ជំរុញការផ្លាស់ប្តូរឌីជីថលលើវិស័យកសិកម្មនៅខេត្ត Soc Trang |
តាមរយៈការប្រើប្រាស់ស្មាតហ្វូន លោក Minh Thuong ម្ចាស់ចំការនៅភូមិ Phuoc Hoa B ទីរួមស្រុក Cu Lao Dung ស្រុក Cu Lao Dung ខេត្ត Soc Trang អាចស្រោចស្រពលើចំការក្រួចថ្លុង Nam roi និងក្រូចថ្លុងស្បែកខៀវ ដែលមានផ្ទៃដី ៤ ហិកតាទាំងមូលរបស់គ្រួសារ។ លោក Thuong បានឲ្យដឹងថាជាមួយនឹងប្រព័ន្ធស្រោចស្រពសន្សំសំចៃដែលបញ្ជាដោយទូរស័ព្ទ លោកចំណាយពេលត្រឹមតែជាង ១ ម៉ោងប៉ុណ្ណោះ ដើម្បីស្រោចស្រពដល់ចំការរបស់គ្រួសារទាំងមូល។ ជាមួយនឹងបច្ចេកវិទ្យានេះ លោកអាចសន្សំសំចៃប្រភពទឹក កម្លាំងពលកម្ម និងការចំណាយក្នុងផលិតកម្ម ជាពិសេសគឺអាចស្រោចស្រពបាននៅគ្រប់ពេលវេលាសមស្របសម្រាប់ដាំណាំដាំដុះ៖
“ធម្មតា កាលពីមុន បើចង់ស្រោចស្រពលើចំការរបស់គ្រួសារទាំងមូលគឺត្រូវចំណាយពេលជាង ១ សប្តាហ៍ឡើងទៅ។ ប៉ុន្តែ នាបច្ចុប្បន្ន ដោយបានប្រើប្រាស់បច្ចេកវិទ្យា ខ្ញុំចំណាយពេលត្រឹមតែពី ១ ដល់ ២ ម៉ោងប៉ុណ្ណោះ ហើយការចំណាយត្រូវបានកាត់បន្ថយច្រើន។ ដូច្នេះហើយ បងប្អូនប្រជាជនអាចឆ្លៀតពេលទំនេរដើម្បីធ្វើកិច្ចការផ្សេងៗជាច្រើន ដូចជាការងារបច្ចេកទេសផងដែរ”។
ជាមួយនឹងកម្មវិធីស្រោចស្រពសន្សំសំចៃដែលបញ្ជាដោយទូរសព្ទដៃ លោក Thuong ក៏អាចបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ធនធានដីធ្លី ទឹក និងជី។ ប្រការនេះបានជួយគ្រួសារលោកផ្លាស់ប្ដូរពីកសិកម្មបែបប្រពៃណី ទៅជាកសិកម្មទំនើប បង្កើតឱកាសបង្កើនផលិតភាពពលកម្មជាច្រើន កាត់បន្ថយការពឹងផ្អែកលើលក្ខខ័ណ្ឌបរិស្ថាន និងអាកាសធាតុ និងនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់។ លោក Minh Thuong បានឲ្យដឹងថែមទៀតថា៖
“កាលពីមុន ខ្ញុំបានស្រោចស្រពចំការដោយប្រើម៉ូទ័រ ឬម៉ាស៊ីនកាត់ស្មៅ ដោយមិនសូវមានប្រសិទ្ធភាពដល់ដើមឈើឡើយ ព្រោះថា បើបរិមាណទឹកបាញ់ខ្លាំងពេកនឹងបណ្តាលឱ្យមានសំណឹកផ្ទៃដីធម្មជាតិ ប៉ះពាល់ដល់ដើមឈើ។ បច្ចុប្បន្ននេះ ការស្រោចស្រពដោយប្រព័ន្ធបែបនេះ បរិមាណទឹកស្រោចស្រពគឺគ្រប់គ្រាន់ល្មមសម្រាប់ដើមឈើ ជួយដើមឈើរីកលូតលាស់ល្អ កាត់បន្ថយពេលវេលា កាត់បន្ថយការចំណាយរបស់ប្រជាកសិករ ហើយសំខាន់បំផុតគឺសន្សំសំចៃប្រភពទឹកផងដែរ”។
លោក Nguyen Van Dac ប្រធានការិយាល័យកសិកម្ម និងអភិវឌ្ឍន៍ជនបទស្រុក Cu Lao Dung បានឲ្យដឹងថា ការផ្លាស់ប្តូរឌីជីថលលើវិស័យកសិកម្មគឺជាវិស័យមួយដែលថ្នាក់ដឹកនាំមូលដ្ឋានយកចិត្តទុកដាក់។ តាមនោះ គំរូជាច្រើនបាន និងកំពុងត្រូវបានដាក់ឱ្យដំណើរការ ដោយនាំមកនូវប្រសិទ្ធភាពខ្ពស់ជាជំហានដំបូងដូចជា៖ កម្មវិធីគ្រប់គ្រងតំបន់ដាំដុះ ជួយវិស័យកសិកម្មអាចគ្រប់គ្រង និងឆែកព័ត៌មានអំពីតំបន់ ទំហំដីធ្លីក្នុងតំបន់ដែលកំពុងដាំដុះដើមឈើ និងចិញ្ចឹមសត្វអ្វីខ្លះ។ លើសពីនេះ កម្មវិធីនេះក៏បានធ្វើបច្ចុប្បន្នភាព និងរួមបញ្ចូលព័ត៌មានទាំងអស់អំពីសំណង់ធារាសាស្ត្រ ដូចជាប្រព័ន្ធទំនប់ ស្ពាន លូ ជួយសម្រួលដល់ការគ្រប់គ្រង។ ក្រៅពីនោះ ស្រុកក៏កំពុងជំរុញខ្លាំងការអនុវត្តប្រព័ន្ធស្រោចស្រពទឹកសន្សំសំចៃ តាមរយៈការបញ្ជាដោយស្មាតហ្វូន ដែលបច្ចុប្បន្នត្រូវបានប្រជាជនប្រើប្រាស់យ៉ាងច្រើន និងកំពុងផ្តល់ប្រសិទ្ធភាពខ្ពស់។ ចំពោះផលិតផល OCOP (ឃុំមួយផលិតផលមួយ) របស់ស្រុកត្រូវបានជួយសម្រួលបិតតែមស្វែងរកប្រភពពើម។ លោក Nguyen Van Dac បានឲ្យដឹងថា៖
“ឆ្នាំនេះ យើងនឹងអនុវត្តន៍កម្មវិធី facefarm (កំណត់ហេតុផលិតកម្មប្រចាំថ្ងៃ) គឺមានន័យថា អនុវត្តន៍ការត្រួតពិនិត្យប្រភពតំបន់ដាំដុះ។ ឥឡូវនេះ យើងខ្ញុំបានប្រគល់ឲ្យប្រជាកសិករកត់ត្រាដោយដៃ ដើម្បីបម្រើការងារនាំចេញ ហើយជួនកាលគេភ្លេចកត់ត្រា។ នាពេលខាងមុខ យើងខ្ញុំនឹងអនុវត្តន៍កម្មវិធីសៀវភៅកំណត់ហេតុអេឡិចត្រូនិចនេះតាមរយៈក្រុមសហការ ដើម្បីគ្រប់គ្រងតំបន់ដាំដុះ។ ទន្ទឹមនឹងនេះ ដោយមានការជួយឧបត្ថម្ភរបស់ក្រុមលើកទឹកចិត្តកសកម្មសហគមន៍ កម្លាំងនេះនឹងជួយតំបន់ដាំដុះ កត់ត្រាកំណត់ហេតុប្រចាំថ្ងៃជាក់លាក់ជាពិសេសគឺក្នុងការគ្រប់គ្រងកំណត់ហេតុប្រចាំថ្ងៃទាក់ទងនឹងតំបន់ដាំដុះ ដែលកំពុងជំរុញការនាំចេញនាបច្ចុប្បន្នផងដែរ”។
ជំរុញការផ្លាស់ប្តូរឌីជីថលលើវិស័យកសិកម្មនៅខេត្ត Soc Trang |
នាបច្ចុប្បន្ន ការផ្លាស់ប្តូរឌីជីថលគឺជាដំណោះស្រាយដ៏សំខាន់ ជួយប្រជាកសិករ សហគ្រាសនៅមូលដ្ឋានផលិតកសិផលប្រកបដោយគុណភាព ជាមួយប្រាក់ចំណាយទាបបំផុត ប៉ុន្តែទទួលបានប្រាក់ចំណេញខ្ពស់បំផុត។ ស្ថាប័ន ខេត្ត ក្រុង សហគ្រាស និងប្រជាជននៅស្រុក Cu Lao Dung ក៏កំពុងជំរុញគោលដៅនេះ ជាមួយក្ដីរំពឹងបង្កើតជំហានទម្លុះទម្លាយអំពីផលិតភាព គុណភាព និងសមត្ថភាពប្រកួតប្រជែងសម្រាប់កសិផលផងដែរ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

