អង្គសន្និបាតបានពិភាក្សា ផ្តល់យោបល់យ៉ាងស៊ីជម្រៅ ទូលំទូលាយ និងឈានដល់ការឯកភាពខ្ពស់លើខ្លឹមសារសំខាន់ៗចំនួនបី ដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រ ទិសដៅរយៈពេលវែង បម្រើដោយផ្ទាល់ដល់ការរៀបចំមហាសន្និបាតបក្សទូទាំងប្រទេស ១៤ និងជំរុញដំណើរការបន្តច្នៃប្រឌិត និងអភិវឌ្ឍន៍ប្រទេសប្រកបដោយចីរភាពក្នុងសម័យកាលថ្មី (រូបថតៈ VGP/Nhat Bac)

អង្គសន្និបាតបានពិភាក្សា ផ្តល់យោបល់យ៉ាងស៊ីជម្រៅនិងទូលំទូលាយ និងមានការឯកភាពខ្ពស់លើខ្លឹមសារមានអត្ថន័យជាយុទ្ធសាស្ត្រ ទិសដៅរយៈពេលវែង បម្រើដោយផ្ទាល់ដល់ការរៀបចំសម្រាប់មហាសន្និបាតបក្សលើកទី ១៤ និងជំរុញដំណើរការបន្តការផ្លាស់ប្តូរថ្មី និងការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសក្នុងដំណាក់កាលថ្មី។

ជំហានសំខាន់ក្នុងដំណើរការត្រៀមរៀបចំមហាសន្និបាតបក្ស នីតិកាលទី ១៤

ចំណុចសំខាន់នៃសន្និបាតគណៈកម្មាធិការមជ្ឈិមបក្សលើកទី១២ ដែលត្រូវបានសាធារណៈមតិវាយតម្លៃខ្ពស់ចំពោះការសម្រេចចិត្តរបស់មជ្ឈិម ដែលបានដាក់បញ្ចូលខ្លឹមសារនៃឯកសារចំនួនបីរួមមានៈ របាយការណ៍នយោ បាយ របាយការណ៍សេដ្ឋកិច្ចសង្គម និងរបាយការណ៍បូកសរុបការងារកសាងបក្សទៅជារបាយការណ៍នយោបាយស៊ីសង្វាក់គ្នា និងមានការឯកភាព ដើម្បីដាក់ជូនមហាសន្និបាតបក្ស នីតិកាលទី ១៤។ នេះគឺជាការផ្លាស់ប្តូរមានអត្ថន័យទាំងលើវិធីសាស្ត្រនិងខ្លឹមសារ ជួយលើកកម្ពស់ប្រសិទ្ធ ភាពជាអ្នកដឹកនាំ ទន្ទឹមនឹងនោះបង្កើតលក្ខណៈងាយស្រួលក្នុងដំណើរការពិភាក្សា ចូលរួមមតិយោបល់នៅមហាសន្និបាតនីតិកាលទី ១៤ របស់បក្ស។

របាយការណ៍នយោបាយថ្មីត្រូវតែបំពេញតាមទិសដៅធានានូវមរតក និងផ្លាស់ប្តូរថ្មី ឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវនៃការអភិវឌ្ឍរបស់ប្រទេសជាតិ ជាពិសេសសមិទ្ធិផលលេចធ្លោក្នុងវិស័យនយោបាយ សេដ្ឋកិច្ច វប្បធម៌សង្គម ការពារជាតិ សន្តិសុខ កិច្ចការបរទេស ... ជាមួយនឹងទស្សនៈថា វៀតណាមមានមូលដ្ឋានគ្រឹះ សក្ដានុពល មុខតំណែង និងកិត្យានុភាពអន្តរជាតិដូចសព្វថ្ងៃនេះ ព្រោះដោយសារការផ្តួចផ្តុំអរិយធម៌រាប់ពាន់ឆ្នាំ របស់ប្រជាជាតិ ជាពិសេស សមិទ្ធផលនៃរយៈពេល ៩៥ឆ្នាំក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម រយៈពេល ៨០ឆ្នាំ នៃសាធារណរដ្ឋសង្គមនិយមវៀត ណាម រយៈបេល ៤០ឆ្នាំនៃកិច្ចការផ្លាស់ប្តូរថ្មី និងការរួមវិភាគ ទាន និងការលះបង់ដ៏ធំធេងរបស់បក្ខជននិងមហាជនជាច្រើនជំនាន់។ របាយការណ៍ក៏ត្រូវកំណត់ច្បាស់លាស់នូវគោលដៅនៃអាណត្តិមហាសន្និបាតនីតិកាលទី ១៤ និងចក្ខុវិស័យដល់ឆ្នាំ ២០៤៥ ឆ្នាំ ២០៥០ និងលើសពីនេះ ដោយភ្ជាប់ជាមួយគោលដៅចំនួន ២៖ ១០០ ឆ្នាំក្រោមការដឹកនាំរបស់បក្សនិង ១០០ ឆ្នាំនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

បន្ទាប់ពីរយៈពេល២ថ្ងៃបំពេញការងារជាបន្ទាន់ ធ្ងន់ធ្ងរ លទ្ធិប្រជាធិបតេយ្យនិងការទទួលខុសត្រូវខ្ពស់ សន្និបាតលើកទី១២ នៃគណៈកម្មាធិការមជ្ឈិមបក្ស នីតិកាលទី ១៣ បានបង្ហលយកម្មវិធីដែលបានស្នើឡើងទាំងស្រុង (រូបថត៖ VGP/Nhat Bac)

របាយការណ៍នេះបានគូសបញ្ជាក់លើកត្តាជំរុញការអភិវឌ្ឍថ្មី រួមមានវិទ្យា សាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ការផ្លាស់ប្តូរឌីជីថល ការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ និងការទាញយកផលប្រយោជន៍ប្រកប ដោយប្រសិទ្ធភាពនៃការធ្វើសមាហរណកម្មអន្តរជាតិយ៉ាងស៊ីជម្រៅ; បញ្ជាក់ ពីតួនាទីសំខាន់នៃការកសាង និងកែតម្រូវបក្ស ប្រឆាំងអំពើពុករលួយ ខ្ជះខ្ជាយ និងការងារអវិជ្ជមាន...។ សាស្ត្រាចាររង បណ្ឌិត Ho Tan Sang អតីតសាស្ត្រាចា្យ បណ្ឌិត្យសភានយោបាយ តំបន់ ៣ បានឲ្យដឹងថា៖ “សេចក្តីព្រាងឯកសារនៃមហាសន្និបាតជាតិ នីតិកាលទី ១៤ មានគំនិតថ្មី និងការត្រិះរិះថ្មីៗ។ ថ្មីៗនេះគឺការត្រិះរិះ បង្កើតបរិយាកាសជំរុញប្រទេសជាតិទាំងមូល សម្រាប់ការស្ទុះឈានទៅមុខ និងបំពេញតម្រូវការអភិវឌ្ឍក្នុងបរិបទបច្ចុប្បន្ន។ ប្រហែលនេះជាចំណុចថ្មីមួយក្នុងការត្រិះរិះ ដូចជាការទម្លុះទម្លាយក្នុងការគិត។ ពីមុនក៏មានការច្នៃប្រឌិតដែរ លើកនេះជាការច្នៃប្រឌិតយ៉ាងខ្លាំងក្លា ដែលបង្កើតជាជំហាននៃការត្រិះរិះ ដើម្បីធានានូវតម្រូវការអភិវឌ្ឍ ឆ្លើយតបនឹងតម្រូវការរបស់ប្រទេសជាតិ និងតម្រូវការនៃសម័យកាល”។

អំពីទិសដៅការងារកម្មាភិបាលសម្រាប់មហាសន្និបាតបក្ស នីតិកាលទី ១៤ គណៈកម្មាធិការមជ្ឈិមចាត់ទុកថា ទិសដៅការងារកម្មាភិបាលសម្រាប់មហាសន្និបាតបក្សនីតិកាលទី ១៤ ជាឯកសារសំខាន់ជាពិសេស។ តាមនោះ ការងារនេះត្រូវបានអនុវត្តន៍ក្នុងលក្ខណៈសមកាលកម្ម វិទ្យាសាស្ត្រ វិធីសាស្ត្រ តឹងរឹង ប្រជាធិបតេយ្យ បរានុម័ត និងតម្លាភាព។ លោកស្រី Tran Thi Chinh លេខាសាខាបក្សនៃក្រុមលំនៅដ្ឋានលេខ៦ សង្កាត់ Vinh Tuy ទីក្រុងហាណូយ ជឿជាក់ថា៖ “ខ្ញុំពេញចិត្តយ៉ាងខ្លាំងចំពោះស្តង់ដារនិងលក្ខខណ្ឌដែលគណៈកម្មាធិការមជ្ឈិមបានចាក់ចេញសម្រាប់ការងារកម្មាភិបាល។ ជាពិសេសបន្ទាប់ពីការច្របាច់បញ្ចូលគ្នានេះ នៅក្នុងលំហថ្មីបច្ចុប្បន្ន គឺត្រូវការណាស់នូវ កម្មាភិបាលមជ្ឈិមមានឬទ្ធានុភាព គំនិតច្នៃប្រឌិត និងសកម្មភាពមឹងម៉ាត់សម្រាប់សមូហភាពនិងសម្រាប់ប្រជាជន។ ប្រជាជនទាំងអស់សុទ្ធតែមានបំណងជ្រើសរើសបានកម្មាភិបាល ដែលយកផលប្រយោជន៍ជាតិ និងប្រជាជនជាចម្បង។ តាមលក្ខណៈវិនិច្ឆ័យអំពីការងារត្រៀមរៀបចំកម្មាភិបាល ដែលសន្និបាតគណៈកម្មាធិការមជ្ឈិមលើកទី ១២ ដាក់ចេញ ខ្ញុំមានទំនុកចិត្តយ៉ាងមុតមាំថា បក្សនឹងជ្រើសរើសបានកម្មាភិបាលដែលមានទឹកចិត្តបម្រើប្រជាជន បម្រើប្រទេសជាតិ និងមានចក្ខុវិស័យ ដើម្បីរួមចំណែកកសាងប្រទេសក្នុងយុគសម័យថ្មី”

បំពេញតាមការរំពឹងទុករបស់ប្រជាជន

ខ្លឹមសារជាច្រើននៅសន្និបាតលើកទី ១២ នៃគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១៣ ដូចជាការគ្រប់គ្រង និងប្រើប្រាស់ដីធ្លី; ការលុបបំបាត់ការត្រួតស៊ីគ្នានៅក្នុងផែនការ; ការធានាធនធាន និងការបង្កើនការវិនិយោគក្នុងវិស័យអប់រំ ទទួលបានការស្រុះចិត្តគំនិតពីប្រជាជន។ ទាក់ទិននឹងបញ្ហាការគ្រប់គ្រង និងប្រើប្រាស់ដីធ្លី សាស្ត្រាចារ្យរង បណ្ឌិត Bui Thi An នាយកវិទ្យាស្ថានធនធានធម្មជាតិ បរិស្ថាន និងអភិវឌ្ឍសហគមន៍ (នៃសម្ព័ន្ធសមាគមវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាម) បានលើកឡើងថា៖ “យើងបានកំណត់យូរហើយ ប៉ុន្តែយើងមិនទាន់ធ្វើបានទេ ឥឡូវមានច្បាប់ភូមិបាលហើយ តើយើងអាចអនុវត្តបានត្រឹមត្រូវដោយរបៀបណា? ទីពីរ ឥឡូវនេះ តាមការបញ្ជាណែនាំរបស់លោកអគ្គលេខាបក្ស គឺកម្មាភិបាលត្រូវជិតស្និទជាមួយប្រជាជន ដើម្បីប្រជាជន ហើយកម្មាភិបាលបំពេញការងារនៅតាមឃុំ សង្កាត់ ត្រូវក្តាប់ឲ្យបានជាប់ថា តើបញ្ហាអ្វីដែលប្រជាជនកំពុង ជួបប្រទះនាពេលបច្ចុប្បន្ន។ លើកនេះ លោកអគ្គលេខាបក្សណែនាំឲ្យ ត្រូវអនុវត្តដោយបើកចំហ និងតម្លាភាព។ ប្រការនេះត្រូវតែនិយាយថានេះនឹងមានប្រយោជន៍ខ្លាំងណាស់សម្រាប់ប្រជាជន។ ប្រជាជននឹងយល់ពីសិទ្ធិ និងកាតព្វកិច្ចរបស់ខ្លួន ហើយបន្ទាប់មកប្រជាជននឹងដើរជាអ្នកឃ្លាំមើល”។

វៀតណាមកំពុងឈានចូលដល់ដំណាក់កាលនៃការកែទម្រង់ យ៉ាងទូលំទូលាយ ដែលជាយុគ្គសម័យថ្មីជាមួយគោលដៅអភិវឌ្ឍន៍ខ្លាំង និងវិបុលភាព។ នេះជាពេលវេលាអំណោយផលដើម្បីចាប់យកឱកាស និងចាត់វិធានការដើម្បីដឹកនាំប្រទេសឱ្យដើរលើមាគ៌ាអភិវឌ្ឍន៍។ ដូច្នេះ ខ្លឹមសារយុទ្ធសាស្ត្រ រយៈពេលវែង និងផ្ទាល់នៅសន្និបាត លើកទី១២ នៃគណៈកម្មាធិការមជ្ឈិមបក្ស នីតិកាលទី ១៣ គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ប្រទេសឆ្ពោះទៅមុខប្រកបដោយស្ថិរភាពក្នុងយុគសម័យថ្មី៕