អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម ទទួលជួបលោកស្រី ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា។ (រូបថត៖ VNA) |
នារសៀលថ្ងៃទី ២៣ ខែមីនា នៅទីស្នាក់ការមជ្ឈិមបក្សនៅទីក្រុងហាណូយ ថ្លែងក្នុងជំនួបជាមួយលោកស្រី ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម បានអះអាងថា បក្សនិងរដ្ឋវៀតណាមជានិច្ចកាលល់អាទិភាពខ្ពស់ ចំពោះទំនាក់ទំនងមិត្តភាពជាមួយកម្ពុជា ហើយគាំទ្រការអភិវឌ្ឍដោយសន្តិភាព និងស្ថិរភាពរបស់កម្ពុជា ព្រមទាំងបង្កើតលក្ខខណ្ឌអំណោយផលទាំងអស់សម្រាប់រណសិរ្សមាតុភូមិវៀតណាម និងរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ក្នុងការអនុវត្តកិច្ចព្រមព្រៀងដែលសម្រេចបាន និងពង្រឹងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ។
ទិដ្ឋភាពនៅជំនួបនេះ។ (រូបថត៖ VNA) |
លោកស្រី ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានសង្កត់ធ្ងន់ថា ស្ថាប័នរណសិរ្សកម្ពុជា ជានិច្ចកាលផ្តោតសំខាន់លើការឃោសនាដល់យុវជនជំនាន់ក្រោយអំពីតម្លៃប្រវត្តិសាស្ត្រនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ លោកស្រី ម៉ែន សំអន បានបញ្ជាក់ថា នឹងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយរណសិរ្សមាតុភូមិវៀតណាម ដើម្បីជំរុញខ្លាំងនូវការជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន កិច្ចសហប្រតិបត្តិការវប្បធម៌ សុខាភិបាល និងការអប់រំ-បណ្តុះបណ្តាល ជាពិសេសកិច្ចសហប្រតិបត្តិការរវាងបណ្ដាខេត្តជាប់ព្រំដែនជាមួយគ្នា ហើយបានសម្ដែងនូវបំណងថា ភ្នាក់ងារពាក់ព័ន្ធរបស់វៀតណាមនឹងចែករំលែកបទពិសោធន៍ក្នុងការអភិវឌ្ឍទេសចរណ៍នាពេលខាងមុខ។
អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម និងអនុប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា លោកស្រី ម៉ែន សំអន បានសម្តែងទំនុកចិត្តថា ទំនាក់ទំនងសហប្រតិបត្តិការរវាងបក្សទាំងពីរនិងប្រទេសទាំងពីរនឹងបន្តត្រូវបានពង្រឹង និងអភិវឌ្ឍន៍ ព្រមទាំងបានអះអាងនូវការបន្តថែរក្សា ពូនជ្រុំ ពង្រឹង និងអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពវៀតណាម-កម្ពុជា សម្រាប់មនុស្សជំនាន់ក្រោយៗផងដែរ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

