ជាមួយនឹងប្រធានបទ "ការពន្លឿនសកម្មភាពនិងការកៀរគរគ្រប់ភាគីចូលរួមអភិរក្សនិងប្រើប្រាស់មហាសមុទ្រប្រកបដោយចីរភាព" UNOC ៣ គឺជាឱកាសសម្រាប់ថ្នាក់ដឹកនាំពិភពលោកធ្វើការនិងស្វែងរកដំណោះស្រាយ ក៏ដូចជាការប្តេជ្ញាចិត្តសម្រាប់បញ្ហាអភិរក្សមហាសមុទ្រ ក្នុងបណ្តាទសវត្សរ៍ខាងមុខ។

ប្រធានបទដែលបានលើកមកពិភាក្សាក្នុងសន្និសីទគឺស្របតាមទិសដៅសំខាន់ៗ របស់វៀតណាមស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រប្រកបដោយនិរន្តរភាព; ជំរុញកិច្ចសហប្រតិបត្តិការនិងភាពជាដៃគូសម្រាប់មហាសមុទ្រពណ៌បៃតង សន្តិភាព ស្ថិរភាព និរន្តរភាព និងវិបុលភាព។

វៀតណាមប្តេជ្ញាជាដៃគូគួរជាទីទុកចិត្តនិងត្រៀមខ្លួនជាស្រេចក្នុងកិច្ចខិតខំប្រឹងប្រែងជាសកលដើម្បីការពារមហាសមុទ្រ។ រូបថត៖ VGP

រួមគ្នាវិនិយោគលើការស្ថាបនាសេដ្ឋកិច្ចមហាសមុទ្រ

ខ្លឹមសារដែលបានលើកយកមកពិភាក្សានៅក្នុងសន្និសិទនេះគឺមានភាពចម្រុះ ដែលជាបញ្ហាសហគមន៍អន្តរជាតិកំពុងជួបប្រទះ និងត្រូវការជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ។ នោះគឺជាការទាក់ទាញ និងការធ្វើពិពិធកម្មធន ធានហិរញ្ញវត្ថុ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដើម្បីអាចដោះស្រាយបញ្ហាប្រឈម និងការគ្រប់គ្រងមហាសមុទ្រប្រកបដោយប្រសិទ្ធភាព នាំមកនូវផលប្រ យោជន៍សម្រាប់ការអភិវឌ្ឍរយៈពេលវែង។

ដូច្នេះ ការចូលរួមវិភាគទានដល់ UNOC ៣ គឺជាឱកាសសម្រាប់ វៀតណាមបង្ហាញពីសមិទ្ធិផលដែលខ្លួនសម្រេចបានក្នុងការអនុវត្ត គោល ដៅអភិវឌ្ឍន៍សហស្សវត្សរ៍របស់អង្គការសហប្រជាជាតិ ជាពិសេស លើវិស័យអភិរក្សបរិស្ថានសមុទ្រ ផ្លាស់ប្តូរបទពិសោធន៍អន្តរជាតិនិងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា សម្ភារៈបរិក្ខា និងហិរញ្ញវត្ថុសម្រាប់អនុវត្តគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្ររបស់វៀតណាម។ ក្នុងស្មារតីនោះ អញ្ជើញចូលរួម និងថ្លែងមតិក្នុងសម័យប្រជុំពេញអង្គលើកទី៤ នៃវេទិកា ហិរញ្ញវត្ថុនិងសេដ្ឋកិច្ចបៃតង នាថ្ងៃទី ៨ មិថុនា ដែលជាសកម្មភាពសំខាន់មួយបានប្រព្រឹត្តទៅមុនពេលបើកសម័យប្រជុំ UNOC ៣ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញបានអះអាងថា ដើម្បីអភិរក្សនិងអភិវឌ្ឍន៍មហាសមុទ្រប្រកបដោយចីរភាពគឺមិនអាចខ្វះបានកិច្ចសហប្រតិបត្តិការជាសកលឡើយ៖

"បង្កើនការវិនិយោគលើការស្រាវជ្រាវនិងអភិវឌ្ឍន៍ ការប្រើប្រាស់វិទ្យាសាស្ត្រសមុទ្រ; ជំរុញការផ្ទេរបច្ចេកវិទ្យា កិច្ចសហប្រតិបត្តិការស្រាវជ្រាវ និងការចែករំលែកបទពិសោធន៍; រួមដៃគ្នាបង្កើតប្រព័ន្ធទិន្នន័យ។ បង្កើនការកៀរគរ និងការប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៃសេដ្ឋកិច្ចសមុទ្រ។ ជាមួយគ្នានោះ អង្គការសហប្រជាជាតិជាមជ្ឈមណ្ឌល ច្បាប់អន្តរជាតិជាមូលដ្ឋានគ្រឹះ ហើយកិច្ចសហប្រតិបត្តិការអន្តរជាតិជាកម្លាំងចលករដឹកនាំផងដែរ”។

ដោយចង្អុលបង្ហាញពីការពិតដែលមហាសមុទ្រគ្របដណ្តប់ ៧០% នៃផ្ទៃផែនដី ប៉ុន្តែបច្ចុប្បន្នបញ្ហានៃការអភិរក្សមហាសមុទ្រ និងការប្រើប្រាស់ប្រកបដោយនិរន្តរភាពមានកម្រិតវិនិយោគទាបបំផុត ក្នុងចំណោមគោល ដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទាំង ១៧របស់អង្គការសហប្រជាជាតិ លោកនាយករដ្ឋមន្ត្រីវៀតណាមបានចាត់ទុកថា នេះគឺជាភាពមិនទំនង ហើយលើសពីពេលណាៗទាំងអស់ ប្រទេសនានាចាំបាច់ត្រូវខិតខំប្រឹងប្រែងដើម្បីធ្វើកិច្ចសហប្រតិបត្តិការជាមួយវិធីសាស្រ្តអភិក្រមជាសកល និងគ្រប់ជ្រុងជ្រោយ។

“បង្កើនការតភ្ជាប់អន្តរទ្វីប អន្តរតំបន់ ការតភ្ជាប់អន្តរជាតិ និងអភិបាលកិច្ចសកលនៃមហាសមុទ្របៃតង។ រដ្ឋដឹកនាំ អាជីវកម្មត្រួសត្រាយ ប្រជា ជនអមដំណើរ។ អង្គការអន្តរជាតិជាអ្នកស្ថាបនា និងប្រទេសអភិវឌ្ឍន៍គាំទ្រ បង្កើតចេញប្រព័ន្ធអេកូហិរញ្ញវត្ថុមហាសមុទ្របៃតង។ វៀតណាមបានត្រៀមខ្លួនជាស្រេចក្នុងការត្រួសត្រាយផ្លូវ សាកល្បងទម្រង់នេះ”។

វៀតណាមប្តេជ្ញាដើម្បីមហាសមុទ្របៃតង

វៀតណាមជាប្រទេសមួយដែលមានឆ្នេរសមុទ្រប្រវែងជាង ៣.០០០ គីឡូ ម៉ែត្រ លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា នេះមិនត្រឹមតែជានិយមន័យភូមិ សាស្ត្រប៉ុណ្ណោះទេ ថែមទាំងជាអត្តសញ្ញាណវប្បធម៌ និងព្រលឹងរបស់ប្រជាជាតិវៀតណាមទៀតផង។ ការអភិវឌ្ឍសមុទ្រ និងសេដ្ឋកិច្ចសមុទ្រប្រកប ដោយប្រសិទ្ធភាពនិងនិរន្តរភាព គឺជាតម្រូវការបរានុម័ត ជាជម្រើសយុទ្ធសាស្ត្រសម្រាប់វៀតណាមអនុវត្តន៍ជាក់ស្តែងគោលដៅក្លាយជាប្រទេសខ្លាំងពីសមុទ្រ និងក្លាយទៅជាប្រទេសអភិវឌ្ឍន៍ដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៤៥។

ដើម្បីបង្កើតប៉ូលកំណើនសមុទ្របៃតង តភ្ជាប់មជ្ឈមណ្ឌលសេដ្ឋកិច្ច លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជិញបានអះអាងថា វៀតណាមត្រៀមខ្លួនជាស្រេចដើម្បីចូលរួម និងរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍបណ្តាញដ៏សំខាន់នេះនៅសមុទ្រខាងកើត ដែលជាតំបន់សមុទ្រយុទ្ធសាស្ត្ររបស់ពិភពលោក៖

“ប្រទេសនិមួយៗ និងប្រជាជាតិនីមួយៗ ទោះបីមានភាពខុសប្លែកគ្នាអំពីរបៀបរបប នយោបាយ កម្រិតអភិវឌ្ឍន៍សេដ្ឋកិច្ច និងវប្បធម៌ ... ប៉ុន្តែយើងមានបេសកកម្មរួម ត្រូវរួមគ្នាថែរក្សា និងការពារមហាសមុទ្របៃតងសម្រាប់ថ្ងៃនេះ និងថ្ងៃអនាគត។ ក្នុងនាមប្រទេសដែនសមុទ្រ វៀត ណាមប្តេជ្ញាធ្វើជាដៃគូដែលអាចទុកចិត្តបាន ត្រៀមខ្លួនជាស្រេចដើម្បីរួមដំណើរក្នុងកិច្ចខិតខំប្រឹងប្រែងជាសាកល ដើម្បីការពារមហាសមុទ្រ ជាដៃគូសកម្មត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមក្នុងការដឹកនាំយន្តការសហប្រតិប ត្តិការអំពីសមុទ្រ អភិវឌ្ឍន៍បៃតងនិងនិរន្តរភាព។ ជាដៃគូមានទំនួលខុសត្រូវ តែងតែត្រៀមខ្លួនរួចជាស្រេច រួមចំណែកទៅក្នុងរាល់គោលគំនិតហិរញ្ញវត្ថុសមុទ្របៃតងប្រកបដោយយុត្តិធម៌និងចីរភាព”។

ឈរលើស្មារតីនោះ ចូលរួមរាល់សកម្មភាពជាបន្តបន្ទាប់នៅ UNOC ៣ លោកនាយករដ្ឋមន្ត្រីវៀតណាមបានផ្ញើសារនិងការប្តេជ្ញាចិត្តយ៉ាងមុតមាំថា វៀតណាមជំរុញកិច្ចសហប្រតិបត្តិការពហុភាគីក្នុងការអភិរក្សមហាសមុទ្រ និងការអភិវឌ្ឍប្រកបដោយចីរភាព រួមចំណែកយ៉ាងសកម្មច្រើនថែមទៀតក្នុងបញ្ហាសកល៕