ទិដ្ឋភាពនៃមហាសន្និបាត (រូបថត៖ dangcongsan.vn) |
ស្ថានភាពបដិវត្តន៍វៀតណាមជាក់ស្តែងបានបង្ហាញថា មហាសន្និបាតបក្ស ភាគគ្រប់លំដាប់ថ្នាក់ មិនត្រឹមតែដើរតួនាទីនាំមុខ តម្រង់ទិស ជា សសរស្តម្ភ ដោយជះឥទ្ធិពលយ៉ាងជ្រាលជ្រៅលើបក្ស និងសង្គមទាំងមូល។
មោទនភាពនិងការទទួលខុសត្រូវ
មហាសន្និបាតបក្សភាគខេត្ត Quang Ngai មិនត្រឹមតែជាការបូកសរុបអាណត្តិ និងដាក់ចេញទិសដៅអភិវឌ្ឍន៍មូលដ្ឋានប៉ុណ្ណោះទេ ថែមទាំងបញ្ជាក់ពីតួនាទីនៃអាស័យដ្ឋានក្រហម ក្នុងការងារកសាងបក្ស។
មហាសន្និបាតត្រូវបានប្រារព្ធឡើងបន្ទាប់ពីការរៀបចំ ប្រកបដោយជោគ ជ័យ នូវមហាសន្និបាតនៅអង្គការមូលដ្ឋានបក្ស ចំនួន ៨១៦ និងបក្សភាគចំណុះគណៈកម្មាធិការបក្សខេត្តចំនួន ១០០ ដោយធានានូវនីតិវិធី ខ្លឹមសារ និងគុណភាពត្រឹមត្រូវ និងជាអង្គភាពមួយដើម្បីបង្ហើយមហាសន្និបាតថ្នាក់មូលដ្ឋានយ៉ាងឆាប់បំផុតក្នុងប្រទេស។
ការរៀបចំមហាសន្និបាតបក្សភាគខេត្តដើមដំបូងប្រកបដោយជោគជ័យក្នុងប្រទេស អាណត្តិ ២០៥០-២០៣០នៅខេត្ត Quang Ngai បានបង្ហាញនូវទំនួលខុសត្រូវ និងសេចក្តីប្រាថ្នាថ្មី ហើយជាការបញ្ជាក់យ៉ាងមុតមាំថា៖ បក្សភាគខេត្ត Quang Ngai មានភាពក្លាហាន មានបញ្ញា និងសមត្ថភាពគ្រប់គ្រាន់ដើម្បីទទួលតួនាទីត្រួសត្រាយ។
ខេត្ត Quang Ngai នឹងបន្តជំរុញស្មារតីត្រួសត្រាយផ្លូវ នាំមុខក្នុងការច្នៃប្រឌិត ក្នុងការកសាងបក្ស អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងលើកកំពស់ជីវភាពរស់នៅរបស់ប្រជាជន។ លោកស្រី Bui Thi Quynh Van សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សខេត្ត Quang Ngai បានឲ្យដឹងថា៖ “បន្ទាប់ពីការរួមបញ្ចូលគ្នា ខេត្ត Quang Ngai ថ្មី (រួមបញ្ចូលគ្នារវាងខេត្ត Quang Ngai និង Kon Tum) មានផ្ទៃដីធំស្ថិតក្នុងចំណាត់ថ្នាក់ទី ៥ នៅក្នុងប្រទេស។ ក្នុងនោះមានលក្ខខណ្ឌជាច្រើនសម្រាប់ការអភិវឌ្ឍលំហសមុទ្រ; មានការតភ្ជាប់ខាងកើត-ខាងលិចលាតសន្ធឹងពីព្រំដែនទៅមាត់សមុទ្រ; មានលក្ខខណ្ឌ និងគុណសម្បត្តិក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ គោលដៅនៃការកសាងខេត្តឧស្សាហកម្មដែលមានការអភិវឌ្ឍគឺជាគោលដៅសមស្រប។ ក្នុងនោះ អំពាវនាវយ៉ាងសកម្មឱ្យអ្នកវិនិយោគចូលរួមក្នុងការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ការកសាងយុទ្ធសាស្ត្រសម្រាប់ឧស្សាហកម្ម និងវិស័យនីមួយៗ។ ខេត្តបន្តជំរុញកម្លាំងជំរុញថ្មីក្នុងការអភិវឌ្ឍ។ ហើយនេះមិនមែនគ្រាន់តែជាប្រតិបត្តិការរបស់រោងចក្រចម្រាញ់ប្រេង Dung Quat ប៉ុណ្ណោះទេ ប៉ុន្តែផលិតផលឧស្សាហកម្មគីមីឥន្ធនៈ ឧស្សាហកម្មក្រោយប្រេង និងឧស្សាហកម្មឧបត្ថម្ភ ផ្កាយរណបជុំវិញមជ្ឈមណ្ឌលគីមីឥន្ធនៈនេះ... នឹងក្លាយជាកម្លាំងចលករថ្មីសម្រាប់ការអភិវឌ្ឍរបស់ខេត្ត Quang Ngai ផងដែរ”។
ពីថ្នាក់មូលដ្ឋានដល់ថ្នាក់ជាតិ
មិនត្រឹមតែមានសារៈសំខាន់ពិសេសសម្រាប់ខេត្ត Quang Ngai ប៉ុណ្ណោះទេ មហាសន្និបាតលើកនេះក៏ជាព្រឹត្តិការណ៍នយោបាយដែលមានការរីកសាយភាយទូទាំងប្រទេស បើកចេញមហាសន្និបាតបក្សភាគខេត្ត ក្រុងជាបន្តបន្ទាប់ បង្កើតបរិយាកាសរស់រវើក ពង្រឹងទំនុកចិត្តរបស់ប្រជាជនលើការផ្លាស់ប្តូរថ្មីក្នុងវិធីសាស្ត្រដឹកនាំរបស់បក្ស។
ព្រឹត្តិការណ៍នេះក៏បង្ហាញថា ដើម្បីឲ្យប្រទេសជាតិមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយនិរន្តរភាព ភូមិភាគនីមួយៗត្រូវតែក្លាយជាប៉ូលកំណើនមួយ ដែលជាទីបង្អែកដ៏រឹងមាំ។ ហើយដើម្បីធ្វើបានប្រការនោះ ចាំបាច់ត្រូវមានអង្គការបក្សស្អាតស្អំ និងរឹងមាំ ដោយមានការដឹកនាំនិងកិត្យានុភាពគ្រប់គ្រាន់ដើម្បីប្រមូលផ្តុំទឹកចិត្តប្រជាជន។
មុននោះ នៅក្នុងអត្ថបទមួយចុះផ្សាយក្នុងខែកុម្ភៈ ឆ្នាំ ២០២៥ អគ្គលេខាបក្ស លោក តូ ឡឹម បានបញ្ជាក់ថា មហាសន្និបាតបក្សភាគគ្រប់លំដាប់ថ្នាក់ អាណត្តិ ២០២៥-២០៣០ គឺមានអត្ថន័យសំខាន់ពិសេស។ នេះមិនត្រឹមតែជាសកម្មភាពនយោបាយដ៏ធំធេង និងទូលំទូលាយសម្រាប់បក្ស និងប្រជាជនទាំងមូលប៉ុណ្ណោះទេ ប៉ុន្តែក៏ជាបុព្វបទដើម សម្រាប់ការរៀបចំមហាសន្និបាតទូទាំងប្រទេសលើកទី ១៤ របស់បក្សប្រកបដោយជោគជ័យទៀតផង។
សំខាន់ជាងនេះទៅទៀត ព្រឹត្តិការណ៍ជាបន្តបន្ទាប់នេះគឺជាកត្តាសំខាន់មួយក្នុងការបង្កើតមូលដ្ឋានគ្រឹះនយោបាយដ៏រឹងមាំ ដើម្បីនាំប្រទេសជាតិឈានទៅរកយុគសម័យថ្មី យុគសម័យនៃការអភិវឌ្ឍប្រកបដោយវិបុលភាព និងសុខុមាលភាព។
សារាចរមជ្ឈឹមលេខ ៤៥ ចុះថ្ងៃទី ១៤ ខែមេសា ឆ្នាំ ២០២៥ របស់ការិយាល័យនយោបាយស្តីពីមហាសន្និបាតបក្សគ្រប់លំដាប់ថ្នាក់ឆ្ពោះទៅមហាសន្និបាតបក្សលើកទី ១៤ ក៏បានសង្កត់ធ្ងន់ថា មហាសន្និបាតបក្សគ្រប់ជាន់ថ្នាក់សម្រាប់អាណត្តិ ២០២៥ - ២០៣០ គឺជាសកម្មភាពនយោបាយដ៏ទូលំទូលាយ ដែលប្រព្រឹត្តទៅក្នុងបរិបទដែលប្រទេសជាតិសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន។ ជាមួយគ្នានោះ កម្លាំងផែនមហាសាមគ្គីជនជាតិទាំងមូលត្រូវបានលើកកម្ពស់យ៉ាងខ្លាំង; ជំនឿទុកចិត្តរបស់ប្រជាជនលើបក្សត្រូវបានពង្រឹង និងពង្រីកពីមួយថ្ងៃទៅមួយថ្ងៃ។
មហាសន្និបាតបក្សទូទាំងប្រទេសលើកទី១៤ នឹងប្រព្រឹត្តទៅនៅដើមឆ្នាំ២០២៦។ ការរៀបចំមហាសន្និបាតបក្សថ្នាក់ខេត្ត ក្រុង រួមចំណែកដល់ការសម្រេចបានជោគជ័យនូវគោលដៅនិងផែនការដែលមជ្ឈឹមបានដាក់ចេញ ដែលជាព្រឹតិ្តការណ៍ពិសេសលើមាគ៌ាអភិវឌ្ឍន៍របស់ប្រទេសជាតិ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ
