យោងតាមមជ្ឈដ្ឋានសេដ្ឋវិទូបានឲ្យដឹងថា នៅឆ្នាំ ២០២៦ និងឆ្នាំបន្តបន្ទាប់ទៀត ពាណិជ្ជកម្មពិភពលោកកំពុងឈានចូលដំណាក់កាលនៃការរៀបចំឡើងវិញយ៉ាងស៊ីជម្រៅ; ទីផ្សារធំៗកំពុងរឹតបន្តឹងរបាំងបច្ចេកទេស និងតម្រូវឲ្យបង្កើនស្តង់ដារគុណភាព សុវត្ថិភាព ការបញ្ជាក់ប្រភពដើម ការទទួលខុសត្រូវសង្គម។ល។ ការផ្លាស់ប្តូរទាំងនេះ នឹងជះឥទ្ធិពលដោយផ្ទាល់ទៅលើសកម្មភាពផលិតកម្ម និងនាំចេញរបស់សហគ្រាស។ លោក Truong Van Cam អនុប្រធាននិងជាអគ្គលេខាធិការសមាគមវាយនភណ្ឌវៀតណាម បានស្នើរថា៖
“យើងខ្ញុំសង្ឃឹមថានឹងបន្តទទួលបានការគាំទ្រ និងការបង្កលក្ខខណ្ឌអំណោយផលពីនាយកដ្ឋានជំរុញពាណិជ្ជកម្មនៅឆ្នាំ ២០២៦ ដើម្បីបង្កើតប្រភពធនធានសម្រាប់ការងារជំរុញពាណិជ្ជកម្ម។ យើងត្រូវរៀបចំផែនការតាំងពីដមបូង ដើម្បីជៀសវាងភាពអកម្មក្នុងការនាំចេញ; បន្តរៀបចំវគ្គបណ្តុះបណ្តាលជំនាញ ពន្លឿនពាណិជ្ជកម្ម; រក្សាកិច្ចប្រជុំជំរុញពាណិជ្ជកម្មជាប្រចាំជាមួយបណ្តាសភាពាណិជ្ជកម្ម។ យើងខ្ញុំបានចាត់ទុកនេះជាបញ្ហាដ៏មានប្រសិទ្ធភាពខ្ពស់ ដែលសហគ្រាសមានការយកចិត្តទូកដាក់យ៉ាងខ្លាំង”។
រូបភាព៖ VGP |
ក្នុងផែនការសកម្មភាពជំរុញពាណិជ្ជកម្ម ដំណាក់កាល ២០២៦ – ២០៣០ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម បានកំណត់គោលដៅលើកកម្ពស់ប្រសិទ្ធភាពនៃការនាំចេញប្រកបដោយចីរភាព ការផ្លាស់ប្តូររចនាសម្ព័ន្ធនាំចេញតាមទិសដៅកំណើនទាំងទំហំ និងគុណភាព; បង្កើនសមាមាត្រទំនិញឧស្សាហកម្មកែច្នៃ និងផលិតកម្ម ក្នុងទំហំនាំចេញសរុប។ ក្រៅពីនេះ ផែនការក៏បានទាមទារឱ្យមានការអភិវឌ្ឍយ៉ាងខ្លាំងក្លានូវម៉ាកយីហោជាតិ និងម៉ាកយីហោផ្នែកទំនិញ ដោយកសាងរូបភាពប្រទេសជាតិ អំពីផលិតផលដែលគួរឱ្យទុកចិត្ត ស្កេរភាព និងឆ្លាតវៃ។
ផែនការបានបញ្ជាក់យ៉ាងច្បាស់ថា គោលដៅសម្រាប់រយៈពេល ៥ ឆ្នាំខាងមុខគឺ កំណើននាំចេញត្រូវបានរក្សានៅកម្រិតមធ្យមពី ៥-៦% ក្នុងមួយឆ្នាំ សមាមាត្រទំនិញកែច្នៃនិងផលិតកម្មនាំចេញសម្រេចបាន ៩០%។ កសាង និងដាក់ឱ្យដំណើរការជាផ្លូវការនូវប្រព័ន្ធអេកូឡូស៊ីជំរុញពាណិជ្ជកម្មឌីជីថលជាតិ ដោយធានាការតភ្ជាប់ទិន្នន័យពីថ្នាក់មជ្ឈិមរហូតដល់មូលដ្ឋាន និងរួមបញ្ចូលនូវឧបករណ៍បញ្ញាសិប្បនិម្មិត (AI) ទិន្នន័យធំ (Big Data) បច្ចេកវិទ្យា Blockchain និងប្រព័ន្ធពាណិជ្ជកម្ម B2B ឆ្លងដែន។ លោក Vu Ba Phu ប្រធាននាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម បានឱ្យដឹងថា៖
លោក Vu Ba Phu ប្រធាននាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម។ រូបថត៖ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម |
“យើងខ្ញុំបន្តអនុវត្តដោយច្នៃប្រឌិត និងប្រកបដោយប្រសិទ្ធភាពនូវវិធីសាស្ត្រជំរុញពាណិជ្ជកម្មនានា ដែលក្នុងនោះស្នូលគឺកម្មវិធីថ្នាក់ជាតិស្តីពីការជំរុញពាណិជ្ជកម្ម ដោយសហការជាមួយមូលដ្ឋាននានា ដើម្បីដាក់ចេញនូវវិធីសាស្ត្រជាក់ស្តែងថ្មី។ យើងបានឃើញថា ជាមួយនឹងគោលដៅក្លាយជាប្រទេសឧស្សាហកម្មនៅឆ្នាំ២០៣០ និងជាប្រទេសឧស្សាហកម្មអភិវឌ្ឍន៍នៅឆ្នាំ២០៤៥ នោះតម្រូវការនាំចូលគ្រឿងចក្រ ឧបករណ៍ ក៏ដូចជាការផ្លាស់ប្តូរថ្មី និងការផ្ទេរ បច្ចេកវិទ្យាគឺធំធេងណាស់...។ ទាំងនេះក៏ជាភារកិច្ចដ៏សំខាន់បំផុតក្នុងការងារជំរុញពាណិជ្ជកម្មផងដែរ”។
អនុរដ្ឋមន្ត្រី Nguyen Sinh Nhat Tan ប្រកាសរបាយការណ៍ជំរុញពាណិជ្ជកម្មដំណាក់កាល ២០២១-២០២៥ និងទិសដៅយុទ្ធសាស្ត្រ ផែនការសកម្មភាពជំរុញពាណិជ្ជកម្មដំណាក់កាល ២០២៦-២០៣០។ រូបថត៖ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម |
ដំណាក់កាល ២០២៦–២០៣០ មានអត្ថន័យយ៉ាងសំខាន់ចំពោះដំណើរការលើកកម្ពស់ឋានៈរបស់វៀតណាមក្នុងខ្សែសង្វាក់តម្លៃសកល។ ប្រព័ន្ធអេកូឡូស៊ីជំរុញពាណិជ្ជកម្មដែលកំពុងត្រូវបានកសាង នឹងរួមចំណែកក្នុងការតភ្ជាប់ប្រកបដោយប្រសិទ្ធភាព និងរួមដំណើរជាមួយសហគ្រាសវៀតណាមក្នុងដំណើរការពង្រីកទីផ្សារ និងការអភិវឌ្ឍប្រកបដោយចីរភាព៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ


