“កិច្ចសហប្រតិបត្តិការរវាងបណ្ណសារដ្ឋាននៃប្រទេសទាំងពីរមានតាំងពីយូរយារណាស់មកហើយ។ ភាគីទាំងពីរបានសហការគ្នាលើវិស័យដូចជា ការអភិវឌ្ឍធនធានមនុស្ស ការកសាង និងលើកកម្ពស់ជំនាញវិជ្ជាជីវៈសម្រាប់បុគ្គលិក រៀបចំការតាំងពិពណ៌ និងប្រមូលឯកសារជាដើម”។
នេះគឺជាការចែករំលែករបស់លោកស្រី Saymay Inthavong ប្រធាននាយកដ្ឋានប្រមូលឯកសារនៃបណ្ណសារដ្ឋានជាតិ ខុទ្ទកាល័យនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ លោកស្រីធ្លាប់បានចូលរួមក្នុងវគ្គបណ្តុះបណ្តាលជាច្រើន ដែលរៀបចំដោយបណ្ណសារដ្ឋានវៀតណាម។ ក្នុងដំណើរទស្សនកិច្ចការងារនៅវៀតណាមចាប់ពីថ្ងៃទី ១៥ ដល់ ១៩ ខែកញ្ញា ឆ្នាំ ២០២៥ លោកស្រី និងសមាជិកនៃគណៈប្រតិភូបណ្ណសារដ្ឋានជាតិឡាវ បានសិក្សារៀនសូត្រពីមេរៀន និងបទពិសោធន៍ថ្មីៗជាច្រើន។
“អង្គភាពនានាក្រោមបណ្ណសារដ្ឋានរដ្ឋវៀតណាមបានចែករំលែកជាមួយយើងអំពីការអនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្នុងការងារបណ្ណសារ ការផ្លាស់ប្តូរឌីជីថល ការប្រមូលឯកសារ និងការផ្សព្វផ្សាយដើម្បីអភិរក្សាតម្លៃនៃឯកសារតាមរយៈទម្រង់ជាច្រើនដូចជា វីដេអូឃ្លីបតាមអ៊ីនធឺណិត និងការតាំងពិពណ៌។ ទាំងនេះគឺជាមេរៀនដ៏មានតម្លៃ និងជាក់ស្តែងសម្រាប់យើង”។
គណៈប្រតិភូបណ្ណសារដ្ឋានជាតិឡាវ បានទៅទស្សនានិងផ្លាស់ប្តូរបទពិសោធន៍នៅបណ្ណសារដ្ឋានរដ្ឋវៀតណាម។ |
ជារៀងរាល់ ២ ឆ្នាំម្តង ភាគីទាំងពីរបានប្តូរវេនគ្នារៀបចំការចុះហត្ថលេខាលើអនុស្សរណៈការយោគយល់គ្នាស្តីពីផែនការសហប្រតិបត្តិការសម្រាប់ដំណាក់កាលនីមួយៗ។ អនុស្សរណៈយោគយល់គ្នាស្តីពីផែនការសហប្រតិបត្តិការបណ្ណសារដំណាក់កាល ២០២៦ – ២០២៧ ដែលប្រព្រឹត្តទៅនៅទីក្រុងហាណូយ (ថ្ងៃទី ១៧ ខែកញ្ញា) បានបន្តបើកឱកាសសម្រាប់កិច្ចសហប្រតិបត្តិការប្រកបដោយភាពច្នៃប្រឌិត និងជាក់ស្តែង។ អញ្ជើញថ្លែងក្នុងពិធីចុះហត្ថលេខានេះ លោក Dang Thanh Tung ប្រធានបណ្ណសារដ្ឋានរដ្ឋវៀតណាមបានមានប្រសាសន៍ថា៖
លោក Dang Thanh Tung ប្រធានបណ្ណសារដ្ឋានរដ្ឋវៀតណាម។ |
“ខ្លឹមសារស្នូលនៃផែនការសហប្រតិបត្តិការក្នុងដំណាក់កាលនេះគឺលើកកម្ពស់តម្លៃនៃឯកសារ និងជួយឧបត្ថម្ភឡាវក្នុងការផ្លាស់ប្តូរឌីជីថល។ បណ្ណសារដ្ឋានរដ្ឋវៀតណាមនឹងស្នើដល់ទីភ្នាក់ងារមានសមត្ថកិច្ចក្នុងការបែងចែកថវិកាសម្រាប់បណ្តុះបណ្តាលធនធានមនុស្ស ក្នុងការរក្សាទុកឯកសារអេឡិចត្រូនិកសម្រាប់ឡាវ ដើម្បីរៀបចំធនធានសម្រាប់ដំណាក់កាលអភិវឌ្ឍន៍ថ្មី។ លើសពីនេះ បណ្ណសារដ្ឋានរដ្ឋវៀតណាមក៏នឹងជួយឡាវ ក្នុងការកសាងយុទ្ធសាស្ត្រផ្លាស់ប្តូរពីបណ្ណសារបៃប្រពៃណី ទៅជាបណ្ណសារឡិចត្រូនិក”។
ពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាស្តីពីផែនការសហប្រតិបត្តិការដំណាក់កាល ២០២៦-២០២៧។ |
លោក Bunyong Sisuphanh ប្រធានបណ្ណសារដ្ឋានជាតិឡាវ ក៏បានឲ្យចាត់ទុកថា ក្នុងយុគសម័យឌីជីថល វិស័យបណ្ណសារនៅក្នុងប្រទេសណាមួយនៅលើពិភពលោក រួមទាំងវៀតណាម និងឡាវ ក៏ត្រូវការផ្លាស់ប្តូរថ្មី ច្នៃប្រឌិត និងទំនើបកម្ម ដើម្បីឲ្យការចងចាំអាចរួមរស់ជាមួយបច្ចុប្បន្ន និងឆ្ពោះទៅអនាគត។ ដូច្នេះហើយ សកម្មភាពសហប្រតិបត្តិការនាពេលខាងមុខមានសារៈសំខាន់ខ្លាំងណាស់។
លោក Bunyong Sisuphanh ប្រធានបណ្ណសារដ្ឋានជាតិឡាវ |
“សកម្មភាពសហប្រតិបត្តិការនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងវិស័យបណ្ណសារឡាវដ៏រឹងមាំ ថែរក្សាឯកសារប្រវត្តិសាស្ត្រដ៏មានតម្លៃរបស់ប្រទេសជាតិ។ ទន្ទឹមនឹងនោះ ក៏រួមចំណែកជាវិជ្ជមាន ក្នុងបុព្វហេតុកសាង និងការពារមាតុភូមិឡាវ ពង្រឹងថែមទៀតទំនាក់ទំនងកិច្ចសហប្រតិបត្តិការពិសេសលើគ្រប់ជ្រុងជ្រោយវាងវៀតណាម និងឡាវ”។
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ



