងដែរ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

