លោកអ្នកនាងនិងប្រិយមិត្តជាទីស្រឡាញ់រាប់អាន ថ្ងៃនេះ ទី២៣ ខែ ឧសភា គឺជាថ្ងៃដែលប្រព្រឹត្តទៅការបោះឆ្នោតសមាជិករដ្ឋសភានីតិកាលទី១៥និង តំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់អាណត្តិ២០២១-២០២៦នៅវៀតណាម។ ក្នុងសប្ដាហ៍កន្លងទៅ យើងខ្ញុំទទួលបានសំបុត្រនិងអ៊ីម៉ែលមួយចំនួនរបស់មិត្តអ្នកស្ដាប់ ដែលសម្ដែងនូវការយកចិត្តទុកដាក់អំពីបញ្ហានេះ។ មិត្ត ស៊ុន វិជ្ជា នៅទីក្រុងភ្នំពេញ បានសួរថា៖ “តើការបោះឆ្នោតត្រូវបានរៀបចំឡើងយ៉ាងដូចម្ដ៉េចនៅតំបន់ដែលកំពុងត្រូវ បិទខ្ទប់ខណៈដែលប្រជាជនវៀតណាមយ៉ាងច្រើនក៏កំពុងធ្វើចត្តាឡីស័កដោយសារតែផលប៉ះពាល់បណ្ដាលមកពីជម្ងឺ កូវីដ ១៩?”
ក្រុមបោះឆ្នោតត្រៀមរៀបចំសម្រាប់ថ្ងៃបោះឆ្នោតនៅតំបន់មួយដែលត្រូវបិទខ្ទប់នៅរដ្ឋធានីហាណូយ។ |
ព្រឹត្តិការណ៍ផ្សេងមួយទៀតក៏ទទួលបានការយកចិត្តទុកដាក់របស់មិត្តអ្នកស្ដាប់ ក្នុងសប្ដាហ៍កន្លងទៅនោះ គឺរឿងក្ដីនៅប្រទេសបារាំងរបស់លោកស្រី Tran To Nga ជនបារាំង ដើមកំណើតវៀតណាមម្នាក់ បានដាក់ពាក្យបណ្ដឹងប្រឆាំងបណ្ដាក្រុមហ៊ុនសារធាតុគីមី ដែលបានផលិតសារធាតុគីមី ពុលពណ៌លឿងទុំ/dioxin សម្រាប់កងទ័ពអាមេរិកប្រើ ប្រាស់ក្នុងសង្គ្រាមនៅវៀតណាម។ មិត្ត សម្បត្តិ នៅភ្នំពេញបានផ្ញើរសំបុត្រមកកាន់កម្ម វិធី ក្នុងនោះមានសរសេរថា៖ “ខ្ញុំពិតជាសោកស្ដាយណាស់ នៅពេលដឹងថា តុលាការ បារាំងបានច្រានចោលពាក្យបណ្ដឹងរបស់លោកស្រី Nga។ សង្ឃឹមថា រាល់ការខិតខំ ប្រឹងប្រែងនាពេលខាងមុខនឹងនាំមកនូវប្រសិទ្ធភាពប្រសើរជាង”។
លោកអ្នកនាងនិងប្រិយមិត្តជាទីស្រឡាញ់រាប់អាន! ដូចដែលយើងខ្ញុំបាន ជូនព័ត៌មានក្នុងសប្ដាហ៍កន្លងទៅ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ តុលាការជម្រះក្ដី Evry (នៅជាយទីក្រុងប៉ារីស ប្រទេស បារាំង) បានច្រានចោលបណ្ដឹងជាប្រវត្តិសាស្ត្រ របស់លោកស្រី Tran To Nga ប្រឆាំងនឹងក្រុមហ៊ុនសារធាតុគីមីអាមេរិកចំនួន១៤ ក្នុង នោះមានក្រុមហ៊ុន Monsanto & Dow Chemical ពីបទផ្គត់ផ្គង់សារធាតុគីមីពុលពណ៌ លឿងទុំ/dioxin សម្រាប់កងទ័ពអាមេរិកប្រើប្រាស់ក្នុងអំឡុងពេលសង្គ្រាមនៅវៀត ណាម។ នៅចំពោះមុខសាលក្រមនេះ លោកស្រី Tran To Nga បានបញ្ជាក់ថា នឹងមិន ដែលបោះបង់ឡើយ ហើយនឹងបន្តខិតខំខ្នះខ្នែងតស៊ូដើម្បីជនរងគ្រោះដោយសារធាតុ គីមី ពុលពណ៌លឿងទុំ/dioxin វៀតណាម ទោះជាជួបការលំបាកលំបិនយ៉ាងណាក៏ ដោយ។ សមាគមន៍ជនរងគ្រោះដោយសារធាតុគីមីពុលពណ៌លឿងទុំ/dioxin វៀត ណាមក៏បានអះអាងថា នឹងជួយគាំទ្រទាំងខាងសម្ភារៈនិងស្មារតីដើម្បីលោកស្រី Tran To Nga បន្តបណ្ដឹងនេះ។ កាសែតអន្តរជាតិជាច្រើនក៏បានឡើងសម្លេងគាំទ្រចំពោះ បណ្ដឹងរបស់លោកស្រី To Nga និយាយដោយឡែក ក៏ដូចជាសិទ្ធិនិងផលប្រយោជន៍ របស់ ជនរងគ្រោះដោយសារធាតុគីមីពុលពណ៌លឿងទុំ/dioxin វៀតណាមនិយាយរួម ផងដែរ។ រហូតមកដល់សព្វថ្ងៃនេះ ប្រជាជនវៀតណាមប្រមាណ៤លាននាក់នៅតែ រងមហន្តរាយដោយសារធាតុគីមីពុលនេះ រហូតដល់ជំនាន់ទី៤ក្រោយពីសង្គ្រាម ជារៀង រាល់ឆ្នាំនៅតែមានទារកវៀតណាមប្រមាណ៦.០០០នាក់ទទួលរងភាពមិនប្រក្រតីពី កំណើតនិងរងជម្ងឺធ្ងន់ធ្ងរ។
ជាទីបញ្ចប់ក្នុងនាទីប្រអប់សំបុត្រមិត្តអ្នកស្ដាប់ក្នុងសប្ដាហ៍នេះ យើងនឹងស្វែង យល់ព័ត៌មានមួយចំនួនអំពីវប្បធម៌-ទេសចរណ៍។ ក្នុងឱកាសរំលឹកខួបលើកទី១៣១ ទិវាកំណើតរបស់លោកប្រធាន ហូជីមិញ យើងខ្ញុំសូមឧទ្ទេសនាមជាមួយប្រិយមិត្តអំពី កេរ្តិ៍ដំណែលផ្ទះឈើផុតពីដីលោកអ៊ុំហូ នៅរដ្ឋធានីហាណូយ តាមសំណើររបស់មិត្ត ស្រី ពៅ ដែលកំពុងធ្វើការនៅទីក្រុងហូជីមិញ។
ផ្ទះឈើផុតពីដីលោកអ៊ុំហូនៅក្នុងបរិវេណវិមានប្រធានរដ្ឋ។ |
លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី! ខាងលើនេះគឺមតិយោបល់និងសំណួរ មួយចំនួនរបស់មិត្តអ្នកស្ដាប់ ដែលត្រូវបានផ្ញើរមកកាន់យើងខ្ញុំក្នុងសប្ដាហ៍កន្លងទៅ។ យើងខ្ញុំសង្ឃឹមថា នឹងបន្តទទួលបានមនោសញ្ចេតនា ក៏ដូចការមតិយោបល់ជាច្រើន ថែមទៀតពីបណ្ដាមិត្ត។ រាល់សំបុត្ររបស់លោកអ្នក សូមផ្ញើរមកកាន់អាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ វិទ្យុសម្លេងវៀតណាម លេខ៤៥វិថី Ba Trieu ខ័ណ្ឌ Hoan Kiem រដ្ឋធានីហាណូយឬអ៊ីម៉ែល៖ vov5khmer@gmail.com។
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

