ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ ក្រៅពីផលអវិជ្ជមានដែលបណ្តាលមកពីជំងឺកូវីដ ១៩ យើងបានឃើញពីសារៈសំខាន់និងការផ្ទុះឡើងនៃបច្ចេកវិទ្យាឌីជីថល។ គំនិតដូចជា “សន្និសីទ អនឡាញ” “រៀនអនឡាញ” “ការប្រឹក្សាយោបលើអនឡាញ” បានក្លាយជាពាក្យពេញនិយម ប៉ុន្តែ “អាពាហ៍ពិពាហ៍អនឡាញ” ពិតជាថ្មីថ្មោងនៅវៀតណាម។ ជំងឺរាតត្បាតកូវីដ -១៩ មិនបានរាំងស្កាត់គូស្វាមីភរិយាពីការគូសសម្គាល់ស្នេហារបស់ពួកគេ ជាមួយនឹងពិធីមង្គលការដែលគួរឱ្យចងចាំជានិច្ច។

ធ្វើដំណើរទៅកាន់ភូមិ Sin Suoi Ho (Lai Chau) ដើម្បីទៅជួបមិត្តស្រីរបស់ខ្លួន នៅថ្ងៃទី ៣០ ខែមេសាឆ្នាំនេះ បុរសមកពីភាគខាងត្បូង Nguyen Thanh Ngoc មិនអាចវិលត្រលប់មកវិញបានទេដោយសារជំងឺកូវីដ ១៩ ផ្ទុះឡើង ដូច្នេះគាត់សម្រេចចិត្ត ស្នាក់នៅក្នុងភូមិដើម្បីបង្កើតអាជីពហើយរៀបអាពាហ៍ពិពាហ៍។ ពិធីមង្គលការនេះត្រូវបានធ្វើឡើងតាមអនឡាញនៅថ្ងៃទី ២៥ ខែកញ្ញា។

ឈុតឆាកអាពាហ៍ពិពាហ៍នៅកណ្តាលវាលគឺស្រស់ស្អាតដូចនៅក្នុងរឿងនិទានរបស់ Nguyen Thanh Ngoc និង Hang Thi Su (រូបថត៖ baodantoc.vn)
កូនកំលោះ Nguyen Thanh Ngoc និងកូនក្រមុំ Hang Thi Su ជាមួយប្អូនៗកុមារ នៅភូមិ Sin Suoi Ho (រូបថត៖ baodantoc.vn)
សាច់ញាតិរបស់កូនក្រមុំនិងអ្នកជិតខាងបានចូលរួមពិធីមង្គលការនេះ។ ឪពុកម្តាយនិងក្រុមគ្រួសាររបស់កូនកំលោះបានចូលរួមពិធីមង្គលការតាមអនឡាញ តភ្ជាប់បណ្តាញពីទីក្រុងហូជីមិញ (រូបថត៖ baodantoc.vn)
ពិធីមង្គលការដ៏ពិសេសទាក់ទាញការចង់ដឹងចង់ឃើញរបស់អ្នកភូមិ (រូបថត៖ vnexpress.net)

នារសៀលថ្ងៃទី ២៩ ខែកញ្ញា ក្រុមគ្រូពេទ្យនិងអ្នកស្ម័គ្រចិត្តបានរៀបចំពិធីមង្គលការសម្រាប់កូនក្រមុំ Do Thi Ngoc Diep ជាមួយកូនកំលោះ Le Quang Huy នៅឯមន្ទីរពេទ្យបណ្តោះអាសន្ន លេខ ១៦ ដែលព្យាបាលអ្នកជំងឺកូវីដ -១៩ នៅទីក្រុងហូជីមិញ។

កូនក្រមុំគឺជាបុគ្គលិកពេទ្យនៃមន្ទីរពេទ្យ Bach Mai ដែលកំពុងចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនៅទីក្រុងហូជីមិញ ហើយកូនកំលោះគឺនៅហាណូយ (រូបថត៖ vietnamnet.vn)
តំណាងក្រុមគ្រួសាររបស់កូនក្រមុំនៅមន្ទីរពេទ្យបណ្តោះអាសន្នលេខ ១៦ ជម្រាបសួរគ្នាទៅវិញទៅមក (រូបថត៖ vietnamnet.vn)
កូនកំលោះ Quang Huy ផ្តល់ចិញ្ចៀនអាពាហ៍ពិពាហ៍ដល់កូនក្រមុំ Ngoc Diep តាមកញ្ចក់ទូរទស្សន៍ (រូបថត៖ vietnamnet.vn)
ពាក្យថា "ទាំងអស់គឺដើម្បីភាគខាងត្បូង" ត្រូវបានដាក់យ៉ាងឱឡារិកនៅក្នុងបន្ទប់ពិធីមង្គលការ (រូបថត៖ vietnamnet.vn)
បន្ទប់ពិធីមង្គលការមានទីតាំងស្ថិតនៅក្នុងបន្ទប់រដ្ឋបាលនៃមន្ទីរពេទ្យបណ្តោះអាសន្នលេខ ១៦។ នៅខាងក្រៅវិញ ក្រុមគ្រូពេទ្យនៅតែពិនិត្យព្យាបាលអ្នកជំងឺកូវីដ ១៩ (រូបថត៖ vietnamnet.vn)
“ជីវីតនារីម្នាក់អ្នកណាមិនចង់បានអាពាហ៍ពិពាហ៍ល្អឥតខ្ចោះ! ពិធីមង្គលការដែលមានក្រុមគ្រួសារទាំងសងខាង សាច់ញាតិនិងមិត្តភក្តិជិតស្និទ្ធ”។ នេះជាការចែករំលែករបស់អ្នកស្រី Le Thi Thuy Trang គិលានុបដ្ឋយិកាផ្នែកវះកាត់រោគសើរស្បែកនៃមន្ទីរពេទ្យ Nguyen Tri Phuong (ខ័ណ្ឌទី ៥ ទីក្រុងហូជីមិញ)។ ទោះយ៉ាងណាក៏ដោយ ដោយសារតែការផ្ទុះឡើងនៃជំងឺកូវីដ ១៩ Thu Trang បានរៀបចំពិធីមង្គលការយ៉ាងពិសេស ដែលជាពិធីមង្គលការតាមអ៊ីនធឺរណែតតែម្តង។
ពិធីមង្គលការរបស់កូនក្រមុំ Thuy Trang និងកូនកំលោះ Hoang Nguyen ត្រូវបានធ្វើឡើងតាមអនឡាញចំពេលមានការផ្ទុះឡើងនៃជំងឺកូវីដ ១៩ រលកទី ៤ នៅវៀតណាម (រូបថត៖ tienphong.vn)
សាច់ញាតិអបអរសាទរកូនក្រមុំនិងកូនកំលោះតាមរយៈទូរស័ព្ទ (រូបថត៖ tienphong.vn)

កូនក្រមុំ Bich Phuong បានចែករំលែកនៅពេលនិយាយអំពីពិធីមង្គលការតាមអនឡាញរបស់នាងថា “ជំងឺរាតត្បាតអាចរាំងស្កាត់យើងក្នុងចម្ងាយ ប៉ុន្តែវាមិនអាចរារាំងស្នេហាយើងបានទេ”។

គូស្វាមីភរិយា Bich Phuong - Khac Hung បានសម្រេចចិត្តប្តូរទៅរៀបអាពាហ៍ពិពាហ៍តាមអនឡាញវិញ ខណៈទីក្រុងហាណូយអនុវត្តន៍វិធានការរក្សាគម្លាតសង្គម (រូបថត៖ tienphong.vn)
នៅខ័ណ្ឌ Tay Ho (ហាណូយ) ប្តីប្រពន្ធវ័យក្មេងមួយគូរនេះបានរៀបចំកម្មវិធី Zoom ដើម្បីឱ្យអ្នករាល់គ្នាអាចមើលឃើញយ៉ាងច្បាស់។ នៅឯទីតាំង Vinh Phuc, Ninh Binh វិញ Khac Hung ក៏បានប្រាប់សាច់ញាតិធ្វើដូចគ្នាដែរ ដើម្បីធានាបាននូវសម្លេង រូបភាពនិងការចាប់សញ្ញាច្បាស់ (រូបថត៖ tienphong.vn)

Thu Ha និង Huu Dung កើតនិងធំធាត់នៅ Thanh Hoa។ បច្ចុប្បន្នប្តីប្រពន្ធពីរនាក់នេះកំពុងធ្វើការនៅ Dong Thap។ ថ្ងៃរៀបអាពាហ៍ពិពាហ៍ត្រូវបានកំណត់ សំបុត្រយន្តហោះក៏ត្រូវបានកក់ផងដែរ។ ប៉ុន្តែជំងឺរាតត្បាតបានផ្លាស់ប្តូរអ្វីៗទាំងអស់ភ្លាមៗមួយរំពេច។ គូស្នេហ៍មួយគូនេះសម្រេចចិត្តរៀបអាពាហ៍ពិពាហ៍តាមអនឡាញ តភ្ជាប់បណ្តាញពីខេត្ត Dong Thap និងស្រុកកំណើតរបស់កូនក្រមុំនិងកូនកំលោះនៅ Thanh Hoa។

ខណៈពេលនៅជនបទ គ្រួសារទាំងពីរបានរៀបចំរោងការ ដោយគោរពតាមបទបញ្ជាស្តីពីការបង្ការនិងទប់ស្កាត់ជំងឺកូវីដ ១៩ គឺកូនក្រមុំនិងកូនកំលោះបានចូលរួមពិធីមង្គលការរបស់ខ្លួនតាមរយៈកញ្ចក់ទូរស័ព្ទ (ប្រភព៖ vietnamnet.vn)