ការសុំអក្សរផ្ចង់នៅដើមឆ្នាំ - សម្រស់វប្បធម៌នៅដើមនិទាឃរដូវ។ រូបថត៖ VOV |
តាំងពីបុរាណកាលមក អក្សរមិនត្រឹមតែជាមធ្យោបាយទំនាក់ទំនងប៉ុណ្ណោះទេ ប៉ុន្តែក៏ជារង្វាស់នៃការអប់រំ ចរិតលក្ខណៈ និងសីលធម៌ផងដែរ។ ដូច្នេះហើយ ជារៀងរាល់ដើមនិទាឃរដូវ ការសុំអក្សរផ្ចង់បានបង្ហាញពីការគោរពចំណេះដឹង ហើយផ្តាំផ្ញើរសេចក្តីប្រាថ្នាចង់បណ្តុះតម្លៃខាងស្មារតីប្រកបដោយនិរត្តរភាពសម្រាប់ឆ្នាំថ្មី និងសម្រាប់ឆាកជីវិតទាំងមូល។
ការសរសេរអក្សរផ្ចង់។ រូបថត៖ VOV |
ក្នុងជីវភាពខាងស្មារតី ទំនៀមទម្លាប់សុំអក្សរផ្ចង់បានបង្ហាញពីបំណងចង់ឆ្ពោះទៅរកប្រការល្អរបស់មនុស្សម្នាក់ៗ។ អក្សរដូចជា"សុភមង្គល" "វិបុលភាព" "អាយុយឺនយូរ" និង "សុខសាន្ត" បង្ហាញពីសេចក្តីប្រាថ្នាសចង់បានជីវភាពដ៏ពេញលេញ និងសុខសន្តិភាព។ ចំណែកអក្សរដូចជា "ប្រាជ្ញា" "អត់ធ្មត់" និង "ឆន្ទៈ" បានបង្កប់នូវទស្សនវិជ្ជានៃជីវិត ដែលរំលឹកឲ្យមនុស្ស រក្សាចរិតលក្ខណៈ និងការទទួលខុសត្រូវចំពោះគ្រួសារ និងសង្គម។ លោកស្រី Hoang Anh Diep អនុប្រធានក្លឹបអក្សរផ្ចង់ UNESCO នៃទីក្រុងហាណូយ បានថ្លែងថា៖
"ការសុំអក្សរផ្ចង់នាំមកនូវសេចក្តីរីករាយ ភាពសុខសាន្ត និងសុខភាពដល់មនុស្សគ្រប់រូបនៅក្នុងគ្រួសារ។ ទីពីរ ឪពុកម្តាយចង់សុំអក្សរដើម្បីរំលឹកកូនៗរបស់ពួកគេ អំពីការសិក្សារៀនសូត្រ។ កុមារ ឬឪពុកម្តាយរបស់ពួកគេ តែងតែ សុំអក្សរដែលទាក់ទងនឹងសុខភាពនិងអាយុយឺនយូរដើម្បីជូនដល់ជីដូនជីតា ដោយសង្ឃឹមថាជីដូនជីតានឹងរស់នៅបានយូរជាមួយកូនៗ ចៅៗ និងគ្រួសារទាំងមូល"៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

