ក្នុងវិស័យទូរគមនាគមន៍ Viettel បានចាប់ផ្តើមវិនិយោគនៅប្រទេសឡាវនៅក្នុងខែកុម្ភៈ ឆ្នាំ២០០៨ ក្នុងទម្រង់ជាក្រុមហ៊ុនបណ្តាក់ទុនរួម ក្នុងនោះ Viettel មាន ៤៩% ហើយដៃគូគឺ Lao Asia Telecom (LAT) - រដ្ឋាភិបាលឡាវ បានកាន់កាប់ ៥១% ជាមួយម៉ាកយីហោ Unitel ។ នៅក្នុងឆ្នាំ ២០០៩ ក្រុមហ៊ុនបណ្តាក់ទុនរួមនេះបានបើកដំណើរការជាផ្លូវការបណ្តាញទូរស័ព្ទចល័តទូទាំងប្រទេសឡាវ។ ក្រោយរយៈពេល ១៥ ឆ្នាំនៃការធ្វើអាជីវកម្ម បច្ចុប្បន្ននេះ Unitel បានអះអាងពីឋានៈដ៏រឹងមាំរបស់ខ្លួន ជាសហគ្រាសទូរគមនាគមន៍ធំជាងគេ និងជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនដែលរួមចំណែកថវិការដ្ឋច្រើនបំផុត ហើយត្រូវបានបក្សនិងរដ្ឋាភិបាលនៃប្រទេសទាំងពីរទទួលស្គាល់ជាគំរូឆ្នើម សម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។
Unitel កំណត់គោលដៅក្លាយជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេនៅប្រទេសឡាវនៅឆ្នាំ ២០២៥។ |
បច្ចុប្បន្ននេះ Unitel បង្កើតការងារធ្វើដល់ពលករប្រមាណ ២៧,០០០នាក់ ក្នុងនោះមានពលករផ្លូវការជិត ១,៥០០នាក់, សហការីចំនួន ១,៥០០នាក់ និងកន្លែងលក់ប្រមាណ ២៤,០០០កន្លែងទូទាំងប្រទេស ដែលរួមចំណែកធានាសុខុមាលភាពសង្គមរបស់ឡាវ។ លោក Nguyen Thanh Lam អគ្គនាយកទូរទស្សន៍វៀតណាម អតីតអនុរដ្ឋមន្ត្រីក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀតណាមបានឲ្យដឹងថា៖ “កិច្ចសហប្រតិបត្តិការលើវិស័យព័ត៌មាននិងផ្សព្វផ្សាយ ជាពិសេសទូរគមនាគមន៍ បច្ចេកវិទ្យាព័ត៌មាន និងសារព័ត៌មាន ទទួលបានលទ្ធផលគួរជាទីមោទនៈជាច្រើន។ សាជីវកម្មវៀតណាមធំៗដូចជា Viettel, VNPT និង FPT បានបណ្តាក់ទុនរាប់ពាន់លានដុងនៅប្រទេសឡាវ រួមចំណែកធ្វើឱ្យប្រទេសឡាវក្លាយជាប្រទេសដែលមានសេវាទូរស័ព្ទចល័តល្អបំផុតនៅអាស៊ីអាគ្នេយ៍ ដែលគ្រប់ដណ្ដប់ អ៊ីនធឺណិតសម្រាប់មនុស្សគ្រប់រូប”។
Unitel កំពុងកាន់កាប់ ៥៧% នៃចំណែកទីផ្សារ អត្រាអ្នកចូលប្រើប្រាស់សេវាទូរគមនាគមន៍បានកើនឡើងពី ១៨% ទៅ ១០០% នៃចំនួនប្រជាជន។ ប្រទេសឡាវបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានអត្រាប្រជាជនប្រើប្រាស់អ៊ីនធឺណិតល្បឿនលឿនល្អបំផុតនៅអាស៊ីអាគ្នេយ៍។ Unitel ក៏ជាក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិតដំបូងគេដែលសាកល្បង ៥G នៅក្នុងប្រទេសឡាវ។ លោក Tran Trung Hung អតីតអគ្គនាយកក្រុមហ៊ុន Star Telecom (Unitel) នៅប្រទេសឡាវបានឲ្យដឹងថា៖ “នៅពេលដែលយើងដាក់ពង្រាយសេវាជូនប្រជាជន ហើយត្រូវបានប្រជាជនស្វាគមន៍និងការគាំទ្រ ហើយបណ្តាក្រសួង មន្ទីរ និងផ្នែក តែងតែបង្កើតលក្ខខណ្ឌអំណោយផលបំផុតផងដែរ។ យើងធ្វើអាជីវកម្មក្នុងប្រទេសជាច្រើនក្នុងនោះការធ្វើអាជីវកម្មនៅប្រទេសឡាវមានភាពងាយស្រួលបំផុតដោយសារតែទំនាក់ទំនងពិសេសរវាងវៀតណាមនិងឡាវ”។
Unitel មានបំណងក្លាយជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេនៅក្នុងប្រទេសឡាវនៅឆ្នាំ ២០២៥ ក្នុងនោះមានទូរគមនាគមន៍ជាសេវាកម្មស្នូលរបស់ខ្លួន។ Unitel មានបំណងក្លាយជាសាជីវកម្មសេដ្ឋកិច្ចធំជាងគេនៅក្នុងប្រទេសឡាវ ដែលចូលរួមយ៉ាងស៊ីជម្រៅលើគ្រប់ទិដ្ឋភាពនៃសេដ្ឋកិច្ចឡាវ រួមទាំងសេវាកម្មហិរញ្ញវត្ថុឌីជីថល ការផ្លាស់ប្តូរឌីជីថលនៃពាណិជ្ជកម្ម ការថែទាំសុខភាព ការអប់រំ និងកសិកម្ម នឹងជាកម្លាំងចលករដ៏សំខាន់សម្រាប់កំណើនពេលអនាគត។ គោលដៅដល់ឆ្នាំ ២០២៥ ទទួលប្រាក់ចំណូលជាង ៣០៦ លានដុល្លារអាមេរិក ដោយបន្តអះអាងជាគំរូឆ្នើមក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងរបស់ក្រសួងការពារជាតិទាំងពីរ។ ក្នុងសន្និសីទកិច្ចសហប្រតិបត្តិការវិនិយោគវៀតណាម - ឡាវ ក្រោមប្រធានបទ “ជំរុញការអភិវឌ្ឍន៍រួមគ្នាប្រកបដោយនិរន្តរភាព” ដែលប្រព្រឹត្តទៅនៅទីក្រុងវៀងច័ន្ទ នាថ្ងៃទី ៩ ខែមករា ឆ្នាំ ២០២៥ នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ បានចាត់ទុកថា៖ “យើងបានវិនិយោគសម្រាប់គ្នាទៅវិញទៅមក មិនគ្រាន់ជាសកម្មភាពអាជីវកម្ម ផលិតកម្ម ពាណិជ្ជកម្ម និងសេវាកម្មប៉ុណ្ណោះទេ ប៉ុន្តែក៏ជាមនោសញ្ចេតនា ទំនួលខុសត្រូវ ការជឿទុកចិត្ត និងការដឹងគុណចំពោះមនុស្សជំនាន់មុនៗផងដែរ។ ដូច្នេះហើយ ខ្ញុំសូមអំពាវនាវដល់សហគ្រាសនៃប្រទេសទាំងពីរ បន្តវិនិយោគ និងធ្វើអាជីវកម្មដោយអស់ពីសមត្ថភាព។ រាល់បញ្ហា ឬឧបសគ្គដែលនៅសេសសល់ ចាំបាច់ត្រូវស្នើឡើងដោយស្មោះត្រង់ ដើម្បីឲ្យរដ្ឋាភិបាលទាំងពីរអាចដឹកនាំក្រសួងនិងផ្នែក ជៀសវាងការពន្យារពេលនិងការខ្ជះខ្ជាយពេលវេលា ឱកាស និងទំនុកចិត្ត។ នេះជាទំនួលខុសត្រូវ ការដឹងគុណ និងបង្ហាញពីការពូនជ្រុំចំណងមិត្តភាពដ៏អស្ចារ្យរវាងប្រទេសទាំងពីរ ដែលមិនអាចរកឃើញបាននៅលើពិភពលោក”។
ឆ្នាំ ២០២៥ ត្រូវបានចាត់ទុកជាឆ្នាំដ៏សំខាន់ ជាឆ្នាំដើម្បីស្ទុះឈានទៅមុខក្នុងការអនុវត្តប្រកបដោយជោគជ័យនូវគោលដៅដែលបានដាក់ចេញក្នុងកិច្ចព្រមព្រៀងសហប្រតិបត្តិការទ្វេភាគី ដំណាក់កាល ២០២១-២០២៥ ហើយទន្ទឹមនឹងនោះ បង្កើតមូលដ្ឋានគ្រឹះសម្រាប់ទិសដៅកិច្ចសហប្រតិបត្តិការថ្មីក្នុងដំណាក់កាលអភិវឌ្ឍន៍បន្ទាប់។ យុទ្ធសាស្ត្រស្នូលរបស់ Unitel គឺរាល់សកម្មភាពត្រូវតែមានគោលបំណងនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននិងរដ្ឋាភិបាលឡាវ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ
