ព្រះរាជបុត្រាដាណឺម៉ាកយាងទស្សនាប្រាសាទ Ngoc Son - ទីក្រុងហាណូយ |
ព្រះរាជបុត្រាដាណឺម៉ាកយានទស្សនាប្រាសាទ Ngoc Son |
ព្រះរាជបុត្រាដាណឺម៉ាក Frederik យាងជំវិញបឹង Hoan Kiem |
![]() |
បន្ទាប់ពីយាងដើរជុំវិញបឹង Hoan Kiem ព្រះរាជបុត្រាដាណឺម៉ាក Frederik បានយាងទៅកាន់រោងមហោស្រពអាយ៉ងទឹក Thang Long ។ នៅទីនេះ អនុប្រធានរដ្ឋវៀតណាម លោកស្រី Vo Thi Anh Xuan និងសិប្បករបានឧទ្ទេសនាមអំពីសិល្បៈគំនូរ Dong Ho ជូន ព្រះរាជបុត្រាដាណឺម៉ាក Frederik។
![]() |
គំនូរ Dong Ho គឺជាគំនូរប្រជាប្រិយវៀតណាមដ៏ល្បីល្បាញ ជាមួយនឹងតម្លៃសិល្បៈ និងខ្លឹមសារដ៏វិសេសវិសាល។ អស់រយៈពេលជិត ៤០០ ឆ្នាំកន្លងទៅ ប្រភេទគំនូរនេះនៅតែជាផលិតផលវប្បធម៌ខាងស្មារតី ដែលមានតម្លៃសិល្បៈចំពោះប្រជាជនវៀតណាមជាច្រើនជំនាន់។
![]() |
ព្រះរាជបុត្រាដាណឺម៉ាក Frederik ចាប់អាម្មណ៍នឹងបទពិសោធន៍ធ្វើគំនូរ "មេមាន់ និងកូនមាន់"។
សិប្បករគំនូរ Dong Ho ជូនគំនូរដល់ព្រះរាជបុត្រាដាណឺម៉ាក Frederik |
ព្រះរាជបុត្រាដាណឺម៉ាក Frederik ចាប់អាម្មណ៍នឹងបទពិសោធន៍ធ្វើគំនូរ |
![]() |
អនុប្រធានរដ្ឋ និងព្រះរាជបុត្រាដាណឺម៉ាក Frederik អញ្ជើញទស្សនាការសម្តែងអាយ៉ងទឹក ដែលសំដែងដោយសិល្បករល្ខោនអាយ៉ងទឹកថាំងឡុង។ អាយ៉ងទឹកគឺជាទម្រង់ការសម្ដែងដ៏លេចធ្លោសម្រាប់ខឿនវប្បធម៌ប្រជាជាតិវៀតណាម ដោយបង្ហាញពីបញ្ញា និងភាពវៃឆ្លាត និងគំនិតច្នៃប្រឌិតរបស់ប្រជាជនវៀតណាម។ ក្នុងសង្គមសម័យបច្ចុប្បន្ន អាយ៉ងទឹកកាន់តែមានប្រជាប្រិយភាពចំពោះមហាជនទាំងជាតិ និងអន្តរជាតិ។
![]() |
នេះជាសកម្មភាពវប្បធម៌ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាមរបស់ព្រះរាជបុត្រាដាណឺម៉ាក។ គោលដៅទស្សនា និងសកម្មភាពនានា គឺជានិមិត្តសញ្ញាវប្បធម៌ ប្រវត្តិសាស្ត្រដែលពោរពេញទៅដោយអត្តសញ្ញាណរបស់ទីក្រុងហាណូយ និងរបស់វៀតណាមក្នុងក្រសែភ្នែកមិត្តអន្តរជាតិ។ គោលដៅទាំងនេះក៏មិនអាចខ្វះបានសម្រាប់ភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ នៅពេលមកដល់ទីក្រុងហាណូយផងដែរ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ





