ប្រធានបទនៃការងារបង្ការទប់ស្កាត់ជំងឺកូវីដ ១៩ គឺជាខ្លឹមសារដែលមិត្តអ្នកស្តាប់ចាប់អារម្មណ៍ ផ្ញើរអ៊ីមែលនិងតភ្ជាប់ក្នុងសប្តាហ៍កន្លងទៅ។ មិត្តអ្នកស្តាប់មកពីកម្ពុជាបានវាយតម្លៃខ្ពស់ចំពោះការដែលវៀតណាមនៅតែបន្តគាំទ្រផ្តល់ជំនួយដល់ប្រទេសកម្ពុជាសម្រាប់ការបង្ការទប់ស្កាត់ជំងឺកូវីដ ១៩។ យ៉ាងណាមិញ សកម្មភាពបង្ការទប់ស្កាត់ជំងឺរាតត្បាតកំពុងត្រូវបានអនុវត្តនៅទូទាំងពិភពលោក ក្នុងនោះវៀតណាមបានបន្តរឹតបន្តឹងវិធានការដើម្បីរាំងស្កាត់ការឆ្លងរាលដាលជំងឺនេះម្តងទៀត។
មិត្តអ្នកស្តាប់មកពីចិន រុស្ស៊ីនិងអាល្លឺម៉ង់បានវាយតម្លៃថា កម្មវិធីរបស់វិទ្យុសំឡេងវៀតណាម ពោរពេញទៅដោយព័ត៌មានគួរឱ្យចាប់អារម្មណ៍ជាច្រើន ផ្តល់ឱ្យអ្នកស្តាប់បានយល់ពីវប្បធម៌និងប្រជាជនវៀតណាម ព្រមទាំងផ្តល់ព័ត៌មានជាច្រើនអំពីការចាក់វ៉ាក់សាំងការពារជំងឺរាតត្បាត។ នៅលើគេហទំព័រ vovwworld.vn យើងនៅតែបន្តទទួលបានមតិឆ្លើយតបជាច្រើនពីមិត្តអ្នកស្តាប់ រួមជាមួយការផ្តល់យោបល់ ក្នុងនោះមិត្តអ្នកស្តាប់ដែលចង់ដឹងអំពីសិទ្ធិរបស់ពលរដ្ឋវៀត ណាមនៅឯបរទេសក្នុងការអនុវត្តការបោះឆ្នោត យើងខ្ញុំសូមផ្តល់ព័ត៌មានដូចតទៅ៖ យោងតាមច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងសមាជិកសភានិងសមាជិក នៃក្រុមប្រឹក្សាប្រជាជនលេខ ៨៥/២០០៥/QH13 ចុះថ្ងៃទី ២៥ ខែមិថុនាឆ្នាំ ២០១៥ មិនបានកំណត់អំពីការដែល ពលរដ្ឋវៀតណាមកំពុងសិក្សានិងធ្វើការនៅក្រៅប្រទេសចូលរួមក្នុងការបោះឆ្នោត ជ្រើសតាំងសមាជិកសភានិងសមាជិកក្រុមប្រឹក្សាប្រជាជនក្នុងប្រទេសទាល់តែសោះ។ បច្ចុប្បន្ននេះ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកសភានិងសមាជិកក្រុមប្រឹក្សាប្រជាជនបានត្រឹមតែកំណត់ ថា សិទ្ធិបោះឆ្នោតរបស់ពលរដ្ឋត្រូវបានអនុវត្តន៍លើទឹកដីនៃប្រទេសវៀតណាមតែប៉ុណ្ណោះ។ ឧទាហរណ៍ នៅក្នុងប្រការទី ៤ មាត្រា ២៩ បានចែងថា ប្រជាពលរដ្ឋវៀតណាមនៅក្រៅប្រទេសដែលវិលត្រឡប់មកប្រទេសវៀតណាម ក្នុងអំឡុងពេលបន្ទាប់ពីបញ្ជីឈ្មោះបោះឆ្នោតត្រូវបានបិទ មុន២៤ ម៉ោង ដែលការបោះឆ្នោតចាប់ផ្តើម បន្ទាប់មកទៅកាន់គណៈកម្មាធិការប្រជាជនថ្នាក់ឃុំដើម្បីបង្ហាញលិខិតឆ្លងដែនដែលមានសញ្ជាតិវៀតណាមដើម្បីចុះឈ្មោះក្នុងបញ្ជីបោះឆ្នោតនិងទទួលបានសន្លឹកឆ្នោតសម្រាប់បោះឆ្នោតជ្រើសរើសសមាជិកសភានិងសមាជិកក្រុមប្រឹក្សាប្រជាជនថ្នាក់ខេត្ត ថ្នាក់ស្រុកឬឃុំ (ប្រសិនបើមានវត្តមាននៅកន្លែងចុះឈ្មោះស្នាក់នៅជាអចិន្រ្តៃយ៍) ឬបោះឆ្នោតជ្រើសរើសសមាជិកសភានិងសមាជិកក្រុមប្រឹក្សាប្រជាជននៅថ្នាក់ខេត្តនិងស្រុក (ប្រសិនបើបង្ហាញនៅទីលំនៅបណ្ដោះអាសន្នដែលបានចុះឈ្មោះ)។
Eo Gio ជាតំបន់ទេសចរណ៍ធម្មជាតិដ៏ស្រស់ស្អាតដែលភ្ញៀវទេសចរមិនអាចរំលងបានពេលមកដល់ទីនេះម្តងៗ (រូបថត៖ quynhonland.com.vn) |
ស្វែងយល់អំពីទីកន្លែងនានានៅប្រទេសវៀតណាម មិត្តអ្នកស្តាប់គីម សែនសុខ មកពីកម្ពុជាចង់ស្វែងយល់អំពីឆ្នេរសមុទ្រ Quy Nhon នៃខេត្ត Binh Dinh នៅភាគកណ្តាល វៀតណាម។ ធ្វើដំណើរទៅកាន់ Quy Nhon ដែលជាទឹកដីនៃឈ្មោះពិសេស លោកអ្នកនឹងមានការចាប់អារម្មណ៍រយ៉ាងខ្លាំងជាពុំខាន។ កន្លែងនេះត្រូវបានធម្មជាតិអំណោយផលនូវទេសភាពធម្មជាតិស្រស់បំព្រងរាប់មិនអស់ជាពិសេសសមុទ្រ។ ឆ្នេរសមុទ្រ Quy Nhon មានភាពសុភាពរាបសាដូចជានារីក្រមុំឆ្នេរសមុទ្រ ដែលមានភាពស្មោះត្រង់ពោរពេញដោយក្ដីអំណរសប្បាយរីករាយ។ ឆ្នេរខ្សាច់ពណ៌បៃតងធំល្វឹងល្វើយ ឆ្នេរខ្សាច់សវែងលាតសន្ធឹង ហើយម្ហូបអាហានៅ Quy Nhon ប្រាកដជានឹងទាក់ទាញអារម្មណ៍អ្នកទេសចរដែលមានបំណងចង់ស្នាក់នៅជាមួយធម្មជាតិស្រស់បំព្រងនៅទីនេះ ដែលមិនចង់វិលត្រឡប់មកផ្ទះវិញឡើយ។ មិនតែប៉ុណ្ណោះ សមុទ្រ Quy Nhon ក៏មានការចាប់អារម្មណ៍ជាមួយនឹងការរួមបញ្ចូលគ្នានៃជួរភ្នំនិងសមុទ្រ បង្កើតឡើងទេសភាពដ៏អស្ចារ្យដែលមានលក្ខណៈមនោរម្យ។ ឆ្នេរសមុទ្រ Ky Co ធ្វើឲ្យអ្នកទេសចរណ៍ស្រមើស្រមៃដូចជាឈូងសមុទ្រ Ha Long អញ្ជឹង ពីព្រោះទីនេះមានផ្ទាំងថ្មចោត ជាមួយទឹកសមុទ្រថ្លាខៀវស្រងាត់ដែលអាចមើលឃើញដល់បាត។ Eo Gió នៅ Quy Nhon ក៏ជាឆ្នេរសមុទ្រដ៏ស្រស់ស្អាត ដែលជាកន្លែងមានភាពស្ងប់ស្ងាត់និងជាទីតាំងសែនមនោរម្យសម្រាប់យើងដើរកម្សាន្តពេញមួយថ្ងៃ។ ពេលជិតយប់យើងមកដល់ Eo Gió លង់អារម្មណ៍ក្នុងខ្យល់អាកាសបរិសុទ្ធ ស្តាប់ដង្ហើមពីសមុទ្រ បានធ្វើឲ្យដួងចិត្តរបស់យើងស្ងប់ស្ងាត់ និងស្រស់ស្រាយណាស់។
មិត្តអ្នកស្តាប់ប៊ុនធឿន និស្សិតកម្ពុជាកំពុងសិក្សានៅសាកលវិទ្យាល័យពហុបច្ចេកវិទ្យាហាណូយចង់ស្វែងយល់អំពីការដាក់ឈ្មោះផ្លូវនៅប្រទេសវៀតណាម ហើយខាងក្រោមនេះគឺជាព័ត៌មានដែលយើងចង់ផ្តល់ជូនអ្នក៖ នៅប្រទេសវៀតណាមតាំងពីយូរណាស់មកហើយ គោលការណ៍សម្រាប់ដាក់ឈ្មោះផ្លូវគឺ យកឈ្មោះរបស់អ្នកដែលមានឈ្មោះល្បីល្បាញនិងវីរបុរសជាតិ។ វីរបុរសជាតិនិងថ្នាក់ដឹកនាំជាតិនឹងត្រូវបានជ្រើសរើសសម្រាប់ដាក់ឈ្មោះមហាវិថីមានចម្ងាយឆ្ងាយនិងចរាចរណ៍ដែលមានឥទ្ធិពលលើទីក្រុងធំៗ ដូចជា Tran Hung Dao, Nguyen Hue ឬ Nguyen Tat Thanh ជាដើម។ នេះហាក់ដូចជាផ្តើមចេញពីការដាក់ឈ្មោះផ្លូវតាមគ្រាអាណានិគមបារាំង ប៉ុន្តែមានលក្ខណៈមត់ចត់និងជាប់ទាក់ទងគ្នាក្នុងគោលបំណងផ្តល់កិត្តិយសដល់អ្នកដែលបានធ្វើកុសល អ្នកដែលមានគុណូបការៈជាមួយប្រទេសជាតិ ជាមួយយុគ្គសម័យ និងជាមួយប្រជាជន។ យ៉ាងណាមិញ នៅពេលដែលទីក្រុងកាន់តែបានពង្រីកទូលាយ ផ្លូវថ្នល់បានកើនឡើង ការដាក់ឈ្មោះតាមដងផ្លូវដោយប្រើឈ្មោះរបស់អ្នកល្បីល្បាញ និងវីរបុរសគឺមិនទាន់គ្រប់គ្រាន់នៅឡើយទេ តំបន់ខ្លះពង្រីកលក្ខណៈវិនិច្ឆ័យទាំងនេះ ប៉ុន្តែនៅតែមិនអាចឆ្លើយតបនឹងនិន្នាការអភិវឌ្ឍន៍បានគ្រប់គ្រាន់។ ការដាក់ឈ្មោះផ្លូវត្រូវបានសិក្សានិងអនុវត្តតាមទិសដៅនៃបណ្តាទីក្រុងនានានៅអឺរ៉ុប ដែលធ្លាប់ជ្រើសរើសទីតាំងសម្គាល់ដែលមានរួចហើយ តាមបណ្តាភូមិបុរាណ ជាពិសេសតំបន់ដែលមានកេរ្តិ៍ដំណែល។ នៅតាមទីប្រជុំជនថ្មីនៃទីក្រុងហាណូយ យើងក៏អាចជួបផ្លូវមានឈ្មោះបែបនេះ ដូចជា Trung Kinh និង Nhan Hoa។ នៅទីក្រុង Da Nang ក៏មានផ្លូវដែលដាក់ឈ្មោះតាមរមណីដ្ឋានដោយឡែក ដូចជា Bàu Tràm, Bàu Hạc ជាដើម។
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ
