ការប្រឡងចែវទូកនាគទីក្រុងហាណូយបើកទូលាយ ២០១៨ នៅបឹង Ho Tay ខ័ណ្ឌ Tay Ho ទីក្រុងហាណូយ។ (soha.vn)

លោកអ្នកនាងជាទីមេត្រី! នាថ្ងៃទី ២៤ កុម្ភៈ មានកីឡាករចំនួន ៤០០ នាក់របស់ក្រុមចែវទូកនាគមកពីខ័ណ្ឌស្រុកចំនួន ២៧ នៃទីក្រុងហាណូយនិងខេត្តជុំវិញមួយចំនួនបានចូលរួមការប្រឡងចែវទូកនាគទីក្រុងហាណូយបើកទូលាយ ២០១៨ នៅបឹង Ho Tay ខ័ណ្ឌ Tay Ho ទីក្រុងហាណូយ។

នេះជាលើកដំបូងដែលការប្រឡងចែវទូកនាគទីក្រុងហាណូយបើកទូលាយ ២០១៨ ត្រូវបានរៀបចំឡើងនៅលើបឹង Ho Tay។ ការប្រឡងនេះមានគោលដៅ ស្តារឡើងវិញបណ្ដាវិញ្ញាសាកីឡាប្រពៃណីរបស់វៀតណាម ព្រមទាំង ទាក់ ទាញភ្ញៀវទេសចរ ក៏ដូចជា លើកទឹកចិត្តការអភិវឌ្ឍន៍វិញ្ញាសាកីឡាលើទឹកនេះ។ បណ្ដាខ័ណ្ឌស្រុកនៃទីក្រុងហាណូយបានចូលរួមការប្រឡងនេះរួមមាន៖ ខ័ណ្ឌ Hoang Mai ខ័ណ្ឌ Tu Liem ខាងជើង ខ័ណ្ឌ Chuong My ខ័ណ្ឌ My Duc ស្រុក Thanh Oai ស្រុក Ba Vi ទីរួមស្រុក Son Tay។ ខ័ណ្ឌស្រុកទាំងនេះសុទ្ធសឹងជា តំបន់ដែលមានប្រពៃណីចែវទូកឆ្នើមរបស់ទីក្រុងហាណូយ។ ក្រៅពីនោះ ពិធីបុណ្យនេះមានការចូលរួមរបស់ក្លឹបចែវទូកនាគនៃទីក្រុង Hai Duong ខេត្ត Hung Yen និងខេត្ត Thai Nguyen ផងដែរ។

ការប្រឡងចែវទូកនាគទីក្រុងហាណូយបើកទូលាយ ២០១៨ (soha.vn)

ព្រឹត្តិការណ៍នេះបាននាំមកនូវ ការទន្ទឹងរងចាំសប្បាយរីករាយរបស់ជនហាណូយម្នាក់ៗ។ ប្អូន Nguyen Khanh Ly សិស្សថ្នាក់លេខ 5B សាលាបថមសិក្សា An Duong ខ័ណ្ឌ Tay Ho បានចែករំ លែកថា៖

«នាងខ្ញុំមកគាំទ្រដោយសារគ្រួសារខ្ញុំមានឪពុកនិងបងប្រុសចូលរួម! គ្មានពេលណាដែលនាងខ្ញុំឃើញថា ការប្រឡងចែវទូកទ្រង់ទ្រាយធំដូច្នេះនៅ ហាណូយទេ។ មិត្តមួយចំនួនរបស់ខ្ញុំយក camera ថតរូប មានមិត្តខ្លះគំនូរទៀត ផង។»

ខ្លឹមសារប្រកួតរួមមានការប្រកួតចែវទូកនាគស្តងដារនិងការប្រកួតចែវទូក នាគប្រពៃណីលើចំងាយ ៦០០ ម៉ែត្រ។ តំលៃពានរង្វាន់គឺ ១០០ លានដុង។ នៅម៉ោងទី ១៥ ថ្ងៃទី ២៤ កុម្ភៈ ការប្រឡងបានបិទបញ្ចប់ដោយមានរង្វាន់ ថ្នាក់ជើងឯក ត្រូវបានប្រគល់ឲ្យក្រុមកីឡាទីក្រុង Hai Duong។

ព្រឹត្តិការណ៍នេះបាននាំមកនូវ ការទន្ទឹងរងចាំសប្បាយរីករាយរបស់ជនហាណូយម្នាក់ៗ។ (soha.vn)

ក្នុងក្របខ័ណ្ឌនៃការប្រឡង សកម្មភាពវប្បធម៌សិល្បៈជាច្រើនក៏ត្រូវបាន ប្រព្រឹត្តទៅនៅសួនឧទ្យាន Ly Tu Trong លើវិថី Thanh Nien ខ័ណ្ឌ Tay Ho ដើម្បី បំរើកំសន្តបស់ប្រជាជនដែរ។

តាមនាយកមន្ទីរវប្បធម៌និងកីឡាទីក្រុងហាណូយ លោក To Van Dong ថា៖ ដោយមានគោលការណ៍កសាងតំបន់បឹង Ho Tay ក្លាយទៅជាលំហរទេសចរណ៍ ទីក្រុងហាណូយនឹងបង្កើនសកម្មភាពវប្បធម៌សិល្បៈនិងកីឡាឲ្យសមស្រប។ ផ្នែកវប្បធម៌កីឡាទីក្រុងហាណូយនឹងទទួលមតិរបស់ប្រជាជនអំពីការប្រឡងចែវ ទុកនាគទីក្រុងហាណូយ។ ប្រសិនបើ ទទួលបានការគាំទ្រ ព្រឹត្តិការណ៍វប្បធម៌ កីឡានេះនឹងត្រូវបានរៀបចំជាប្រចាំឆ្នាំ។

លោកអ្នកនាងជាទីមេត្រី! សង្ឃឹមថាលោកអ្នកនាងនឹងពេញចិត្តនូវព័តមានដែលយើងខ្ញុំទើបផ្តល់ជូន។ សូមអស់លោកអ្នកនាងផ្ញើសំបុត្រយើងខ្ញុំតាមអាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ គណកម្មការកិច្ចការបរទេស វិទ្យុសម្លេងវៀតណាមលេខ ៤៥ វិថី Ba Trieu ទីក្រុងហាណូយ ឬ email: vov5khmer@gmail.com។ លោកអ្នកនាងអាចស្តាប់និងអានឡើងវិញរាល់ខ្លឹមសាររបស់កម្មវិធីផ្សាយជាភាសាខ្មែរលើគេហទំព័រ www.vovworld.vn.។ កម្មវិធីប្រអប់សំបុត្រយើងខ្ញុំសូមបញ្ចប់នៅត្រឹមនេះ។សូមជួបអស់លោកអ្នកនាងនាសប្តាហ៍ខាងមុខ៕