PMCA ត្រូវបានបង្កើតឡើងសំដៅបង្កើតពានរង្វាន់អន្តរជាតិមួយសម្រាប់គ្រូបង្រៀន។ ដំបូងឡើយ ពានរង្វាន់នេះផ្តោតលើប្រទេសសមាជិកអាស៊ានទាំង១០ រួមមាន៖ ប្រ៊ុយណេដារូសាឡឹម កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម។ លើសពីនេះ ទីម័រឡេស្តេ ក៏ត្រូវបានដាក់បញ្ចូលតាំងពីដើមមក ទោះបីមិនទាន់ជាសមាជិកផ្លូវការរបស់អាស៊ានក៏ដោយ ព្រោះមានបំណង់ចង់បញ្ចូលប្រទេសនេះជាសមាជិក។ វេជ្ជបណ្ឌិត Krissanapong Kirtikara ប្រធានមូលនិធិ PMCA មានប្រសាសន៍ថា៖ "ពានរង្វាន់នេះសំដៅលើកតម្កើងគ្រូបង្រៀនដែល "បណ្តុះមនុស្ស" មិនត្រឹមតែបង្រៀនអក្សរប៉ុណ្ណោះទេ។ គ្រូបង្រៀនទាំងនេះនឹងស្វែងយល់ពីកត្តាដែលជួយកុមារឱ្យរៀនពូកែ ក្លាយជាមនុស្សល្អ និងជាអ្នកមានទេពកោសល្យ។ លើសពីនេះ ពួកគេក៏បានជួយប្រជាជនក្នុងសហគមន៍ផងដែរ។ ជាឧទាហរណ៍គ្រូបង្រៀនម្នាក់នៅប្រទេសហ្វីលីពីនដែលឈ្នះពានរង្វាន់ PMCA បានជួយជួសជុលនិងសាងសង់ផ្ទះចំនួន ២០ ខ្នងសម្រាប់ជនក្រីក្រ ហើយបានកំណត់គោលដៅសាងសង់ផ្ទះចំនួន ៣០០ ខ្នងសម្រាប់ជនក្រីក្រ។ គ្រូងបង្រៀនទាំងនេះ ហាក់ដូចជាខ្សែអំបោះពិសេស ជួយកុមារដែលមានស្ថានភាពលំបាក់ មិនថានៅតំបន់ទីក្រុង ឬជនបទ សិស្សពិការ សិស្សមានតម្រូវការអប់រំពិសេស ឬអ្នកដែលមកពីគ្រួសារបែកបាក់ គ្រួសារក្រីក្រក៏ដោយ”

លោកគ្រូ អ្នកគ្រូដែលទទួលបានពានរង្វាន់ PMCA ឆ្នាំនេះ ។ រូថបត៖ ស្ថានទូតថៃប្រចាំនៅទីក្រុងហាណូយ

សម្រាប់គ្រូបង្រៀនដែលបានទទួលពានរង្វាន់ ពួកគេនឹងមានឱកាសចូលរួមក្នុងកម្មវិធីដៃគូរបស់សាលារៀន(school partnership program) ដូចជាសាលារៀនរបស់គ្រូបង្រៀនម្នាក់ដែលទទួលបានពានរង្វាន់នៅខេត្ត Lao Cai (វៀតណាម) ត្រូវបានលើកទឹកចិត្តឱ្យសហការជាមួយសាលារៀនមួយនៅប្រទេសម៉ាឡេស៊ី សាលា Muang Surin ក្នុងប្រទេសថៃ និងភ្ជាប់ទំនាក់ទំនងជាមួយសាលារៀននានាក្នុងប្រទេសកម្ពុជា។ សាលា Udonpittayanukoon (ថៃ) និងសាលាវិទ្យាល័យ Somboon Phongkham (Luang Prabang, ឡាវ) បានសហប្រតិបត្តិការផ្លាស់ប្តូរបទពិសោធន៍សិក្សារបស់សិស្សានុសិស្ស ដោយប្រធានបទ "បេតិកភណ្ឌវប្បធម៌អរូបី"។ អ្នកគ្រូ Ha Anh Phuong ទទួលបានពានរង្វាន់ PMCA ក្នុងឆ្នាំ ២០២១ ដោយបាននាំពិភពលោកទាំងមូល មកសាលា Huong Can នៅតំបន់ព្រែភ្នំខេត្ត Phu Tho បានឲ្យដឹងថា៖ “វត្តមាន និងការឧបត្ថម្ភពីអង្គការអន្តរជាតិ ដូចជាមូលនិធិ PMCA ដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញនិងលើកទឹកចិត្តដល់ស្មារតីច្នៃប្រឌិតរបស់គ្រូបង្រៀន ជាពិសេសគ្រូបង្រៀនវ័យក្មេង។ នេះមិនត្រឹមតែជាការទទួលស្គាល់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសញ្ញាច្បាស់លាស់ដែលថា ការខិតខំប្រឹងប្រែងរបស់ពួកគេសម្រាប់សិស្សានុសិស្ស និងសហគមន៍ត្រូវបានផ្ទៀងស្តាប់ កោតសរសើរ និងរីកសាយភាយទៅកាន់តំបន់និងអន្តរជាតិ។ មូលនិធិ PMCA ក៏បានបង្កើតបណ្តាញទំនាក់ទំនងដ៏ធំទូលាយ ជួយគ្រូបង្រៀនសិក្សាបទពិសោធន៍ពីបណ្តាប្រទេសអាស៊ាន និងប្រទេសដទៃដែលមូលនិធីកំពុងឆ្ពោះទៅរក សំដៅលើកកម្ពស់ជំនាញ និងអភិវឌ្ឍន៍និតផ្តួចផ្តើមសង្គមតាមទិសនិរន្តរភាព និងជាក់ស្តែងជាងមុន”។

មូលនិធិ PMCA ក៏បានម្ចាស់ការ តភ្ជាប់គ្រូបង្រៀនឲ្យមានឥទ្ធិពលកាន់តែខ្លាំង ក្លាយជាធនធានដ៏សំខាន់ក្នុងការកសាងកម្មវិធីសិក្សាសម្រាប់ប្រទេសរបស់ពួកគេ។ គ្រូបង្រៀនមួយចំនួនត្រូវបានអញ្ជើញជាវាគ្មិនអន្តរជាតិចែករំលែកអំពីការអប់រំនៅវេទិកា PMCA ក្នុងប្រទេសថៃ។ លោក Nguyen Manh Hung នាយករងនៃសាលាវិទ្យាល័យជំនាញ Hoang Van Thu ខេត្ត Hoa Binh (បច្ចុប្បន្នជាខេត្ត Phu Tho ថ្មី) - ម្ចាស់ពានរង្វាន់ PMCA ឆ្នាំ ២០២៣ បានចែករំលែកថា៖ “កាលពីឆ្នាំមុន ខ្ញុំបាននាំយកគំរូ រស់រានមានជីវិត ទៅប្រទេសថៃដើម្បីសម្តែងរយៈពេល ៩០ នាទីនៅទីនោះ ដោយប្រែក្លាយទៅជាល្បែងកម្សាន្តដ៏សប្បាយរីករាយនិងមានអត្ថន័យ ហើយត្រូវបានមិត្តភក្តិនៅប្រទេសថៃវាយតម្លៃខ្ពស់។ ខ្ញុំឃើញថា សិស្សានុសិស្សឥឡូវនេះរៀនពូកែណាស់។ ប៉ុន្តែជំនាញរស់រានមានជីវិត ជម្នះលើការលំបាក់ និងគ្រោះធម្មជាតិដូចជា៖ ការសង្គ្រោះបឋម ឬការការពារនិងពន្លត់អគ្គីភ័យ ជំនាញរស់រានមានជីវិតក្នុងគ្រោះមហន្តរាយ ខ្យសល់ព្យុះនិងទឹកជំនន់ ដូចជាការហែលទឹក គឺឱនណាស់”។

ក្រោយរយៈពេល ១០ឆ្នាំ ពានរង្វាន់នេះបានពង្រីកដល់ប្រទេសប៊ូតាន បង់ក្លាដែស និងម៉ុងហ្គោលី នាំចំនួនប្រទេសចូលរួមសរុបកើនដល់ ១៤ប្រទេស។ លោកគ្រូ Mohammad Shafiul Islam មកពីប្រទេសបង់ក្លាដែស ត្រូវបានតែងតាំងជាគ្រូបង្រៀនជាតិប្រចាំឆ្នាំ ២០២២ និងជាគ្រូបង្រៀនច្នៃប្រឌិតឆ្នើមក្នុងការអប់រំបឋមសិក្សា។ អ្នកគ្រូ Chimi Dema មកពីប្រទេសប៊ូតាន ជាមួយសមិទ្ធិផលលេចធ្លោ ដូចជា៖ អភិវឌ្ឍន៍ការច្នៃប្រឌិតលើឯកសារបង្រៀន និងថ្នាក់រៀនភាសាអង់គ្លេស។ អ្នកគ្រូ Uyanga Adiyasuren មកពីប្រទេសម៉ុងហ្គោលី ដោយបានកសាងទំនុកចិត្តលើសមត្ថភាពឯករាជ្យ និងធ្វើការប្រកបដោយប្រសិទ្ធភាពរបស់សិស្សានុសិស្ស។

ក្នុងបរិបទនៃសកលភាវូបនីយកម្មកំពុងតែផ្លាស់ប្តូរនោះ PMCA មានគោលបំណងលើកកម្ពស់ "ភាពចល័ត" (mobility - សមត្ថភាពផ្លាស់ទី និងប្រាស្រ័យគ្នា) របស់គ្រូបង្រៀននិងសិស្សានុសិស្សតាមរយៈជំរុំវិស្សមកាល។ PMCA មានបំណងចង់ចូលរួមជាមួយប្រទេសចំនួន ១៤ ដើម្បីបង្កើតប្លុកដ៏បង្រួបបង្រួម ជាមួយនឹងផែនការបង្កើត វិទ្យាស្ថានគ្រូបង្រៀន PMCA ដែលការអប់រំគ្មានព្រំដែន ឆ្ពោះទៅរកអនាគតនៃការអប់រំដ៏ទូលំទូលាយ និងសមាហរុណកម្ម៕