ប្រទេសវៀតណាមត្រូវបានធម្មជាតិអំណោយផលនូវទេសភាពលេចធ្លោជាច្រើន ពីវាលស្រែកាំជណ្តើរដ៏អស្ចារ្យ ជួរភ្នំធំស្បើមនៅភាគខាងជើង រហូតដល់ជ្រលងភ្នំនៃតំបន់ Tay Nguyen និងឆ្នេរខ្សាច់ពណ៌ខៀវស្រងាត់នៅភាគខាងត្បូង។ វៀតណាមក៏មានស្ថាបត្យកម្មដ៏វិសេសវិសាល វប្បធម៌ម្ហូបអាហារ ជាពិសេសម្ហូបតាមចិញ្ចើមផ្លូវគួរឱ្យទាក់ទាញ។ ជាមួយនឹងភាពរួសរាយរាក់ទាក់និងភាពស្រស់ស្អាតដ៏មនោរម្យដែលទាក់ទាញភ្ញៀវទេសចរបរទេសជាច្រើន នៅពេលពួកគេបានធ្វើដំណើរទេសចរណ៍នៅទឹកដីដែលមានរាងអក្សរ “S” នេះ។ ចាប់តាំងពីជំងឺរាតត្បាតកូវិដ ១៩ បានផ្ទុះជាលក្ខណៈទ្រង់ទ្រាយធំទូទាំងពិភពលោក ប្រទេសវៀតណាមត្រូវបានប្រព័ន្ធផ្សព្វផ្សាយបរទេសវាយតម្លៃថា ជាទិសដៅមួយដែលមានសុវត្ថិភាពក្រោយជំងឺរាតត្បាត ដោយសារតែវិធានការទប់ស្កាត់ជំងឺរីករាលដាលដ៏មានប្រសិទ្ធិភាពរបស់រដ្ឋាភិបាល។ ក្នុងឱកាសទិវាបង្កើតផ្នែកទេសចរណ៍វៀតណាម (៩ កក្កដា ១៩៦០-៩ កក្កដា ២០២១) សូមឧទ្ទេសនាមនូវកន្លែងល្បីៗ ទាំង ១០ នៅវៀតណាមដែលភ្ញៀវទេសចរបរទេសចង់មកលេងយ៉ាងហោចណាស់ម្តងផងដែរ។

១. ឈូងសមុទ្រហាឡុង

ឆ្នេរសមុទ្រឡុងត្រូវបានអង្គការ UNESCO ទទួលស្គាល់ជាបេតិកភណ្ឌធម្មជាតិពិភពលោកនិងជាឆ្នេរសមុទ្រមួយក្នុងចំណោមឆ្នេរដ៏ស្រស់ស្អាតបំផុតនៅលើពិភពលោក។ ក្រឡេកមើលពីលើមក Ha Long មើលទៅដូចជាផ្ទាំងគំនូរដ៏មនោរម្យនិងរស់រវើក។

ទេសភាព Ha Long មើលពីខាងលើ (រូបថតៈ halongbay.com.vn)
គេងពេលយប់នៅលើទូកនៅលើឆ្នេរ Ha Long គឺជាការឆ្លងកាត់បទពិសោធន៍ដ៏អស្ចារ្យសម្រាប់ភ្ញៀវទេសចរណាក៏ដោយ (រូបថតៈ My Tra/VOV5)

២. សាប៉ា (Sa Pa)

Sa Pa មិនត្រឹមតែទាក់ទាញភ្ញៀវទេសចរដោយទេសភាពធម្មជាតិដ៏ស្រស់បំព្រងនិងអស្ចារ្យប៉ុណ្ណោះទេតែ ថែមទាំងវប្បធម៌ដ៏វិសេសវិសាលរបស់ជនជាតិដើមផងដែរ។ បទពិសោធន៍ដ៏ពេញនិយមមួយរបស់ភ្ញៀវទេសចរបរទេសពេលមកទីនេះគឺការឡើងលើកំពូល Fansipan ថតរូបជាមួយវាលស្រែកាំជណ្តើររឬស្នាក់នៅ Homestay ជាមួយជនជាតិដើម។

កំពូល Fansipan - ដំបូលឥណ្ឌូចិនដ៏អស្ចារ្យ (រូបថត៖ ngoisao.net)
រដូវមាសបានមកដល់វាលស្រែកាំជណ្តើរ (រូបថតៈ Kinhtedothi.vn)

៣. ទីក្រុងហាណូយ

សម្លេងរោទិ៍ម៉ូតូ ប្រជាជន ប្រវត្តិសាស្រ្ត អាហារ ... បានបង្កើតឡើងក្រុងហាណូយគួរឱ្យភ្ញាក់ផ្អើលសម្រាប់ភ្ញៀវបរទេសគ្រប់រូប។

ប៉ុស្តិ៍ Hang Dau បានឃើញពីខាងលើ (រូបថត៖ qdnd.vn)
មេចុងភៅជនជាតិអាមេរិកដ៏ល្បីល្បាញ លោក Anthony Bourdain បានកោតសរសើរខណៈពេលកំពុងបរិភោគនំបញ្ចាំនៅលើចិញ្ចើមផ្លូវក្នុងទីក្រុងហាណូយ (រូបថត៖ afamily.vn)

៤. នីញប៊ិញ (Ninh Binh)

Ninh Binh ជាគោលដៅទេសចរណ៍ដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ ដែលនៅទីនេះមានទាំងបេតិកភណ្ឌធម្មជាតិនិងវប្បធម៌ដូចជាតំបន់អេកូទេសចរណ៍ Trang An, Tam Coc-Bich Dong, ល្អាង Mua, ព្រៃ Cuc Phuong, វត្ត Bai Dinh និងរដ្ឋធានីបុរាណ Hoa Lu ជាដើម។ Ninh Binh ត្រូវបានប្រដូចទៅនឹង Ha Long នៅលើដីគោកនៃប្រទេសវៀតណាមអញ្ជឹង។

កំពង់ផែ Trang An ជាកន្លែងដែលចាប់ផ្តើមការធ្វើដំណើរដើម្បីស្វែងរកទេសភាពដ៏ស្រស់ស្អាត (រូបថត៖ Vietsensetravel.com)
ពណ៌លឿង Tam Coc (រូបថតៈ Dao Minh Tien/sodulich.hanoi.gov.vn)

៥- គុហាសុនដុង (Son Doong-Quang Binh)

មានកម្ពស់ខ្ពស់ល្មមអាចផ្ទុកអាគារកម្ពស់ ៤០ ជាន់ គុហា Son Doong គឺមានបណ្តោយសម្រាប់ផ្ទុកយន្តហោះប៊ូអ៊ីង ៧៤៧ ហោះហើរឆ្លងកាត់បាន។ គុហានេះត្រូវបានគេរកឃើញនៅឆ្នាំ ២០០៩ ស្ថិតនៅក្នុងឧទ្យានជាតិ Phong Nha-Ke Bang ក្នុងខេត្ត Quang Binh។ Son Doong បច្ចុប្បន្នជារូងភ្នំធំជាងគេបំផុតនៅលើពិភពលោកដែលមានទំហំធំសម្បើម ខណៈផ្ទៃខាងក្នុងស្រស់ស្អាតគួរឱ្យចង់គយគន់។

កាំរស្មីព្រះអាទិត្យឆ្លងកាត់តាមមាត់ Ho Sut ១ ហើយបញ្ចាំងពន្លឺលើវង់ដាយណូស័រ (រូបថត៖ oxalisadventure.com)
ផ្កាថ្មលើដងគុហាដ៏ធំតាមផ្លូវ Ho Sut ២ ដល់ជញ្ជាំងវៀតណាម (រូបថត៖ oxalisadventure.com)

៦. Hue

Hue គឺជាទីក្រុងមួយក្នុងចំណោមទីក្រុងនានាដែលជាប់ទាក់ទងនឹងប្រវតិ្តសាស្រ្តរបស់ប្រទេសវៀតណាម ដោយមានបេតិកភណ្ឌពីរាជវង្ស Nguyen នៅសតវត្សរ៍ទី ១៩។ ប្រជុំបេតិកភណ្ឌទីក្រុងបុរាណ Hue ធ្លាប់បានអង្គការ UNESCO ទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌នៃមនុស្សជាតិ។ ហើយសម្រាប់ភ្ញៀវទេសចរ នេះគឺជាកន្លែងមិនអាចរំលងបានក្នុងដំណើរស្វែងរកប្រទេសវៀតណាម។

ជ្រុងមួយនៃរដ្ឋធានីបុរាណ Hue ដែលមើលឃើញពីខាងលើ (រូបថតៈ Le Hieu/zingnews.vn)
ស្ពាន Trang Tien ឆ្លងកាត់ទន្លេ Huong (រូបថត៖ Duy Sinh/zingnews.vn)

៧. Da Nang

ទីក្រុង Da Nang គឺជាទីក្រុងដែលមានភាពស្វាហាប់បំផុតនៅក្នុងប្រទេសវៀតណាម ដែលមានតំបន់ទេសចរណ៍ទាក់ទាញជាច្រើនដូចជា៖ ឆ្នេរ My Khe - ជាឆ្នេរមួយក្នុងចំណោមឆ្នេរស្អាតទាំង ៦ នៅលើភពផែនដី (ដោយទស្សនាវដ្តី Forbes បោះឆ្នោត); តំបន់ទេសចរណ៍ Ba Na Hill ដែលមានសកម្មភាពកម្សាន្តជាច្រើន Son Son ឧបទ្វីប, ភ្នំថ្មម៉ាប, ទន្លេហាន, ស្ពាននាគ ...

ឆ្នេរ My Khe, Da Nang (រូបថត៖ danangaz.com)
ទិដ្ឋភាព Da Nang មើលពីខាងលើ (រូបថត៖ danangfantasticity.com)

៨. Hoi An

Hoi An ត្រូវបានអង្គការ UNESCO ទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌ពិភពលោកក្នុងឆ្នាំ ១៩៩៩។ នេះត្រូវបានជ្រើសរើសជាទីក្រុងទេសចរណ៍គួរឲ្យទាក់ទាញបំផុតនៅអាស៊ី (ដោយទស្សនាវដ្តី Smart Travel Asia ជ្រើសរើស)។ លក្ខណៈស្រស់បំព្រង ភាពសុខសាន្តត្រាននិងទេសភាពធម្មជាតិដ៏ស្រស់ត្រកាលរបស់ Hoi An គឺជាអ្វីដែលទាក់ទាញភ្ញៀវទេសចរណ៍។

ទីក្រុងបុរាណ Hoi An ដែលមានផ្ទះប្រក់ក្បឿង (រូបថតៈ Vo Rin/VnExpress)
Hoi An នាពេលរាត្រី (រូបថត៖ austinvietmartyrs.org)

៩. ទីក្រុងហូជីមិញ

ទីក្រុងហូជីមិញគឺជាមជ្ឈមណ្ឌលមួយក្នុងចំណោមមជ្ឈមណ្ឌលសេដ្ឋកិច្ចនិងវប្បធម៌ធំបំផុតពីរនៅក្នុងប្រទេស។ កន្លែងនេះគឺជាទិសដៅទាក់ទាញបំផុតសម្រាប់ភ្ញៀវទេសចរបរទេសនាពេលបច្ចុប្បន្ននេះ ជាមួយនឹងការទាក់ទាញដូចជាវិហារ Notre Dame ការិយាល័យប្រៃសណីយ៍ក្រុង វិមានឯករាជ្យ សារមន្ទីរ ផ្សារ Ben Thanh ... និងវប្បធម៌ធ្វើម្ហូបដ៏សម្បូរបែប។

វិហារ Notre Dame (រូបថត៖ VOV)
វិមានឯករាជ្យស្ថិតនៅចន្លោះជួរភ្នំបៃតងព័ទ្ធជុំវិញដោយអាគារខ្ពស់ៗ (រូបថត៖ Vietnamnet.vn)

១០. Phu Quoc

Phu Quoc ជាកោះធំជាងគេនៅវៀតណាម។ ត្រូវបានប្រដូចជា “កោះគុជ” ស្រស់ស្អាត Phu Quoc ជាឋានសួគ៌ទេសចរណ៍ឆ្នេរដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរណាក៏ដោយ។ ក្នុងចំណោមនោះមានឆ្នេរខ្សាច់ស្អាត Bai Dai ស្ថិតក្នុងបញ្ជីឆ្នេរស្អាត ចំនួន ៥ នៅលើពិភពលោក ដែលត្រូវបាន ABC News បោះឆ្នោតគាំទ្រផងដែរ។

Phu Quoc ត្រូវបានគេស្គាល់ថាជាកោះគុជដែលជាកោះធំបំផុតរបស់វៀតណាម (រូបថត៖ កាសែត To quoc)
Bai Dai នៅតែរក្សាភាពស្រស់ស្អាត ជាមួយសមុទ្រខៀវនិងខ្សាច់ពណ៌ស (រូបថត៖ titangroup.vn)