លោកអគ្គលេខាបក្ស តូ ឡឹម លេខាគណៈកម្មាធិការយោធាមជ្ឈិម ប្រគល់គ្រឿងឥស្សរិយយសហូជីមិញដល់មន្ទីរពេទ្យយោធាមជ្ឈិមលេខ ១០៨។ (រូបថត៖ VOV)

កាលពី ៧៥ ឆ្នាំមុន ក្នុងដំណាក់កាលតស៊ូដ៏លំបាកលំបិនរបស់ប្រទេសជាតិ មន្ទីរពេទ្យយោធាមជ្ឈិមលេខ ១០៨ ត្រូវបានបង្កើតឡើងជាមួយនឹងបេសកកម្មថែទាំ និងព្យាបាលយុទ្ធជនពិការ ការពារសុខភាពកងទ័ព និងបម្រើបុព្វហេតុបដិវត្តន៍របស់បក្ស និងប្រទេសជាតិ។ ក្នុងដំណើរអភិវឌ្ឍន៍នោះ មន្ទីរពេទ្យតែងតែមានកិត្តិយសដែលត្រូវបានបក្ស រដ្ឋ និងកងទ័ពជឿទុកចិត្តប្រគល់ភារកិច្ចសំខាន់ពិសេសនោះគឺ៖ ការពារ និងថែទាំសុខភាពរបស់ថ្នាក់ដឹកនាំកំពូលរបស់បក្ស រដ្ឋ និងកងទ័ព ព្រមទាំងក៏បម្រើការថែទាំសុខភាពរបស់កងទ័ព និងប្រជាជនផងដែរ។

លោកអគ្គលេខាបក្ស តូ ឡឹម ថ្លែងនៅក្នុងពិធី។ (រូបថត៖ VOV)

តាងនាមថ្នាក់ដឹកនាំបក្ស និងរដ្ឋ អញ្ជើញប្រគល់គ្រឿងឥស្សរិយយសហូជីមិញដល់មន្ទីរពេទ្យយោធាមជ្ឈិមលេខ ១០៨ លោកអគ្គលេខាបក្ស តូ ឡឹម បានសង្កត់ធ្ងន់ថា៖

“មន្ទីរពេទ្យយោធាមជ្ឈិមលេខ ១០៨ ចាំបាច់ត្រូវបន្តថែរក្សា និងលើកកម្ពស់តម្លៃស្នូលទាំងបី គឺ ចិត្ត - បញ្ញា- កិត្យានុភាព ដោយយកសីលធម៌វេជ្ជសាស្ត្រជាមូលដ្ឋានគ្រឹះ បញ្ញានិងនវានុវត្តន៍ជាកម្លាំងចលករ យកកិត្យានុភាពនិងទំនុកចិត្តជារង្វាស់។ ខិតខំកសាងមន្ទីរពេទ្យយោធាមជ្ឈិមលេខ ១០៨ ក្លាយទៅជាគំរូលេចធ្លោនៃការថែទាំសុខភាពសម្រាប់កម្មាភិបាលជាន់ខ្ពស់ កងទ័ព និងប្រជាជន ដោយរួមចំណែកយ៉ាងសកម្មដល់ការអភិវឌ្ឍវេជ្ជសាស្ត្រវៀតណាមក្នុងយុគសម័យថ្មី”៕