ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Le Minh Khai អញ្ជើញទទួលជួបជាមួយគ្រូអាចារ្យ Franklin Graham |
នារសៀលថ្ងៃទី ១ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាល អញ្ជើញថ្លែងក្នុងជំនួបជាមួយគ្រូអាចារ្យ Franklin Graham ប្រធានសមាគមផ្សព្វផ្សាយសាសនា Billy Graham ប្រធានអង្គការជួយឧបត្ថម្ភ ផ្សព្វផ្សាយគ្រិស្តសាសនា អន្តរជាតិ Samaritan' Purse ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាមនោះ ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Le Minh Khai បានលើកច្បាស់ថា៖ វៀតណាមបានអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយគោរព និងធានាសិទ្ធិសេរីភាពខាងជំនឿសាសនា ធានាសមភាពរវាងសាសនា ពង្រីកតម្លៃវប្បធម៌ សីលធម៌ដ៏ល្អប្រពៃ និងប្រភពកម្លាំងនៃសាសនាក្នុងដំណើរការអភិវឌ្ឍន៍ប្រទេសជាតិ។ នៅវៀតណាមមិនមានជម្លោះសាសនាឡើយ។ បណ្ដាសាសនាបានរួមរស់ ប្រកបដោយសុខដុមរមនាក្នុងសហគមន៍បណ្ដាជនជាតិវៀតណាម។
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ
