ដំណើររយៈពេល ១១ ឆ្នាំរបស់អ្នកគ្រូ Linh Chi ផ្សារភ្ជាប់ជាមួយភាសាវៀតណាមមិនបានចាប់ផ្តើមជាមួយនឹងទ្រឹស្តីសុទ្ធសាធនោះទេ ប៉ុន្តែជាមួយនឹងភាពរួសរាយរាក់ទាក់របស់ប្រជាជន និងភាពទាក់ទាញនៃរឿងរ៉ាវបុរាណ៖ "អ្នកគ្រូ Montira បានបង្រៀនឲ្យខ្ញុំពីរឿងព្រេងនិទានវៀតណាមដ៏អស្ចារ្យជាច្រើន។ ជាឧទាហរណ៍ រឿងព្រេងនៃបឹង Hoan Kiem! ខ្ញុំចូលចិត្តខ្លាំងណាស់! ខ្ញុំបានអានម្តងហើយម្តងទៀត ទើបខ្ញុំមានអារម្មណ៍ថា ចង់បន្តរៀននិងស្វែងយល់"។
និស្សិតថៃរឪនភាសារវៀតណាមដោយសប្បាយរីកសាយ។ |
ពីទំព័រសៀវភៅទាំងនោះ Linh Chi បានមកដល់ប្រទេសវៀតណាមដើម្បី "ប៉ះ" ដល់វប្បធម៌យ៉ាងពិតប្រាកដ។ នាងត្រូវបានទាក់ទាញដោយភាពស្រស់ស្អាតនៃជំនឿគោរពបូជាព្រះម៉ែ និងភាពសម្បូរបែបនៃជីវភាពខាងជំនឿរបស់វៀតណាម។ ទោះជាយ៉ាងណាក៏ដោយ មិនគ្រាន់តែជាវត្តអារាម និងកេរ៍ដំណែលវប្បធម៌បុរាណប៉ុណ្ណោះទេ Linh Chi ក៏ស្រឡាញ់ប្រការសាមញ្ញៗបំផុត ដូចជា៖ តែបៃតងមួយពែង ឬហាងកាហ្វេតាមដងផ្លូវ ដែលពោរពេញដោយសំឡេងសើចក្អាកក្អាយទៀតផង៖ "នៅវៀតណាម យើងបោះពីរជំហានគឺជួបហាងកាហ្វេមួយ បីជំហានគឺជួបហាងកាហ្វេមួយទៀត។ មនុស្សម្នាអង្គុយលើកៅអីប្លាស្ទិកតូចៗ ហើយជជែកគ្នាតាំងពីព្រឹករហូតដល់ពេលយប់។ វាមិនមែនគ្រាន់តែជាការផឹកកាហ្វេប៉ុណ្ណោះទេ ប៉ុន្តែជាវប្បធម៌នៃការជជែកជាមួយគ្នា និងជាកន្លែងដែលមនុស្សម្នាជួបជុំគ្នាដើម្បីប្រាស្រ័យទាក់ទងគ្នា"។
ដោយក្តីស្រឡាញ់ចំពោះភាសាវៀតណាមពីរឿងសាមញ្ញៗនៃជីវភាពប្រចាំថ្ងៃទាំងនេះ អ្នកគ្រូ Chari បាននាំយកលក្ខណៈវប្បធម៌ទាំងនេះចូលទៅក្នុងថ្នាក់រៀន ដែលធ្វើឲ្យមេរៀនកាន់តែរស់រវើកជាងពេលណាៗទាំងអស់។ ប្អូន Peeranut Jenjirawong សិស្សម្នាក់របស់អ្នកគ្រូ Chari បានចែករំលែកថា៖ "ខ្ញុំគិតថា ក្តីស្រឡាញ់របស់អ្នកគ្រូ Chari ចំពោះភាសានិងវប្បធម៌វៀតណាម ជិះឥទ្ធិពលយ៉ាងខ្លាំងទៅលើវិធីសាស្ត្រដែលអ្នកគ្រូបង្រៀនយើង។ ប្រសិនបើអ្នកគ្រូមិនស្រឡាញ់ភាសាវៀតណាម និងប្រទេសវៀតណាមទេ អ្នកគ្រូមិនអាចបង្ហាញមេរៀនគួរឱ្យចាប់អារម្មណ៍ និងងាយយល់ដល់ពួកយើងបានទេ"។
អ្នកគ្រូ Linh Chi និងនិស្សិតរបស់ខ្លួន។ |
ដើម្បីឲ្យភាសាវៀតណាមមិនត្រឹមតែស្ថិតនៅលើទំព័រសៀវភៅប៉ុណ្ណោះទេ អ្នកស្រី Linh Chi បានសម្របសម្រួលជាមួយសមាគមនិស្សិតវៀតណាមនៅប្រទេសថៃ ដាក់ពង្រាយគម្រោងពិសេសមួយដែលមានឈ្មោះថា "Đi chơi đi". (បក់ប្រែថា៖ តោះយើងទៅលេង)។ អ្នកគ្រូ Chari បានចែករំលែកថា៖ "ខ្ញុំចង់តភ្ជាប់ជនជាតិថៃដែលរៀនភាសាវៀតណាម និងជនជាតិវៀតណាមដែលរៀនភាសាថៃនៅទីនេះ ដើម្បីឱ្យមនុស្សគ្រប់គ្នាអាចជួបជុំគ្នាជាក្រុមតូចៗ ដើម្បីជជែកជាមួយគ្នា ផ្លាស់ប្តូរវប្បធម៌ និងភាសាវៀតណាម"។
នៅក្នុងសួនឧទ្យានដ៏ខៀវស្រងាត់នៃសាកលវិទ្យាល័យ ជូឡាឡុងកន ឧបសគ្គនៃភាសាហាក់ដូចជាបាត់ទៅហើយ នៅពេលដែលប្អូនៗនិស្សិតក្រាល កន្ទេល សរសេរកាតជូនពរ និងចែករំលែកអំពី “Trending” ថ្មីបំផុតរបស់យុវជននៃប្រទេសទាំងពីរ។ ប្អូន Thananop Pathomwan ជានិស្សិតឆ្នាំទី៣ នៅសាកលវិទ្យាល័យ ជូឡាឡុងកន បានចែករំលែកថា៖ "ខ្ញុំពិតជាស្រឡាញ់វប្បធម៌ និងភាសាវៀតណាមណាស់។ ខ្ញុំឃើញថា ភាសាវៀតណាមគួរឱ្យចាប់អារម្មណ៍ណាស់។ អ្នកគ្រូ Chari តែងតែយកវីដេអូ ឬ Trend ថ្មីៗពីប្រទេសវៀតណាមមកចែករំលែក ដែលជួយខ្ញុំយល់កាន់តែច្បាស់អំពីភាសាវៀតណាម និងអំពីអ្វីដែលយុវជនវៀតណាមកំពុងគិត"។
អ្នកគ្រូ Linh Chi នៅក្នុងថ្នាក់រៀបរបស់ខ្លួន។ |
គម្រោងដូចជា "តោះយើងទៅលេង" និងវីដេអូ YouTube របស់អ្នកគ្រូ Linh Chi កំពុងរួមចំណែកត្រៀមរៀបចំឲ្យព្រឹត្តិការណ៍សំខាន់មួយ គឺខួប ៥០ ឆ្នាំនៃទំនាក់ទំនងការទូតរវាងវៀតណាម និងថៃ ក្នុងឆ្នាំ ២០២៦។ សម្រាប់អ្នកគ្រូ Linh Chi ការអប់រំមិនមែនគ្រាន់តែជាការបង្រៀនអក្ខរកម្មប៉ុណ្ណោះទេ ប៉ុន្តែជាការបង្រៀនវិធីយល់ដឹង និងស្រឡាញ់វប្បធម៌មួយផ្សេង ដូចស្រុកកំណើតរបស់ខ្លួនអញ្ជឹង៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ
និស្សិតថៃរឪនភាសារវៀតណាមដោយសប្បាយរីកសាយ។ 
