ផែនការនេះត្រូវបានអនុម័តដោយសភាអឺរ៉ុប (EP) ដោយមានសំឡេងគាំទ្រចំនួន ៥០០ សំឡេង សំឡេងប្រឆាំង ១២០ សំឡេង និងសំឡេងអនុប្បវាទ ៣២ សំឡេង។
ការបញ្ឈប់ទាំងស្រុង
យោងតាមផែនការដែលបណ្ដាប្រទេស EU បានព្រមព្រៀងគ្នានៅដើមខែធ្នូ និងត្រូវបានអនុម័តដោយ EP នាថ្ងៃទី១៧ ខែធ្នូ កន្លងទៅ ការនាំចូលឧស្ម័នធម្មជាតិរាវ (LNG) ពីប្រទេសរុស្ស៊ីនឹងត្រូវបានលុបបំបាត់ជាបណ្តើរៗមុនថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦ និងឧស្ម័នដុតតាមរយៈបំពង់បង្ហូរឧស្ម័ន មុនថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៧។ ជាពិសេស ប្រទេសសមាជិក EU អាចពន្យារពេលដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៧ ប្រសិនបើកម្រិតបម្រុងរបស់ពួកគេ ស្ថិតនៅក្រោមកម្រិតដែលចាប់បង្ខំបំពេញ។
ការកែប្រែកិច្ចសន្យាដែលមានស្រាប់ មិនត្រូវនាំឱ្យមានការកើនឡើងនៃបរិមាណ ឬតម្លៃនោះទេ។ ដូច្នេះ យឺតបំផុតត្រឹមខែវិច្ឆិកា ឆ្នាំ ២០២៧ សហភាពអឺរ៉ុបនឹងលុបបំបាត់ការនាំចូលឧស្ម័នពីរុស្ស៊ីទាំងស្រុង។ ទោះបីជាបទហាមឃាត់ពីការនាំចូលឧស្ម័ន រុស្ស៊ី នៅតែត្រូវការអនុម័តជាផ្លូវការនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រី EU ដែលគ្រោងនឹងធ្វើ ឡើងនៅដើមឆ្នាំ២០២៦ ក៏ដោយ ប៉ុន្តែនីតិវិធីនេះត្រូវបានចាត់ទុកថា ជាលក្ខណៈទម្រង់ ហើយការបោះឆ្នោតរបស់ EP ដើម្បីអនុម័តលើផែនការនេះត្រូវបានចាត់ទុកជាការលុប បំបាត់ឧបសគ្គផ្លូវច្បាប់ចុងក្រោយហើយ។ លោក Dan Jorgensen ស្នងការថាមពល របស់សហភាពអឺរ៉ុបបានប្រកាសថា៖
“ប្រហែលជាអ្វីដែលធ្វើឱ្យខ្ញុំមានមោទនភាពបំផុតនោះគឺការសម្រេចចិត្តនេះមិនមែនជាបណ្តោះអាសន្ននោះទេ។ នេះមិនមែនជាកិច្ចការដែលយើងយកមកពិនិត្យឡើង វិញជារៀងរាល់ ៦ ខែម្តង ហើយ យកលេសសេដ្ឋកិច្ចក្នុងស្រុក ដើម្បីចាប់ផ្តើមនាំចូល ឧស្ម័ន (ពីប្រទេសរុស្ស៊ី) ឡើងវិញនោះទេ។ ការសម្រេចចិត្តនេះមានន័យថា មិនដែល ម្តងទៀតទេ យើងមិនត្រូវធ្វើកំហុសពីអតីតកាលម្តងទៀតឡើយ”។ យោងតាមតួរលេខពីគណៈកម្មការអឺរ៉ុប (EC) ចាប់តាំងពីការផ្ទុះឡើងនៃជម្លោះ រុស្ស៊ី-អ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ២០២២ ប្រទេស EU នានាបានចំណាយប្រហែល ២៥៤ ពាន់លានដុល្លារអាមេរិកលើការនាំចូលថាមពលពីប្រទេសរុស្ស៊ី ហើយបច្ចុប្បន្ននៅតែ ចំណាយ៤៧លានដុល្លារជារៀងរាល់ថ្ងៃលើការនាំចូលនេះផងដែរ។ ចំនួនទឹកប្រាក់ នេះគឺច្រើនជាងចំនួនទឹកប្រាក់ដែល EU បានផ្តល់ជូនអ៊ុយក្រែនក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ហើយសម្រាប់មេដឹកនាំ EU ប្រការនេះមិនអាចទទួលយកបានទេ។
បញ្ហាប្រឈម
ការកាត់ផ្តាច់ទំនាក់ទំនងថាមពលជាមួយរុស្ស៊ី ត្រូវបានមន្ត្រី EU ជាច្រើនកោតសរសើរថា ជាជំហានប្រវត្តិសាស្ត្រសម្រាប់ប្លុកនេះ ជាពិសេសក្នុងបរិបទដែលមនុស្ស ជាច្រើនមិនជឿថា សហភាពអឺរ៉ុបអាចសម្រេចបានគោលដៅនេះក្នុងពេលឆាប់ៗនេះ។ តាមពិតទៅ ចាប់តាំងពីការផ្ទុះឡើងនៃជម្លោះរុស្ស៊ី-អ៊ុយក្រែន EU បានកាត់បន្ថយការ នាំចូលឧស្ម័នពីរុស្ស៊ីពី ៤៥% ក្នុងខែកុម្ភៈ ឆ្នាំ២០២២ មកត្រឹមប្រហែល ១៣% នាពេល បច្ចុប្បន្ន ខណៈដែលការនាំចូលប្រេងឆៅពី ២៦% មកត្រឹម ២% និងការនាំចូលធ្យូងថ្មពី ៥១% មកត្រឹម ០%។ ទោះជាយ៉ាងណាក៏ដោយ ការបោះបង់ចោលថាមពលរបស់រុស្ស៊ី ទាំងស្រុង នៅតែជាមហិច្ឆតាដ៏ពោរពេញដោយបញ្ហាប្រឈម។ បញ្ហាដ៏ធំមួយនាពេល បច្ចុប្បន្នគឺភាពខុសគ្នារវាងបណ្ដាប្រទេសសមាជិក EU ទាក់ទងនឹងការលុបបំបាត់ ថាមពលរបស់រុស្ស៊ីទាំងស្រុង។ ប្រទេសស្លូវ៉ាគី និងហុងគ្រីនៅតែពឹងផ្អែកយ៉ាងខ្លាំង ទៅលើថាមពលរបស់រុស្ស៊ី ដោយមានគុណវិបត្តិខាងកិច្ចសន្យា និងភូមិសាស្ត្រដែល រារាំងការធ្វើពិពិធកម្មយ៉ាងឆាប់រហ័ស ដូច្នេះពួកគេតែងតែប្រឆាំងយ៉ាងខ្លាំងចំពោះ ការហាមឃាត់ការនាំចូលឧស្ម័នពីរុស្ស៊ី។ នាយករដ្ឋមន្ត្រីស្លូវ៉ាគី លោក Robert Fico ធ្លាប់បានប្រកាសថា៖
“យើងនឹងពិចារណាលើលទ្ធភាពដាក់ពាក្យប្ដឹង។ ទាំងអស់គឺអាស្រ័យលើការ ដែល EC នឹងបំពេញកាតព្វកិច្ចរបស់ខ្លួនចំពោះស្លូវ៉ាគីយ៉ាងដូចម្ដ៉េច។ ខ្ញុំក៏ចង់រំលឹកម្តង ទៀតថា ស្លូវ៉ាគីបានបោះឆ្នោតប្រឆាំងនឹងការសម្រេចចិត្តបញ្ឈប់លំហូរឧស្ម័ននេះ។ ខ្ញុំជឿជាក់ថា ការសម្រេចចិត្តនេះ ដែលតម្រូវឱ្យមានការព្រមព្រៀងជាឯកឆ័ន្ទរបស់ EU ប៉ុន្តែត្រូវបានអនុម័តដោយប្រទេសសមាជិកភាគច្រើនតែប៉ុណ្ណោះ គឺជាការរំលោភ បំពានលើគោលការណ៍ជាមូលដ្ឋានមួយចំនួនរបស់ EU”។
ការលុបបំបាត់ថាមពលរុស្ស៊ីទាំងស្រុង ក៏តម្រូវឱ្យមានការសម្របសម្រួលយ៉ាងជិតស្និទ្ធ ការវិនិយោគយ៉ាងធំធេងលើហេដ្ឋារចនាសម្ព័ន្ធថាមពល ការធ្វើពិពិធកម្ម ប្រភពផ្គត់ផ្គង់ (ពីសហរដ្ឋអាមេរិក ន័រវែស អាហ្វ្រិកខាងជើង) និងការអភិវឌ្ឍថាម ពលកកើតឡើងវិញដើម្បីជំនួសឧស្ម័នតម្លៃថោករបស់រុស្ស៊ី ដើម្បីធានាសន្តិសុខ ថាមពលដោយមិនបង្កឱ្យមានវិបត្តិសេដ្ឋកិច្ចនោះឡើយ។ បច្ចុប្បន្ននេះ អ្នកផ្គត់ផ្គង់ ឧស្ម័នសំខាន់ៗរបស់សហភាពអឺរ៉ុប រួមមាន ន័រវែស សហរដ្ឋអាមេរិក (LNG) និង អាល់ហ្សេរី សុទ្ធតែមានកំហិតខាងសមត្ថភាព ឬគុណវិបត្តិខាងភូមិសាស្ត្រ។ យោងតាមលោកស្រី Tatiana Mindekova ទីប្រឹក្សាគោលនយោបាយថាមពលអឺរ៉ុប នៅក្រុមហ៊ុន Ember បច្ចុប្បន្នមិនមានអ្នកផ្គត់ផ្គង់ណាដែលអាចជំនួសឧស្ម័នរុស្ស៊ីបាន ទាំងស្រុងនោះទេ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ