សៀវភៅ “៤៥ឆ្នាំនៃទំនាក់ទំនងវៀតណាម-ថៃ (១៩៧៦-២០២១)៖ កំណាត់ផ្លូវប្រវត្តិសាស្ត្រមួយ" |
“ខ្ញុំជក់ចិត្តនឹងការស្រាវជ្រាវពីប្រវត្តិសាស្ត្រ ហើយមានការយកចិត្តទុកដាក់ខ្ពស់ ដល់វៀតណាម ព្រោះថាខ្ញុំធ្លាប់បានមកដល់វៀតណាម។ ខ្ញុំចាប់អារម្មណ៍ចំពោះប្រវត្តិ សាស្ត្រវៀតណាមយ៉ាងខ្លាំងណាស់។ ខ្ញុំមានឱកាសបានស្គាល់ដល់លោកស្រីបណ្ឌិត Truong Thi Hang នៅសាកលវិទ្យាល័យ Lampang Rajabhat ហើយយើងបានជួបជុំគ្នា ផ្លាស់ប្ដូរពីការងារជាច្រើន។ លោកស្រី Hang បានចែករំលែកពីវៀតណាមយ៉ាងច្រើន ណាស់។ គាត់ក៏បានជូនខ្ញុំសៀវភៅស្ដីពីលោកប្រធានហូជីមិញផងដែរ។ គាត់បាន សរសេរសៀវភៅពីរបីក្បាលស្ដីពីលោកប្រធានហូជីមិញទៅហើយ ដូច្នេះ ខ្ញុំឃើញថា គាត់មានការយល់ដឹងយ៉ាងជ្រៅជ្រះអំពីប្រវត្តិសាស្ត្រវៀតណាម។ គាត់បានសំណេះ សំណាលថានឹងសរសេរសៀវភៅអំពីប្រវត្តិសាស្ត្រទំនាក់ទំនងវៀតណាម-ថៃ ក្នុង ឱកាសរំលឹកខួបលើកទី៤៥ទិវាបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដូច្នេះ យើងខ្ញុំបានសហប្រតិបត្តិការគ្នាដើម្បីសរសេរសៀវភៅនេះ”។
លោកបណ្ឌិត Nakorn Serirak។ |
“ចំពោះទំនាក់ទំនងរវាងប្រជាជនជាមួយប្រជាជន ខ្ញុំគិតថាជនជាតិថៃនិងជនជាតិ វៀតណាមមានការចាប់អារម្មណ៍ពីគ្នាដ៏ល្អប្រសើរ។ ជាពិសេសក្នុងដំណាក់កាល សង្គ្រាមនៅវៀតណាម មានជនជាតិ ថៃ និស្សិតថៃជាច្រើនបានចូលរួមធ្វើបាតុកម្មនៅ រាជធានីបាងកក និងខេត្ត ក្រុងជាច្រើនផ្សេងទៀត ដើម្បីប្រឆាំងជំទាស់ការដែល អាមេរិកដាក់មូលដ្ឋានសឹកនៅថៃដើម្បីឲ្យយន្តហោះទម្លាក់គ្រាប់បែកចុះនៅវៀតណាម។ ខ្ញុំគិតថាក្នុងទំនាក់ទំនងរវាងប្រជាជនជាមួយប្រជាជន គឺសេចក្ដីស្រឡាញ់ ការបារម្ភ ពីគ្នាទៅវិញទៅមក មានសារសំខាន់ណាស់។ ហើយដល់ដំណាក់កាលទី២ គឺការ ផ្លាស់ប្ដូរគោលនយោបាយអន្តរជាតិ គោលនយោបាយរបស់ថៃក៏ផ្លាស់ប្ដូរដែរ ចាប់ពី សមរភូមិក្លាយទៅជាតំបន់ពាណិជ្ជកម្ម។ យើងបានឃើញយ៉ាងច្បាស់លាស់ថា ចាប់ពី ការប្រយុទ្ធ ការប្រឈមមុខដាក់គ្នា ការឈ្លោះគ្នា យើងបានឈានដល់ការផ្លាស់ប្ដូរ ពាណិជ្ជកម្ម ការយោគយល់គ្នា ការចាប់ដៃគ្នា ហើយចែករំលែកលក្ខណៈស្រដៀងគ្នា ជាច្រើន”។
តាមការចែករំលែករបស់លោកបណ្ឌិត Nakorn Serirak លោកសង្ឃឹមថា សៀវភៅរបស់ខ្លួននឹងជួយប្រជាជននៃប្រទេសទាំងពីរ ជាពិសេសគឺជំនាន់វ័យក្មេង នឹង យល់ដឹងថែមទៀតអំពីទំនាក់ទំនងក្នុងអំឡុងប្រវត្តិសាស្ត្រជាង៨០០ឆ្នាំរវាងប្រទេស ទាំងពីរ ហើយឈរលើមូលដ្ឋាននោះ ពង្រឹងទំនាក់ទំនងឲ្យកាន់តែរឹងមាំ ជិតស្និទ្ធថែម ទៀតនៅពេលអនាគត។ ដោយសារតែបច្ចុប្បន្ននេះ យុវជន វៀតណាមក៏មានតម្រូវការ ធំក្នុងការស្វែងយល់អំពីប្រទេសថៃផងដែរ។
“នៅពេលខ្ញុំចូលរួមកិច្ចប្រជុំកំពូលសារព័ត៌មានអាស៊ាននៅទីក្រុងហាណូយ ខ្ញុំ បានជួបសំណេះសំណាលជាមួយជនវៀតណាមនិងនិស្សិតស្ម័គ្រចិត្តជាច្រើន។ ខ្ញុំពិត ជាមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះនិស្សិតវៀតណាម។ ពួកគេនិយាយថា ពួក គេចង់យល់ដឹងបន្ថែមអំពីប្រទេសថៃ ក៏ដូចជាសាកលវិទ្យាល័យ វិទ្យាស្ថាននានានៅថៃ ហើយប្រសិនបើមានឱកាស គេចង់ទៅកាន់ថៃដោយផ្ទាល់ដើម្បីស្វែងយល់។ ខ្ញុំគិតថា ពួកគេក៏ដូចរូបខ្ញុំផ្ទាល់អញ្ចឹង ដែលតែងតែយកចិត្តទុកដាក់ដល់ប្រវត្តិសាស្ត្រវៀតណាម ហើយចង់ស្វែងយល់ពីប្រទេសមិត្ត”។
នាបច្ចុប្បន្ន សៀវភៅ “៤៥ឆ្នាំនៃទំនាក់ទំនងវៀតណាម-ថៃ៖ កំណាត់ប្រវត្តិសាស្ត្រ មួយ” ត្រូវបានសាកលវិទ្យាល័យ Rajabhat Lampang ផ្ទេរបន្តដល់ប្រព័ន្ធបណ្ដាល័យ នៃសាកលវិទ្យាល័យផ្សេងៗទៀតរបស់ថៃ ដើម្បីរក្សាទុកនិងបម្រើមិត្តអ្នកអាន ព្រមទាំងត្រូវបានប្រគល់ជូនសមាគមន៍មិត្តភាព ស្ថាប័ន អង្គការមហាជនមួយចំនួន របស់ថៃផងដែរ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

