VOV.VN-នាយប់ថ្ងៃទី៩ ដល់ព្រឹកព្រលឹមថ្ងៃទី១០មករាអាកាសធាតុត្រជាក់ខ្លាំង
និងមានធ្លាក់ព្រិល នៅ Sa Pa (ខេត្ត Lao Cai ភាគខាងជើងវៀតណាម)។
នៅវេលាម៉ោង១០យប់ថ្ងៃទី៩មករា តំបន់ភ្នំទាំងមូលនៅ Hoang Lien Son
(ខេត្ត Lao Cai) នៅកំពស់២០០ម៉ត្រឡើងទៅមានធ្លាក់ព្រិល។​កាន់តែឡើងខ្ពស់
ព្រិលកាន់តែ ក្រាស់។ ដល់ព្រឹកព្រលឹមថ្ងៃទី១០មករា ព្រិល ធ្លាក់យ៉ាងខ្លាំង​ មានកន្លែងខ្លះព្រិលធ្លាក់មានកំពស់ រហូតដល់១០cm។
ដោយទទួលបានព័ត៌មានព្រិលថាព្រិលធ្លាក់នៅ Sa Pa នាយប់ថ្ងៃទី៩មករា ភ្ញៀវទេសចរណ៍ជាច្រើននាក់មកពីហាណូយនិងខេត្តក្រុងនានាបានទៅទស្សនា
នៅ Sa Pa គយគន់ព្រិលធ្លាក់។

ភ្ញៀវទេសចរណ៍សប្បាយរីរាយបានថតរូបព្រិលធ្លាក់

ព្រិលធ្លាក់គ្របដណ្តប់ចំណោតទាំងស្រុង

រហូតដល់ព្រឹកព្រលឹមថ្ងៃទី១០មករាទើបព្រិលឈប់ធ្លាក់

ព្រិលគ្របដណ្តប់ភ្នំ ទាំងមូល កន្លែងខ្លះព្រិលាមានកម្រាស់រហូតដល់១០សង់ទីម៉ែត្រ

ជនជាច្រើននាក់មកពីខេត្ត ក្រុងនានាពេញនិយមថតរូប

ព្រិលធ្លាក់ព័ណ៌សរក្បុះសងខាងផ្លូវ