លោកបណ្ឌិត Nguyen Thanh Tuan ប្រធានទទួលបន្ទុកជំនាញឥណ្ឌូនេស៊ីវិជ្ជាថ្លែងនៅក្នុងពិធីទទួលស្វាគមន៍និស្សិតអាណត្តិកាល ២០២០។ (រូបថត៖ VOV5) |
“ក្រោយ ៦ ឆមាស និស្សិតរបស់យើងខ្ញុំសុទ្ធតែអាចធ្វើទំនាក់ទំនងសន្ទនាជាភាសា ឥណ្ឌូនេស៊ី យ៉ាងស្ទាត់ជំនាញ។ និស្សិតជំនាញឥណ្ឌូនេស៊ីវិជ្ជាជាង៧៥% បន្ទាប់ពី បញ្ចប់ការសិក្សា អាចស្វែងរកបានការងារមួយដ៏សមស្របនឹងជំនាញវិជ្ជាជីវៈ។ ប្រការ នេះបានបង្ហាញឲ្យឃើញថា ជំនាញឥណ្ឌូនេស៊ីវិជ្ជា គឺជាជំនាញដ៏សំខាន់មួយក្នុងវិស័យ វិទ្យាសាស្ត្រសង្គមនិងមនុស្សសាស្ត្រ។ និស្សិតដែលសម្រេចការសិក្សាជំនាញនេះ អាច បំពេញបាននូវតម្រូវការធនធានមនុស្សសម្រាប់សង្គម ហើយចូលរួមចំណែកពង្រឹង ទំនាក់ទំនងមិត្តភាពវៀតណាម-ឥណ្ឌូនេស៊ីផងដែរ។ រូបខ្ញុំផ្ទាល់ក៏មានមោទនភាពខ្លាំង ណាស់ចំពោះនិស្សិតជំនាញឥណ្ឌូនេស៊ីវិជ្ជា”។
គិតរហូតមកដល់បច្ចុប្បន្ននេះ ចំនួននិស្សិតដែលបញ្ចប់ការសិក្សាជំនាញ ឥណ្ឌូនេស៊ីវិជ្ជានៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសង្គមនិងមនុស្សសាស្ត្រមានចំនួន សរុប ២៧១ នាក់ ដែលធ្វើការនៅស្ថាប័ននិងក្រុមហ៊ុនជាច្រើនលើទូទាំងប្រទេសវៀត ណាម។ ជាពិសេស លោកស្រី Ngo Thi Phuong Lan សាកលវិទ្យាធិការនៃសាកល វិទ្យាល័យវិទ្យាសាស្ត្រសង្គមនិងមនុស្សសាស្ត្រ គឺជានិស្សិតជំនាញឥណ្ឌូនេស៊ីវិជ្ជា អាណត្តិកាលដំបូង (ឆ្នាំ១៩៩៣)។ ក្រៅពីនោះ អតីតនិស្សិតជំនាញឥណ្ឌូនេស៊ីវិជ្ជាដទៃ ទៀត ក៏កំពុងកាន់តំណែងសំខាន់ៗ នៅក្នុងស្ថាប័ន អង្គការជាច្រើនដូចជា៖ ស្ថានអគ្គ កុងស៊ុលឥណ្ឌូនេស៊ីប្រចាំទីក្រុងហូជីមិញ វិទ្យុសម្លេងវៀតណាម គណៈកម្មាធិការ សេដ្ឋកិច្ចសង្គមនៃអង្គការសហប្រជាជាតិប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងក្រុមហ៊ុនធំៗ ជាច្រើនដូចជា៖ ក្រុមហ៊ុនស្ករគ្រាប់ Kapal Api Global ក្រុមហ៊ុនសេវាកម្មដឹកជញ្ជូននិង ភស្តុភាកម្ម Gojek ក្រុមហ៊ុនចិញ្ចឹមសត្វ C.P វៀតណាម។ លោកស្រី Nguyen Thi Kieu Ky និស្សិតជំនាញឥណ្ឌូនេស៊ីវិជ្ជា អាណត្តិកាលឆ្នាំ២០១៣ ដែលកំពុងកាន់តំណែងជា CEO និងស្ថាបនិកក្រុមហ៊ុនសារព័ត៌មាន Yamy បានចែករំលែកបទពិសោធន៍របស់ ខ្លួនយ៉ាងដូច្នេះថា៖
“ក្នុងដំណើរការសិក្សា ប្រសិនបើមានឱកាស អ្នកគប្បីទៅសិក្សានៅឥណ្ឌូនេស៊ី។ ពីព្រោះនៅពេលនោះ ភាសារបស់អ្នកនឹងល្អជាង ជាពិសេសគឺការសន្ទនា។ ប្រការ សំខាន់បំផុតនោះគឺ ក្នុងនាមជានិស្សិតជំនាញឥណ្ឌូនេស៊ីវិជ្ជា អ្នកត្រូវតែជឿជាក់លើ ជំនាញសិក្សារបស់ខ្លួន។ ចំពោះរូបខ្ញុំវិញ រហូតមកដល់ពេលនេះ ខ្ញុំមិនធ្លាប់មានការ សោកស្ដាយដោយបានជ្រើសរើសការសិក្សាជំនាញឥណ្ឌូនេស៊ីវិជ្ជានេះទេ។ ប្រទេស ឥណ្ឌូនេស៊ីបច្ចុប្បន្ននេះ មានសក្ដានុពលអភិវឌ្ឍជាច្រើន ប៉ុន្តែចំនួនមនុស្សដែលចេះ ភាសាឥណ្ឌូនេស៊ីនៅវៀតណាមមានតិចតួចណាស់”។
លោក Agustaviano Sofian អគ្គកុងស៊ុលឥណ្ឌូនេស៊ីប្រចាំទីក្រុងហូជីមិញ ថ្លែងនៅក្នុងពិធីទទួលស្វាគមន៍និស្សិតថ្មីអាណត្តិកាល ២០២០។ (រូបថត៖ VOV5) |
“ខ្ញុំពិតជាសប្បាយរីករាយយ៉ាងក្រៃលែង នៅពេលដឹងថា សាកលវិទ្យាល័យវិទ្យា សាស្ត្រសង្គមនិងមនុស្សសាស្ត្រ មានជំនាញឥណ្ឌូនេស៊ីវិជ្ជា ចាប់តាំងពីឆ្នាំ១៩៩៣មក ដែលជាទីកន្លែងបណ្ដុះបណ្ដាលប្រភពធនធានដោយមានគុណភាពល្អ។ និស្សិតម្នាក់ នៃជំនាញនេះ ក៏កំពុងជាបុគ្គលិកនៅក្នុងស្ថានអគ្គកុងស៊ុលឥណ្ឌូនេស៊ីប្រចាំទីក្រុង ហូជីមិញផងដែរ។ នាបច្ចុប្បន្ន មានក្រុមហ៊ុនឥណ្ឌូនេស៊ីចំនួនជាង៤០ ដែលកំពុង ប្រតិបត្តិការនៅវៀតណាម។ ដូច្នេះ ឱកាសការងារសម្រាប់និស្សិតជំនាញឥណ្ឌូនេស៊ី វិជ្ជាបន្ទាប់ពីបញ្ចប់ការសិក្សា គឺធំធេងណាស់។ ចំណែកឯស្ថានអគ្គកុងស៊ុលឥណ្ឌូនេស៊ី វិញ យើងខ្ញុំតែងតែត្រៀមខ្លួនជាស្រេចជានិច្ច ដើម្បីជួយឧបត្ថម្ភខាងសម្ភារៈ ហើយជួយ និស្សិតជំនាញឥណ្ឌូនេស៊ីវិជ្ជា ចូលរួមក្នុងសកម្មភាពនានា ដែលបានរៀបចំឡើងដោយ ស្ថានអគ្គកុងស៊ុលឥណ្ឌូនេស៊ី”។
ក្នុងឆ្នាំនេះ ដោយមានការរួមវិភាគទានរបស់ជួរគ្រូបង្រៀននិងបណ្ដាអតីត និស្សិតជំនាញឥណ្ឌូនេស៊ីវិជ្ជា អាហារូបករណ៍១០ចំណែក ត្រូវបានប្រគល់ជូននិស្សិត អាណត្តិកាល ២០២១ និងអាណត្តិកាលផ្សេងៗទៀត ជាពិសេសគឺនិស្សិតដែលជួបការ លំបាកដោយជម្ងឺរាតត្បាតកូវីដ-១៩។ ប្រពៃណីជួយទំនុកបម្រុងគ្នានោះ ត្រូវបន្តស្នង បន្តពីជំនាន់មួយទៅជំនាន់មួយ ដើម្បីជួយឲ្យនិស្សិតជំនាញឥណ្ឌូនេស៊ីវិជ្ជាបន្តហោះ ហើរទៅឆ្ងាយ ជាមួយនឹងសេចក្ដីប្រាថ្នាដ៏ធំធេង។ លើសពីនេះទៅទៀត អ្វីៗដែល គ្រូនិងកូនសិស្សជំនាញឥណ្ឌូនេស៊ីវិជ្ជាបាននិងកំពុងខិតខំប្រឹងប្រែង បានចូលរួម ចំណែកនាំភាសានិងវប្បធម៌ឥណ្ឌូនេស៊ីកាន់តែមានប្រជាប្រិយភាពនៅវៀតណាម ក៏ដូចជាពង្រឹងទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរផងដែរ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

