ពីរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា មិត្តហេង ដារ៉េតបានបង្ហាញនូវចំណាប់អារម្មណ៍ចំពោះអត្ថបទសរសេរអំពីទិវាផ្សាយសម្លេងពិភពលោក៖ “ ខ្ញុំសូមអបអរសាទរដល់អ្នកធ្វើការផ្សាយសម្លេង VOV ក្នុងឱកាសនៃទិវាផ្សាយសម្លេងពិភពលោក។ ទោះជាមានមធ្យោបាយផ្សព្វផ្សាយថ្មីៗជាច្រើន ក៏ដោយ ប៉ុន្តែការផ្សាយសម្លេងនៅតែជាវិធីផ្សាយព័ត៌មានដល់មនុស្សគ្រប់រូប នៅគ្រប់ទីកន្លេង និងគ្រប់ពេលវេលាប្រកបដោយលឿនបំផុត និងត្រឹមត្រឹមត្រូវ។ ជាមួយទំរង់សម្បូរបែងផ្សេងៗនោះ រលកផ្សាយសម្លេងកាន់តែបានរីយសាយភាយយ៉ាងល្អជាង ដល់មិត្តអ្នកស្ដាប់នៅគ្រប់ទីកន្លែង។
![]() |
មិត្ត ហេង ដារ៉េតជាទីមេត្រី។ យើងខ្ញុំសូមថ្លែងអំណរគុណចំពោះការចែករំលែករបស់មិត្ត។ យើងខ្ញុំជានិច្ចកាលខិតខំប្រឹងប្រែងផ្លាស់ប្ដូរថ្មី ធ្វើទំនើបកម្មប្រព័ន្ធផ្សព្វផ្សាយ សំដៅឆ្លើយតបទៅនឹងតំរូវការរបស់សាធារណៈជនក្នុងសករាជព័ត៌មានឌីជីថល ព្រមទាំងទាក់ទាញការចូលរួមពីសំណាក់សាធារណជន ជាពិសេសគឺ អ្នកស្តាប់វ័យក្មេង។
មិត្ត នួនស៊ីណា និស្សិតកម្ពុជាមួយរូប ដែលកំពុងសិក្សារៀនសូត្រនៅវិទ្យាស្ថានការទូតវៀតណាមមានបំណងចង់បានស្ដាប់ ការឧទ្ទេសនាមអំពីសេវាកម្មទេសចរណ៍ ជិះទូកនាគតាមដងទន្លេ Huong (ខេត្ត Thua Thien Hue)។ លោកអ្នកនាងជាទីមេត្រី។
![]() |
ទេសចរណ៍ដោយធ្វើដំណើរតាមទូកនាគនៅលើដងទន្លេ Huong កំពុងជាសេវាកម្មទាក់ទាញភ្ញៀវទេសចរទាំងក្នុង និងក្រៅប្រទេសយ៉ាងច្រើនកុះករ។ ទេសចរណ៍ដោយធ្វើដំណើរតាមទូកនាគនៅលើទន្លេ Huong ត្រូវ បានភ្ញៀវទេសចរវាយតម្លៃថា ជាប្រភេទវប្បធម៌ទទួលយកពិសោធន៍ គួរឲ្យកត់សម្គាល់ និង ពោរពេញទៅដោយលក្ខណៈជាតិ។ ភ្ញៀវទេសចរអាចគយគន់ទេសភាព មនោរម្យនេះ ពេលជិះទូកបណ្តោយតាមដងទន្លេ Huong ធ្វើដំណើរទៅទស្សនាវត្តThien Mu ឬទៅទស្សនាប្រព័ន្ធផ្នូរស្តេចនៃរាជវង្ស Nguyen។
ពីព្រះរាជាណាចក្រកម្ពុជា មិត្តសុខ សំណាងមានបំណងប្រាថ្នាបានស្ដាប់ការឧទ្ទេសនាមអំពីផ្សារលក់វត្ថុបុរាណ នៅទីក្រុងហាណូយ។ លោកអ្នកនាងជាទីមេត្រី។ ដោយស្ថិតនៅតាមបណ្ដោយវិធី Hoang Hoa Tham (ទីក្រុងហាណូយ) នោះ ផ្សារលក់វត្ថុបុរាណ Hoang Hoa Tham ត្រូវបានបើកនាថ្ងៃសៅរ៍ជារៀងរាល់សប្តាហ៍។ ខុសពីស្ដង់ទំនិញដ៏ធំទូលាយគួរឲ្យទាក់ភ្នែក នៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មនោះ ពាណិជ្ជករនៅផ្សារលក់វត្ថុបុរាណនេះ មានត្រឹមតែតុតូចមួយ ដើម្បីតាំងបង្ហាញទំនិញតែប៉ុណ្ណោះ។ អតិថិជនអាចរកទិញចាន កុលាភាជចង្កៀងប្រេង នាឡិកា អំព្លី ឧបករណ៍បំពងសំឡេង វ៉ែនតា ក្រដាសលុយចាស់ៗ កង្ហារ និងឧបករណ៍ធ្វើពីស្ពាន់។ វត្ថុទាំងនេះសុទ្ធតែមានអាយុកាលពីរាប់សិប ដល់រាប់រយឆ្នាំ។
មិត្តអ្នកស្តាប់ជាទីមេត្រី! នាទីប្រអប់សំបុត្ររបស់យើងខ្ញុំសូមបញ្ចប់នៅត្រឹមនេះ។ រាល់សំបុត្រ មតិ ឬសំណួររបស់អស់លោកអ្នក សូមផ្ញើរមកកាន់អាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ វិទ្យុសម្លេងវៀតណាម លេខ ៤៥ វិថី Ba Trieu រដ្ឋធានីហាណូយ ឬ Email៖ vov5khmer@gmail.com។ លោកអ្នកនាងអាចទាក់ទងជាមួយយើងខ្ញុំតាមរយៈទំព័រវែបសាយ Www.vovworld.vnផងដែរ។នាទីប្រអប់សំបុត្រមិត្តអ្នកស្ដាប់សូមបញ្ចប់នៅត្រឹមនេះ។សូមជួបអស់លោកអ្នកនាងនាសប្ដាហ៍ខាងមុខ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

