វាគ្មិនដែលចូលរួមវេទិកា។ |
ចាប់តាំងពីកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣១ ក្នុងឆ្នាំ ២០១៧ នៅទីក្រុងម៉ានីល សេដ្ឋកិច្ចថែទាំ ជំរុញសមភាពយេនឌ័រ និងការប្រគល់សិទ្ធិសេដ្ឋកិច្ចសម្រាប់ស្ត្រី ដែលជាមុខសញ្ញាធ្វើការងារថែទាំ ត្រូវបានពិភាក្សាយ៉ាងទូលំទូលាយនៅក្នុងកិច្ចប្រជុំជាច្រើន។ ថ្លែងក្នុងសិក្ខាសាលាក្រោមប្រធានបទ "ការថែទាំសេដ្ឋកិច្ច និងកម្មករ កម្មការិនីថែទាំក្នុងអាស៊ាន" ដែលប្រព្រឹត្តទៅពីថ្ងៃទី ២៦-២៩ ខែកក្កដា បណ្ឌិត San San Aye តំណាងក្រសួងសុខុមាលភាពសង្គមនៃប្រទេសមីយ៉ាន់ម៉ាបានឲ្យដឹងថា វឌ្ឍនភាពជាច្រើនត្រូវបានកត់ត្រានៅពេលដែលឯកសារទាក់ទងនឹងសេដ្ឋកិច្ចថែទាំត្រូវបានចេញផ្សាយដូចជា ផែនការសកម្មភាពស្តីពីការពង្រឹងសិទ្ធិសេដ្ឋកិច្ចរបស់ស្ត្រី (WEE) ក្នុងអាស៊ាន (២០១៧) ក្របខ័ណ្ឌទូលំទូលាយអាស៊ានស្តីពីសេដ្ឋកិច្ចថៃទាំង (២០២១)... ហើយថ្មីៗនេះ គឺសេចក្តីថ្លែងការណ៍អាស៊ានស្តីពីការពង្រឹងសេដ្ឋកិច្ចថែទាំ និងលើកកម្ពស់ភាពធន់សម្រាប់សហគមន៍អាស៊ានក្រោយឆ្នាំ ២០២៥ (២០២៤)។ តាមរយៈឯកសារទាំងនេះ អាស៊ានបានទទួលស្គាល់សារៈសំខាន់នៃសេដ្ឋកិច្ចថែទាំជាវិស័យដ៏ធំទូលាយ និងចម្រុះ ទន្ទឹមនឹងនោះ បានផ្តល់ការណែនាំជាយុទ្ធសាស្ត្រលើការអភិវឌ្ឍនិងអនុវត្តគោលនយោបាយ និងគំនិតផ្តួចផ្តើមថែទាំក្នុងតំបន់។
“សេចក្តីថ្លែងការណ៍អាស៊ានស្តីពីការលើកកម្ពស់សេដ្ឋកិច្ចថែទាំ និងលើកកម្ពស់ភាពធន់សម្រាប់សហគមន៍អាស៊ានក្រោយឆ្នាំ ២០២៥ ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមរបស់ប្រទេសសមាជិកអាស៊ានក្នុងការលើកកម្ពស់ចក្ខុវិស័យ និងតម្លៃនៃការថែទាំដែលជាសសរស្តម្ភសំខាន់នៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ សេចក្តីថ្លែងការណ៍បានសង្កត់ធ្ងន់លើអទិភាពជាយុទ្ធសាស្ត្រមួយចំនួន រួមទាំងការអនុវត្តបច្ចេកវិទ្យា និងពង្រឹងខឿនសេដ្ឋកិច្ចថែទាំដែលគាំទ្រដោយបច្ចេកវិទ្យាឌីជីថូល ហើយបានសង្កត់ធ្ងន់លើទំនាក់ទំនងនៃសេដ្ឋកិច្ចថៃទាំ ចំពោះបញ្ហាដែលទើបលេចចេញដោយជាការប្រែប្រួលអាកាសធាតុ ជំងឺរាតត្បាត និងភាពធន់នឹងគ្រោះមហន្តរាយ”។
បរិបទនៃភាពចាស់នៃចំនួនប្រជាជនកំពុងបង្កបញ្ហាប្រឈមដ៏ធំធេងសម្រាប់បណ្តាប្រទេសអាស៊ានក្នុងការធានាកម្លាំងពលកម្មប្រកបដោយគុណភាព។ យោងតាមទិន្នន័យពីសិក្ខាសាលា នៅឆ្នាំ ២០៥០ ប្រទេសអាស៊ានភាគច្រើននឹងមានប្រជាជនប្រហែល ៣០% មានវ័យចំណាស់។ ចំនួនអ្នកថែទាំកំពុងថយចុះ ខណៈដែលចំនួនមនុស្សដែលត្រូវការថែទាំកំពុងកើនឡើង ដែលទាមទារឱ្យបណ្តាប្រទេសរៀបចំផែនការបំពេញបន្ថែម ប្រើប្រាស់ និងអភិវឌ្ឍកម្លាំងពលកម្មសម្រាប់ការងារថែទាំ ដែលក្នុងនោះ ពលករចំណាកស្រុកដើរតួនាទីយ៉ាងសំខាន់។ អនុរដ្ឋមន្ត្រីក្រសួងកិច្ចការផ្ទៃក្នុងវៀតណាម លោក Vu Chien Thang បានឲ្យដឹងថា៖ “បច្ចុប្បន្ន មានពលករចំណាកស្រុកប្រមាណ ១០ លាននាក់កំពុងរស់នៅ និងធ្វើការក្នុងតំបន់អាស៊ាន។ ពលករចំណាកស្រុកមិនត្រឹមតែរួមចំណែកយ៉ាងសំខាន់ដល់សេដ្ឋកិច្ចថែទាំនៃអាស៊ានប៉ុណ្ណោះទេ ប៉ុន្តែក៏តែងតែយកចិត្តទុកដាក់លើការងារថែទាំដែលពលករក្នុងស្រុកមិនគ្រប់គ្រាន់ ឬមិនចង់ធ្វើ។ វត្តមានរបស់ពលករចំណាកស្រុកបានជួយកាត់បន្ថយសម្ពាធសម្រាប់ប្រព័ន្ធថៃទាំក្នុងស្រុក ទន្ទឹមនឹងនោះបានផ្លាស់ប្តូរបទពិសោធន៍និងជំនាញថ្មីៗផងដែរ”។
វេទិកាបានប្រព្រឹត្តទៅតាមអ៊ីនធឹណិត។ |
ទោះជាយ៉ាងណាក៏ដោយ យោងតាមលោកស្រី Aline Sana នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលចលនាជនចំណាកស្រុកដែលមានមូលដ្ឋាននៅប្រទេសហ្វីលីពីន លក្ខណៈសម្បត្តិនិងជំនាញរបស់ពលករចំណាកស្រុកដែលធ្វើការងារថែទាំង ត្រូវបានចាត់ថ្នាក់ទាប។ ប្រការនេះ បានបង្កផលវិបាកមិនល្អទាក់ទងនឹងប្រាក់ចំណូលទាប និងកង្វះសុខុមាលភាពសង្គមសម្រាប់ពួកគេ។
“ក្នុងតំបន់អាស៊ាន មានអនុស្សរណៈនៃការយោគយល់គ្នា ដូចជារវាងហ្វីលីពីន និងសិង្ហបុរី សម្រាប់បុគ្គលិកសុខាភិបាល រវាងឥណ្ឌូនេស៊ី និងជប៉ុន សម្រាប់បណ្ដុះបណ្ដាលបុគ្គលិកថែទាំ រវាងកម្ពុជានិងម៉ាឡេស៊ី រវាងម៉ាឡេស៊ី និងឥណ្ឌូនេស៊ី សម្រាប់ពលករចំណាកស្រុកដែលធ្វើការងារថែទាំ។ ប៉ុន្តែ ប្រាកដជានឹងមានអ្នកដែលត្រូវបានទុកចោល និងគ្មានឋានៈស្របច្បាប់។ ពួកគេនឹងរងការខ្វះខាតយ៉ាងធ្ងន់ធ្ងរអំពីសិទ្ធិមនុស្ស និងមានហានិភ័យរងគ្រោះដោយសារការលួចប្រាក់បៀវត្សរ៍និងការកេងប្រវ័ញ្ចពលកម្ម”។
ដើម្បីដោះស្រាយបញ្ហាសេដ្ឋកិច្ចថែទាំនិងបុគ្គលិកថែទាំ គឺចាំបាច់ត្រូវមានការចូលរួមពីរដ្ឋាភិបាលនៃប្រទេសនីមួយៗ ក្នុងការកែលម្អហេដ្ឋារចនាសម្ព័ន្ធថែទាំ អត្ថប្រយោជន៍សម្រាប់បុគ្គលិកថែទាំ និងជំរុញសមភាពយេនឌ័រ...។ លើសពីនេះ បើតាមទស្សនៈនៃកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ាន លោកបណ្ឌិត Navarat Temsurorit មកពីសាកលវិទ្យាល័យ Kasetsart បានស្នើថា៖"នៅក្នុងលក្ខខណ្ឌនៃកិច្ចសហប្រតិបត្តិការក្នុងតំបន់ អាស៊ានអាចរួមគ្នាធ្វើការដើម្បីធានាភាពសុខដុមរមនា រវាងស្តង់ដារថែទាំ និងការទទួលស្គាល់គ្នាទៅវិញទៅមកនូវគុណវុឌ្ឍិសម្រាប់បុគ្គលិកថែទាំ។ នេះនឹងជួយសម្រួលដល់ការធ្វើដំណើររបស់បុគ្គលិកថែទាំនៅទូទាំងតំបន់អាស៊ាន។ លើសពីនេះ យើងក៏ត្រូវចែករំលែកទិន្នន័យនិងគោលនយោបាយ សហប្រតិបត្តិការក្នុងការស្រាវជ្រាវនិន្នាការចំនួនប្រជាជន។ ជាទីបំផុត គឺកសាងកិច្ចព្រមព្រៀងថែទាំអាស៊ាន ដែលជាក្របខ័ណ្ឌតំបន់សម្រាប់គោលនយោបាយថែទាំយ៉ាងទូលំទូលាយ ប្រកបដោយនិរន្តរភាព"។
នៅថ្ងៃទី ២៨-៣០ ខែតុលាខាងមុខ សន្និសីទព្រំប្រទល់ថ្មីក្នុងសេដ្ឋកិច្ចថែទាំ (Frontiers in the Care Economy)គ្រោងនឹងប្រព្រឹត្តទៅនៅទីក្រុងកូឡាឡាំពួរ។ នេះនឹងជាអាទិភាពមួយក្នុងចំណោមអាទិភាពរបស់ម៉ាឡេស៊ីក្នុងនាមជាប្រធានអាស៊ាន។ ប្រាកដណាស់ថា ដោយមានការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅនៃតំបន់ សេដ្ឋកិច្ចថែទាំនឹងអភិវឌ្ឍកាន់តែខ្លាំងឡើង រួមចំណែកកសាងសហគមន៍អាស៊ានកាន់តែស្អិតរមួត រឹងមាំ និងវិបុលភាព៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

