VOV.VN - ក្នុងប៉ុន្មានថ្ងៃនេះ បណ្ដាវិថីនៅមណ្ឌលរដ្ឋធានីហាណូយរបស់វៀតណាមត្រូវបាន តុបតែងយ៉ាងស្អាតបាតដោយនិងអំពូលភ្លឺងសំដៅរំលឹកខួបអនុស្សារវរីយ៍លើកទី ៦០ នៃ ទិវារំដោះរដ្ឋធានីហាណូយ។
![]() |
| កម្មករកំពុងតុបតែងលំអរទីក្រុងហាណូយក្នុងឱកាសរំលឹក ខួបអនុស្សាវរីយ៍លើកទី ៦០ នៃទិវារំដោះរដ្ឋធានី (ថ្ងៃទី ១០ តុលា ឆ្នាំ ១៩៥៤ - ថ្ងៃទី ១០ តុលា ឆ្នាំ ២០១៤) និងលើកទី ១៥ នៃទិវា “ទីក្រុងដើម្បីសន្តិភាព”។ |
![]() |
| ការតុបតែងដោយផ្កាដើមឈើនិងពន្លឺអំពូលនៅទីក្រុងហាណូយត្រូវឲ្យបានសម្រេចមុន ថ្ងៃទី ២ តុលា។ |
![]() |
| រួមជាមួយប្រព័ន្ធអំពូលបំភ្លឺដងវិថីច្រើនត្រូវបានតុបតែងដោយផ្កាស្រស់។ |
![]() |
| ប៉ាណូមួយដែលត្រូវបានតូបតែងនៅតំបន់ជុំវិញ Ho Guom - បឹងសងដូវវិញ។ |
![]() |
| សម្របខ្លួនជាមួយបរិយាកាសនោះ ស្ថាប័នគ្រួសារនានាបានព្យួរទង់ជាតិមុខផ្ទះកាលពី ប៉ុន្មានថ្ងៃ ចុងខែកញ្ញា។ |
![]() |
| តាមដងវិថីនានានៅទីក្រុងហាណូយទង់ជាតិនិងទង់បក្សត្រូវបានព្យួរលើបង្គោល ភ្លើង។ |
![]() |
| ជាពិសេស ឆាកធំមួយកំពុងតម្លើងនៅទីលាននៃរូបសំណាកស្តេច Ly Thai To ។ ជាកន្លែងដែលសកម្មភាពរំលឹកខួបអនុស្សរវរីយ៍នៃទិវារំដោះ រដ្ឋធានីហាណូយនឹង ប្រព្រឹត្តទៅ។ |
![]() |
| ប្រព័ន្ធអំពូលបំភ្លឺតុបតែងត្រូវបានសម្រេចលើវិថី Hàng Khay នៅទីក្រុងហាណូយ |
![]() |
| បន្ទាប់ពីសម្រេច ប្រព័ន្ធអំពូលភ្លើងបំភ្លឺចំរុះពណ៌ត្រូវបានបើកបំភ្លឺក្នុងឱកាសរំលឹកខួប អនុស្សរវរីយ៍ លើកទី ៦០ នៃទិវារំដោះរដ្ឋធានី។ |
![]() |
| វិថី Đinh Tiên Hoàng ត្រូវបានតុបតែងដោយរូបភាពនាគដ៏ពិសិដ្ឋ។ |
![]() |
| វិថី Tràng Tiền ភ្លឺចិញ្ចែងចិញ្ចាចនាពេលរាត្រី។ |
![]() |
| ប៉ាណូបំភ្លឺ “រំលឹកខួបអនុស្សារវរីយ៍លើកទី ៦០ នៃទិវារំដោះរដ្ឋធានីហាណូយ” ត្រូវបាន បើកនៅលើវិថី Bà Triệu ក្នុងរយៈពេលច្រើនថ្ងៃកន្លងមក។ |
![]() |
| រូបភូគោលរួមជាមួយសត្វព្រាប (និមិត្ដរូបរបស់សន្តិភាព) ត្រូវបានបង្កើតឡើងលើវិថី Ngo Quyen។ |
![]() |
| អក្សរ “ហាណូយ-ទីក្រុងដើម្បីសន្តិភាព” បានលេចចេញនៅកន្លែងជាច្រើននៅក្នុងទីក្រុង៕ |
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ













