រូងភ្នំ Son Doong នៅក្នុងឧទ្យានជាតិ Phong Nha - Ke Bang (Quang Binh) ទើបតែត្រូវបានទស្សនាវដ្តីទេសចរណ៍ដ៏ល្បីល្បាញ Time Out របស់អង់គ្លេស បោះឆ្នោតរៀបចំណាត់ថ្នាក់ទី ៦ ក្នុងចំណោមរូងភ្នំដ៏ស្អាតបំផុតទាំង ១០ នៅលើពិភពលោក។ រូងភ្នំ Son Doong មានប្រវែងសរុបជិត ៩ គីឡូម៉ែត្រ ដំបូងធំទូលាយ ដែលមានទំហំរហូតដល់ ៣៨,៥ លានម៉ែត្រគីប ដែលធ្វើអោយរូងភ្នំនេះក្លាយជារូងភ្នំធម្មជាតិដ៏ធំបំផុតនៅលើភពផែនដី។
![]() |
| ទស្សនាវដ្ដី Time Out ពិពណ៌នាថា៖ “ស្ថិតនៅតំបន់ព្រៃភ្នំនៃខេត្ត Quang Binh រូងភ្នំដ៏ធំសម្បើមនេះមានទំហំធំជាងរូងភ្នំណាមួយ ដែលគេស្គាល់នៅលើភពផែនដី។ នេះជាតំបន់ដ៏ធំល្វឹងល្វើយដែលទំនងជាមិនអាចពិពណ៌នាបានទេ។ គេចាត់ទុកថា យន្តហោះ Boeing ៧៤៧ អាចហោះឆ្លងកាត់រូងភ្នំនេះដោយមិនត្រូវបំផ្លាញស្លាបរបស់វា។” រូបថត៖ TTXVN |
![]() |
| ទំហំដ៏ធំសម្បើមនៃរូងភ្នំក៏ជួយឱ្យពពកអាចត្រូវបានបង្កើតឡើង នៅហ្នឹងក្នុងរូងភ្នំ ពីទន្លេក្រោមដីផងដែរ។ រូបថត៖ TTXVN |
![]() |
| នៅចុងរូងភ្នំមានជញ្ជាំងថ្មកំបោរកម្ពស់ ៩០ ម៉ែត្រ ដែលត្រូវបានគេស្គាល់ផងដែរ ថា "ជញ្ជាំងវៀតណាម"។ រូបថត៖ TTXVN |
![]() |
| “ជញ្ជាំងវៀតណាម” គឺជាបញ្ហាប្រឈមដ៏លំបាកបំផុតមួយក្នុងអំឡុងពេលរុករក រូងភ្នំ Son Doong។ អ្នកទស្សនាត្រូវយកឈ្នះលើជញ្ជាំងនេះដោយប្រើជណ្ដើរ ខ្សែពួរ និងជំនួយពីអ្នកបច្ចេកទេស។ រូបថត៖ Oxalis Adventures |
![]() |
| នៅរដូវរងារ និងរដូវផ្ការីក នៅជិតច្រកចេញនៃរូងភ្នំ Son Doong មានបឹងយក្ស មួយ។ បឹងនេះមានទំហំធំ និងជ្រៅណាស់ ដូច្នេះអ្នកទស្សនានឹងត្រូវតែប្រើទូកឆ្លងកាត់ តំបន់នេះដើម្បីបន្តដំណើររបស់ពួកគេ។ រូបថត៖ Oxalis Adventures |
![]() |
| រូងភ្នំ Son Doong មានប្រវែងរហូតដល់ទៅ ៩ គីឡូម៉ែត្រ ប៉ុន្តែកម្រមានពន្លឺងងឺត អាស្រ័យដោយមានអន្លង់យក្សចំនួនពីរដូចជា "អណ្ដូងពន្លឺថ្ងៃ" ដែលផ្តល់ពន្លឺដល់សព្វ ទីកន្លែងក្នុងរូងភ្នំ និងបង្កើតឡើងទេសភាពដ៏អស្ចារ្យ។ រូបថត៖ Oxalis Adventures |
![]() |
| នៅខាងក្រោមពិដានរូងភ្នំគឺជាព្រៃក្រាស់ដ៏ពិសេស។ អាកាសធាតុ និងបរិស្ថាន នៅក្នុងរូងភ្នំគឺខុសគ្នាពីខាងក្រៅ ដូច្នេះប្រភេទរុក្ខជាតិនៅក្នុងរូងភ្នំ Son Doong ក៏មាន ភាពខុសប្លែកគ្នាច្រើនបើធៀបនឹងតំបន់ព្រៃជុំវិញដែរ។ រូបថត៖ Oxalis Adventures |
![]() |
| រូងភ្នំ Son Doong សម្បូរថ្ម stalactite ស្រស់ស្អាត ដែលបានបង្កើតឡើងរាប់ លានឆ្នាំមុន។ រូបថត៖ Oxalis Adventures |
![]() |
| កន្លែងបោះជំរុំចំនួនពីរនៅក្នុងរូងភ្នំ Son Doong ស្ថិតនៅមាត់អន្លង់ដែលជួយអ្នក ទេសចរអាចគយគន់លើផ្ទៃមេឃនាពេលរាត្រីគ្របដណ្ដប់ដោយផ្កាយ។ រូបថត៖ Ryan Deboodt/ https://dulich.petrotimes.vn |
![]() |
| អ្នករុករក Son Doong វាយតម្លៃថា ប្រព័ន្ធអេកូឡូស៊ីនៅក្នុងរូងភ្នំមានភាពសម្បូរ បែប និងប្លែកពីគេ។ រូបថត៖ Oxalis Adventures |
![]() |
| ជាមួយនឹងទន្លេនិងបឹងក្រោមដីជាច្រើន ការហែលទឹកនៅក្នុងរូងភ្នំ Son Doong ក៏ជាបទពិសោធន៍មួយដ៏គួរឲ្យទាក់ទាញសម្រាប់អ្នកទេសចរផងដែរ។ រូបថត៖ Oxalis Adventures |
![]() |
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ











