ប្រជាជនអនុវត្តនីតិវិធីរដ្ឋបាលនៅសង្កាត់ Vinh Phuc ខ័ណ្ឌ Ba Dinh ទីក្រុងហាណូយ (រូបថត៖ VOV) |
ចាប់តាំងពីខែកក្កដា ឆ្នាំ ២០២១ មក ទីក្រុងហាណូយបានអនុវត្តន៍សាកល្បងជាផ្លូវការនូវគំរូអាជ្ញាធរក្រុងនៅក្នុងសង្កាត់ចំនួន ១៧៥ ចំណុះខ័ណ្ឌចំនួន ១២ និងទីរួមខេត្ត Son Tay។ នេះត្រូវបានចាត់ទុកថាជាជំហានសំខាន់មួយសមស្របនឹងលក្ខណៈនៃទីក្រុងបង្កើតសន្ទុះសម្រាប់រដ្ឋធានីក្នុងការអភិវឌ្ឍយ៉ាងឆាប់រហ័សនិងនិរន្តរភាព។
ដើម្បីធានាបាននូវដំណើរការដោះស្រាយបែបបទរដ្ឋបាលឆាប់រហ័សជូនប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋានបានរៀបចំកម្លាំងប្រចាំការ ដោយផ្ទេរឯកសារសម្រាប់ចុះហត្ថលេខាភ្លាមៗ។ យោងតាមលោក Nguyen Anh Dung ប្រធានគណៈកម្មាធិការប្រជាជនសង្កាត់ Vinh Phuc ខ័ណ្ឌ Ba Dinh ការអនុវត្តគំរូ “បែបបទរដ្ឋបាលចំនួន ៥ ត្រូវបានដោះស្រាយដោយមិនចាំបាច់ មិនត្រឹមតែរក្សាបានអត្រា ១០០% នៃសំណុំឯកសាររដ្ឋបាលថ្នាក់សង្កាត់ត្រូវបានដោះស្រាយទាន់ពេលវេលាប៉ុណ្ណោះទេ ថែមទាំង បង្កើនអត្រានៃសំណុំឯកសារត្រូវបានចាត់ចែង និងប្រគល់ឡើងវិញជូនប្រជាពលរដ្ឋមុនកាលកំណត់។ អាស្រ័យហេតុនេះ បង្កើតការផ្លាស់ប្តូរយ៉ាងខ្លាំងក្លា ជាក់ស្តែង និងមានប្រសិទ្ធភាពក្នុងកំណែទម្រង់រដ្ឋបាល កែលំអរសន្ទស្សន៍ពេញចិត្តនៃសេវាកម្មរដ្ឋបាលរបស់ទីភ្នាក់ងាររដ្ឋ។ លោក Nguyen Anh Quan អនុប្រធានគណៈកម្មាធិការប្រជាជនខ័ណ្ឌ Hoan Kiem បានឲ្យដឹងថា៖ “ជាមួយនឹងការដោះស្រាយនីតិវិធីរដ្ឋបាលដោយមិនចាំបាច់រង់ចាំ ជាពិសេសឆ្ពោះទៅរកអាជ្ញាធរអេឡិចត្រូនិក ខ្ញុំគិតថា គឺសមស្របណាស់ ដោយកាត់បន្ថយបែបបទរដ្ឋបាលដែលលែងត្រូវការតទៅទៀត។ ទី២ នាំមកនូវអត្ថប្រយោជន៍យ៉ាងធំធេងដល់សង្គម ជួយប្រជាជនមិនចំបាច់ចំណាយពេលវេលាទៅលើបែបបទរដ្ឋបាលជាមូលដ្ឋាន”។
បច្ចុប្បន្ននេះ នៅក្នុងទីក្រុង “បែបបទរដ្ឋបាលទាំងប្រាំដោយមិនបាច់រង់ចាំ” ដែលត្រូវបានឃុំ សង្កាត់ និងខ័ណ្ឌមួយចំនួនអនុវត្តន៍នាពេលថ្មីៗនេះគឺ៖ បែបបទសម្រាប់បញ្ជាក់ច្បាប់ចម្លងពីឯកសារដើម ឯកសារដែលរៀបចំដោយស្ថាប័នមានសមត្ថកិច្ចវៀតណាមផ្តល់ ឬបញ្ជាក់; បែបបទសម្រាប់ការបញ្ជាក់ហត្ថលេខានៅក្នុងឯកសារ; បែបបទចុះបញ្ជីអាពាហ៍ពិពាហ៍; បែបបទចុះបញ្ជីកំណើត និងចុះបញ្ជីមរណភាព។ នៅពេលដែលប្រជាជនទៅកាន់កន្លែងច្រកទ្វាតែមួយ ដើម្បីអនុវត្តន៍បែបបទទាំងនេះ នឹងត្រូវបានដោះស្រាយនៅនឹងកន្លែងជាមួយនឹងដំណើរការ ៥ជំហាន។
លោក Tran Sy Thanh ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ (រូបថត៖ TTXVN) |
យោងតាមការវាយតម្លៃរបស់អាជ្ញាធរក្រុងហាណូយ ការចូលរួមព្រមៗគ្នា និងយ៉ាងខ្លាំងក្លារបស់មន្ទីរ អង្គភាពក្នុងរយៈពេលកន្លងមក បានជួយឱ្យការកែទម្រង់រដ្ឋបាលរបស់ទីក្រុងត្រូវបានកែលំអរ បម្រើឱ្យតម្រូវការរបស់ប្រជាជននិងអាជីវកម្ម។ តាមនោះ ទីក្រុងហាណូយបានសម្រួលបែបបទចំនួន ២៦ ឲ្យងាយស្រួលជាង ជំនួសបែបបទចំនួន ៣៣ និងលុបចោលបែបបទចំនួន ៤៧៦។ រហូតមកដល់ពេលនេះ បែបបទរដ្ឋបាលទាំងអស់ត្រូវបានទទួលយក និងដោះស្រាយតាមយន្តការច្រកចេញចូលតែមួយ។ ការទទួល និងការដោះស្រាយបែបបទរដ្ឋបាលក៏ត្រូវបានត្រួតពិនិត្យយ៉ាងដិតដល់ផងដែរ ដូច្នេះ កាត់បន្ថយអំពើពុករលួយ និងការយឺតយ៉ាវ។ យោងតាមការស្ថិតិបង្ហាញថា លទ្ធផលនៃការដោះស្រាយសំណុំឯកសារទាន់ពេល និងមុនថ្ងៃកំណត់នៅទីក្រុងហាណូយឈានដល់អត្រាជាង ៩៩%។ លោក Tran Sy Thanh ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយបានអះអាងថា៖ “កំណែទម្រង់បែបបទរដ្ឋបាលគឺជាតម្រូវការរួមរបស់ប្រជាជន និងធុរកិច្ច ជាការលោតផ្លោះ និងឆន្ទៈដ៏មុតមាំរបស់យើង ដែលទីក្រុងហាណូយបាននិងកំពុងធ្វើយ៉ាងខ្លាំងក្លាតាំងពីដើមអាណត្តិមក។ ទីក្រុងហាណូយបានដំណើរការយ៉ាងព្រមៗគ្នា និងត្រូវបានប្រជាជន និងអង្គភាពអាជីវកម្មវាយតម្លៃខ្ពស់ផងដែរ”។
បច្ចុប្បន្ននេះ ទីក្រុងបានចេញផែនការអនុវត្តន៍កំណែទម្រង់រដ្ឋបាលដំណាក់កាល ២០២១-២០២៥ ដោយផ្តោតលើការ "បន្តកំណែទម្រង់បែបបទរដ្ឋបាល លើកកម្ពស់កម្រិតពេញចិត្តរបស់ប្រជាពលរដ្ឋ និងអង្គការនានាសម្រាប់ការបម្រើរបស់អាជ្ញាធរ និងអភិវឌ្ឍអាជ្ញាធរអេឡិចត្រូនិក និងអាជ្ញាធរឌីជីថល"។ គណៈកម្មាធិការប្រជាជនទីក្រុងក៏បានបង្កើតក្រុមការងារដើម្បីកែលម្អ និងលើកកំពស់សន្ទស្សន៍កំណែទម្រង់រដ្ឋបាលសាធារណៈ (PAR INDEX) និងសន្ទស្សន៍ការពេញចិត្តរបស់ប្រជាជន និងអង្គការជាមួយនឹងសេវាកម្មរបស់ទីភ្នាក់ងាររដ្ឋបាលរដ្ឋ (SIPAS) នៃទីក្រុង។ ទីក្រុងហាណូយក៏បានបង្កើតគណកម្មាធិការដឹកនាំសម្រាប់ការអភិវឌ្ឍគម្រោងជំរុញវិមជ្ឈការនៃការគ្រប់គ្រងរដ្ឋ និងការប្រគល់សិទ្ធិនៅទីក្រុងហាណូយ។ ទាំងនេះគឺជាជំហានដ៏សំខាន់ បង្កើតសន្ទុះសម្រាប់រដ្ឋធានីក្នុងការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយនិរន្តរភាព កំណែទម្រង់សេវាសាធារណៈដែលទាក់ទងនឹងការកសាងរដ្ឋធានីអរិយ្យធម៌ បង្កើតឱ្យមានភាពខុសគ្នា និងការចាប់អារម្មណ៍ក្នុងការទទួលភ្ញៀវ។ ជាពិសេស ទីក្រុងហាណូយបន្តខិតខំក្លាយជាទីក្រុងឆ្លាតវៃ ឈានមុខគេក្នុងការផ្លាស់ប្តូរឌីជីថល៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

