មិនត្រឹមតែបង្កើនប្រាក់ចំណូលរបស់ប្រជាជនប៉ុណ្ណោះទេ មុខរបរធ្វើបាញ់ត្រាងនៅ An Ngai ក៏រួមចំណែកក្នុងការអភិរក្សវប្បធម៌ពិសេសរបស់ប្រទេសជាតិផងដែរ។ (រូបថត៖ VOV) |
ការធ្វើបាញ់ត្រាងចាប់ផ្តើមពីម៉ោង ៤ ព្រឹក ដល់ម៉ោង ១២ ថ្ងៃត្រង់ ក្នុងរយៈពេលពីរបីម៉ោង មនុស្សម្នាក់អាចធ្វើបាញ់ត្រាងបានពី ១២០០ ដល់ ១៥០០ សន្លឹក ក្នុងតម្លៃ ៣៥ ពាន់ដុង (១,៤ ដុល្លារ)/១០០ សន្លឹក គិតជាមធ្យមក្នុងមួយថ្ងៃរកចំណូលបានចាប់ពី ២០ ដល់ ២៥ម៉ឺនដុង (១០ ដុល្លារ)។ សព្វថ្ងៃនេះ គ្រួសារជា ច្រើននៅមូលដ្ឋាន បានប្រើប្រាស់ចង្ក្រានអគ្គិសនីដើម្បីធ្វើបាញ់ត្រាងជំនួសឱ្យការ ដុតឡវិញ។ ការកិនម្សៅក៏មានម៉ាស៊ីនកិនផងដែរ ដូច្នេះវាមិនចំណាយពេលវេលាច្រើន ទេ។ លោក Hien ចែករំលែកថា៖
“របរធ្វើបាញ់ត្រាងមានជាយូរណាស់មកហើយ ប៉ុន្តែប្រាក់ចំណូលនៅតែមិនស្ថិតស្ថេរ។ ដូច្នេះ អាជ្ញាធរបានរៀបចំវគ្គបណ្តុះបណ្តាលសម្រាប់ប្រជាជន ដើម្បីឲ្យភូមិរបរសិប្បកម្មបាញ់ត្រាង An Ngai មានការអភិវឌ្ឍបន្ថែមទៀត និងលើកទឹកចិត្តប្រជាជនបង្កើតសហករណ៍សម្រាប់ធ្វើផលិតកម្មប្រកបដោយស្ថិរភាព ក៏ដូចជាបង្កើតម៉ាក់យីហោទំនិញផងដែរ។ រដ្ឋបានចលនាប្រជាជនឱ្យផលិតតាមកម្មវិធីឃុំសង្កាត់មួយ ផលិតផលមួយ (OCOP) ដើម្បីឱ្យផលិតផលមានម៉ាកនៅលើទីផ្សារ ជួយឱ្យជីវភាពប្រជាជនកាន់តែប្រសើរឡើង”។
របរធ្វើបាញ់ត្រាងត្រូវបានប្រជាជននៅ An Ngai ថែរក្សាពីជំនាន់មួយទៅជំនាន់មួយទៀត។ |
“គ្រួសារធ្វើបាញ់ត្រាងនៅ An Ngai ភាគច្រើនត្រូវការឧបករណ៍បរិក្ខារ។ សាខា នាយកដ្ឋានអភិវឌ្ឍន៍ជនបទ បានសម្របសម្រួលជាមួយស្រុក ដើម្បីជួយឧបត្ថម្ភប្រជា ពលរដ្ឋក្នុងការផ្ទេរបច្ចេកវិទ្យាផលិតកម្ម ពីឡដុតអុសនិងអង្កាមបែបប្រពៃណី ទៅជា ឡអគ្គិសនី។ គ្រួសារធ្វើបាញ់ត្រាងក៏ត្រូវបានឧបត្ថម្ភត្បាល់កិនអគ្គិសនី និងប្រព័ន្ធ សម្ងួតបាញ់ត្រាងផងដែរ”។
នៅថ្នាក់ខេត្តវិញ ខេត្ត Ba Ria - Vung Tau បានបង្កើតសហករណ៍ផលិត បាញ់ត្រាង និងរៀបចំការប្រមូលទិញឡើងវិញ ដើម្បីរក្សាស្ថិរភាពតម្លៃជូនប្រជាជន។ ទន្ទឹមនឹងនោះ ជួយឧបត្ថម្ភដើមទុនដល់គ្រួសារនានា ដើម្បីកែលម្អឧបករណ៍ដូចជា៖ ទិញត្បាល់កិនម្សៅ ជួសជុលទីធ្លាហាល ផ្តល់ប្រភពទឹកស្អាត ដើម្បីធានាបាននូវ លក្ខណៈគ្រប់គ្រាន់សម្រាប់ផលិតបាញ់ត្រាង ពង្រីកទីផ្សារអតិថិជន និងឆ្ពោះទៅការ នាំចេញជាបណ្តើរៗ។ លោក Phan Van Hen អាយុ ៦៥ ឆ្នាំ នៅភូមិ An Loc ឃុំ An Ngai ដែលប្រកបរបរធ្វ់បាញ់ត្រាងអស់រយៈពេលជាង ៤០ ឆ្នាំកន្លងមក បានសម្តែងថា៖
“រដ្ឋបានយកចិត្តទុកដាក់ និងជួយឧបត្ថម្ភគ្រួសារធ្វើបាញ់ត្រាង ដើម្បីថែរក្សា និងអភិរក្សភូមិរបរសិប្បកម្មប្រពៃណី ឲ្យមានលក្ខណៈសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ច”។
ភូមិរបរធ្វើបាញ់ត្រាង An Ngai ត្រូវបានទទួលស្គាល់ជាភូមិរបរសិប្បកម្មប្រពៃណី ដំបូងគេនៃខេត្ត Ba Ria - Vung Tau ក្នុងឆ្នាំ ២០១៣។ នាពេលកន្លងមក ភូមិ An Ngai បានក្លាយទៅជាគោលដៅទេសចរណ៍មួយ ដែលទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើន ពីគ្រប់ទិសទីមកទស្សនា និងឆ្លងកាត់បទពិសោធន៍ធ្វើបាញ់ត្រាង។ នាពេលខាងមុខ មន្ទីរទេសចរណ៍ខេត្ត Ba Ria-Vung Tau នឹងណែនាំស្រុក ទីរួមខេត្ត និងទីក្រុង ធ្វើស្ថិតិ ភូមិរបរសិប្បកម្មប្រពៃណីនៃមូលដ្ឋាន រួមទាំងរបរធ្វើបាញ់ត្រាងនៅ An Ngai ដើម្បី បំពេញបែបបទសម្រាប់ទទួលស្គាល់ជាគោលដៅទេសចរណ៍៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

