
នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ មហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម បានបើកជាផ្លូវការនៅមជ្ឈមណ្ឌលសន្និបាតជាតិ (ហាណូយ)។ មុននោះ នៅថ្ងៃទី១៩ ខែមករា មហាសន្និបាតបានប្រព្រឹត្តទៅសម័យប្រជុំត្រៀម។
មហាសន្និបាតនេះ គឺជាព្រឹត្តិការណ៍សំខាន់ពិសេសនៅលើមាគ៌ាអភិវឌ្ឍន៍ ដោយបើកចេញយុគសម័យថ្មីមួយ ជាយុគសម័យដែលវៀតណាមប្តេជ្ញាសម្រេចបានគោលដៅចំនួន២ ដើម្បីរំលឹកខួបលើក១០០ឆ្នាំនៃការបង្កើតបក្ស និងខួបលើក ១០០ឆ្នាំនៃការបង្កើតប្រទេសជាតិ។ ខិតខំក្លាយជាប្រទេសអភិវឌ្ឍន៍ និងមានប្រាក់ចំណូលខ្ពស់ នៅឆ្នាំ២០៤៥ ដើម្បីប្រទេសវៀតណាមដ៏សន្តិភាព ឯករាជ្យ ប្រជាធិបតេយ្យ វិបុលភាព អរិយធម៌ និងសុភមង្គល បោះជំហានយ៉ាងរឹងមាំឈានឡើងសង្គមនិយម។
អញ្ជើញចូលរួមមហាសន្និបាតលើកនេះ មានគណៈប្រតិភូចំនួន ១.៥៨៦នាក់ តំណាងឱ្យបក្ខជនជាង ៥,៦ លាននាក់ទូទាំងប្រទេស។
ប្រតិភូអន្តរជាតិបានចូលរួមសម័យប្រជុំបើកមហាសន្និបាតលើកទី ១៤ របស់បក្ស។ រូបថត៖ TTXVN
សមាជិកការិយាល័យនយោបាយ ប្រធានរដ្ឋលោក លឿង គឿង បានថ្លែងសុន្ទរកថាបើកមហាសន្និបាតនៅព្រឹកថ្ងៃទី ២០ ខែមករា។ រូបថត៖ TTXVN
អគ្គលេខាបក្សលោក តូ ឡឹម និងប្រធានរដ្ឋលោក លឿង គឿង បានបោះឆ្នោតជ្រើសរើសសមាជិកពេញសិទ្ធិ និងសមាជិកបម្រុងនៃគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១៤ នៅថ្ងៃទី ២២ ខែមករា។
នៅថ្ងៃទី ២២ ខែមករា មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៤ របស់បក្សបានជ្រើសតាំង និងប្រកាសបញ្ជីឈ្មោះគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១៤ ដែលមានសមាជិកចំនួន ២០០ នាក់ ក្នុងនោះ មានសមាជិកពេញសិទ្ធិចំនួន ១៨០ នាក់ និងសមាជិកបម្រុងចំនួន ២០ នាក់។
លោក ដូ ទៀនស៊ី សមាជិកគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១៣ និងជាអគ្គនាយកវិទ្យុសំឡេងវៀតណាម(VOV) ត្រូវបានជ្រើសតាំងឡើងវិញជាសមាជិកគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១៤។ លោក ដូ ទៀនស៊ី អគ្គនាយកវិទ្យុសំឡេងវៀតណាម គឺជាសមាជិកម្នាក់ក្នុងចំណោមសមាជិកពេញសិទ្ធិទាំង១៨០ រូបនៃគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១៤។
នៅព្រឹកថ្ងៃទី ២៣ ខែមករា គណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១៤ បានបើកសម័យប្រជុំលើកដំបូង។
មហាសន្និបាតបានបោះឆ្នោតអនុម័តលើបញ្ជីឈ្មោះបេក្ខជនសម្រាប់លេខាធិការដ្ឋានមជ្ឈិមបក្សនីតិកាលទី ១៤។ (រូបថត៖ TTXVN)
គណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១៤ បានបោះឆ្នោតជាឯកច្ឆ័ន្ទជ្រើសរើសលោក តូ ឡឹម អគ្គលេខានៃគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១៣ ឲ្យបន្តកាន់តំណែងជាអគ្គលេខានៃគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១៤។ (រូបថត៖ TTXVN)
ទិដ្ឋភាពនៃសម័យប្រជុំបិទមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម នៅរសៀលថ្ងៃទី២៣ ខែមករា។
លោក តូ ឡឹម អគ្គលេខានៃគណៈកម្មាធិការមជ្ឈិមនីតិកាលទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម បានថ្លែងសុន្ទរកថាបិទមហាសន្និបាតលើកទី១៤ របស់បក្ស នៅរសៀលថ្ងៃទី២៣ ខែមករា។

គណៈប្រតិភូបានបោះឆ្នោតអនុម័តលើសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី១៤ របស់បក្ស។
តាងនាមគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី១៤ អគ្គលេខាបក្ស លោក តូ ឡឹម បានថ្លែងសុន្ទរកថា ដោយសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការជឿទុកចិត្ត និងទំនុកចិត្តរបស់មហាសន្និបាតទាំងមូល ដោយចាត់ទុកនេះ ជាកិត្តិយស និងការទទួលខុសត្រូវដ៏ធំធេងនៅចំពោះមុខបក្ស និងប្រជាជន។ លោកអគ្គលេខាបក្សបានបញ្ជាក់ថា លោកនឹងខិតខំប្រឹងប្រែងអស់ពីចិត្តនិងអស់ពីសមត្ថភាព ដើម្បីបម្រើបុព្វហេតុដ៏ឧត្តងឧត្តមរបស់បក្ស បដិវត្តន៍ និងប្រជាជន។
គណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី១៤ បង្ហាញមុខចំពោះមហាសន្និបាត។
នាយប់ថ្ងៃទី២៣ ខែមករា នៅពហុកីឡដ្ឋានជាតិមីឌិញ កម្មវិធីសិល្បៈពិសេសក្រោមប្រធានបទ "ក្រោមទង់បក្សដ៏រុងរឿង" បានប្រព្រឹត្តទៅយ៉ាងឱឡារិក ដើម្បីអបអរសាទរភាពជោគជ័យនៃមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម និងរំលឹកខួបលើកទី៩៦ នៃការបង្កើតបក្ស (៣ កុម្ភៈ ១៩៣០ - ៣ កុម្ភៈ ២០២៦)។ រូបថត៖ VOV
ប្រភព៖ VOV/TTXVN/daihoidangtoanquoc.vn
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ