“យើងសង្ឃឹមថា ជាមួយនឹងគោលគារណ៍ដ៏ត្រឹមត្រូវ និងគុណសម្បត្តិក្រោយការច្របាច់បញ្ចូលគ្នា ខេត្តថ្មីនឹងពង្រីកសក្តានុពល និងប្រៀបខ្លាំងរបស់ខ្លួន ដើម្បីអភិវឌ្ឍន៍ស្រុកកំណើត និងប្រទេសជាតិឱ្យកាន់តែរីកចម្រើន។
“ការរួមបញ្ចូលគ្នានៃខេត្ត Ninh Thuan និង Khanh Hoa នឹងបង្កើតរបកគំហើញនិងការអភិវឌ្ឍថ្មីក្នុងសេដ្ឋកិច្ច វប្បធម៌ សង្គម និងគ្រប់ទិដ្ឋភាពនៃជីវភាពប្រចាំថ្ងៃ”។
បន្ទាប់ពីការច្របាច់បញ្ចូលគ្នា ខេត្ត Khanh Hoa បានក្លាយជាខេត្តដែលប្រមូលផ្តុំនូវចំណុចលេចធ្លោ "ជាងគេ" ជាច្រើន។ ក្នុងនោះ មានដូចជា៖ ខេត្តមានអាកាសយានដ្ឋានច្រើនជាងគេ (អាកាសយានដ្ឋានចំនួន ៣ គឺ Cam Ranh, Thanh Son, Truong A); ខេត្តមានកំពង់ផែអន្តរជាតិទឹកជ្រៅច្រើនជាងគេទូទាំងប្រទេសនិងតំបន់ ដោយលាតសន្ធឹងពីដើមខេត្ត (កំពង់ផែ Van Phong) កណ្តាលខេត្ត (កំពង់ផែ Cam Ranh) និងចុងខេត្ត (កំពង់ផែ Ca Na); ខេត្តមានឆ្នេរសមុទ្រវែងជាងគេ ដោយប្រវែងសរុប ៥៩០ គីឡូម៉ែត្រ និងមានឆ្នេរសមុទ្រស្អាតនិងល្បីៗជាច្រើន (Ca Na, Mui Dinh, Binh Son, Ninh Chu, Vinh Hy, Binh Tieu, Bai Dai, Nha Trang, Doc Let, Hon Chong, Ganh Nhay); ខេត្តមានកោះច្រើនជាងគេ ដែលមានកោះតូចធំចំនួន ២០០ រួមទាំងប្រជុំកោះ Truong Sa; ខេត្តមានឈូងសមុទ្រនិងរមណីយដ្ឋានស្អាតបំផុតលើពិភពលោក ជ្រើនជាងគេ (ក្នុងនោះឈូងសមុទ្រ Nha Trang ស្ថិតក្នុង Top ២៤ ឆ្នេរសមុទ្រដ៏ស្រស់ស្អាតបំផុតនៅលើពិភពលោក; ឆ្នេរសមុទ្រ Cam Ranh ស្ថិតក្នុង Top ៣ ឆ្នេរសមុទ្រធម្មជាតិដ៏ស្អាតបំផុតនៅលើពិភពលោក...); ខេត្តមានបេតិកភណ្ឌ កេរ្តិ៍ដំណែល និងរមណីយដ្ឋានច្រើនជាងគេ (រួមទាំងបេតិកភណ្ឌពិភពលោកចំនួន ៥ ដែលទទួលស្គាល់ដោយអង្គការ UNESCO); ខេត្តមានមជ្ឈមណ្ឌលថាមពល និងថាមពលស្អាតដ៏ធំជាងគេនៅទូទាំងប្រទេស។
ក្រោយការច្របាច់បញ្ចូលគ្នា ខេត្ត Khanh Hoa មានតំបន់សមុទ្រធំទូលាយ ជាមួយឆ្នេរសមុទ្រប្រវែងជិត ៥០០ គីឡូម៉ែត្រ។ រូបថត៖ Thai Binh/VOV-ភូមិភាគកណ្តាល |
ដោយវាយតម្លៃសក្ដានុពលអភិវឌ្ឍន៍ទេសចរណ៍របស់ខេត្ត Khanh Hoa ថ្មី លោក Pham Minh Nhut ប្រធានសមាគមទេសចរណ៍ Nha Trang - Khanh Hoa បានចាត់ទុកថា ចាប់ពីពេលនេះតទៅ ខេត្ត Khanh Hoa បានពង្រីកបរិយាកាសអភិវឌ្ឍន៍ទេសចរណ៍ ហើយបានបង្កើនជម្រៅវប្បធម៌និងបទពិសោធន៍ ដោយរំពឹងថា នឹងបង្កើតកម្លាំងចលករថ្មីសម្រាប់វិស័យសេដ្ឋកិច្ចមុខព្រួញនេះ។
“ការច្របាច់បញ្ចូលគ្នានឹងមិនត្រឹមតែជាការតភ្ជាប់ប៉ុណ្ណោះទេ ប៉ុន្តែនឹងក្លាយជាផលិតផលទេសចរណ៍ជាផ្លូវការ។ ទេសចរណ៍ Ninh Thuan មានលក្ខណៈស្រដៀងគ្នានឹងខេត្ត Khanh Hoa ប៉ុន្តែនៅតែរក្សាលក្ខណៈពិសេសផ្ទាល់ខ្លួន។ ការច្របាច់បញ្ចូលគ្នានឹងបង្កើតតំណភ្ជាប់ដ៏ជិតស្និទ្ធនិងចម្រុះជាង តាមនោះ ជួយទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន”។
ក្រៅពីវិស័យទេសចរណ៍ សក្ដានុពលសម្រាប់ការអភិវឌ្ឍដ៏ទូលំទូលាយរបស់ខេត្តថ្មី ត្រូវបានបង្ហាញតាមរយៈទំហំ ទីតាំងយុទ្ធសាស្ត្រ និងការតភ្ជាប់ក្នុងតំបន់។ ខេត្ត Khanh Hoa ចាស់ មានកំពង់ផែសមុទ្រទំនើប អាកាសយានដ្ឋានអន្តរជាតិ សេវាទេសចរណ៍លំដាប់ខ្ពស់ និងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយសមកាលកម្ម។ ខេត្ត Ninh Thuan មុនពេលច្របាច់បញ្ចូលគ្នា មានភាពលេចធ្លោជាមួយថាមពលកកើតឡើងវិញ កសិកម្មបច្ចេកវិទ្យាខ្ពស់ និងសក្តានុពលសម្រាប់កសាងមជ្ឈមណ្ឌលទិន្នន័យជាតិនិងអន្តរជាតិ។ នៅពេលច្របាច់បញ្ចូលគ្នា ខេត្ត Khanh Hoa ថ្មី មានផ្ទៃដីជាង ៨.៥០០ គីឡូម៉ែត្រការ៉េ ដោយពង្រីកបរិយាកាសអភិវឌ្ឍន៍ទៅភាគខាងលិចនិងភាគខាងត្បូង។ ការច្របាច់បញ្ចូលខេត្តទាំងពីរគឺជាការផ្លាស់ប្តូរយុទ្ធសាស្រ្ត បើកចេញឱកាសផ្លាស់ប្តូរគំរូកំណើន ជំរុញកម្លាំងចលករនិងសក្តានុពលអន្តរតំបន់។ លោក Tran Quoc Nam ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Khanh Hoa បានអះអាងថា៖ “ការច្របាច់បញ្ចូលខេត្តទាំងពីរ គឺជាគោលការណ៍ដ៏ធំ មានលក្ខណៈប្រវត្តិសាស្ត្រនិងមានសារៈសំខាន់ជាយុទ្ធសាស្ត្រយូរអង្វែង។ នេះមិនត្រឹមតែជាព្រឹត្តិការណ៍រដ្ឋបាលប៉ុណ្ណោះទេ ថែមទាំងជាឱកាសដ៏កម្រមួយ ក្នុងការរៀបចំអង្គភាពរដ្ឋបាល-សេដ្ឋកិច្ចទ្រង់ទ្រាយធំ មានលក្ខណៈភូមិសាស្ត្រសម្បូរបែប ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធពេញលេញ និងសក្តានុពលអភិវឌ្ឍន៍ដ៏ទូលំទូលាយ”។
ដោយមានឆ្នេរសមុទ្រជាច្រើន ខេត្ត Khanh Hoa មានលក្ខខណ្ឌអំណោយផលសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្រ។ រូបថត៖ Thai Binh/VOV-ភូមិភាគកណ្តាល |
អាជ្ញាធរខេត្ត Khanh Hoa ទើបបានកំណត់សសរស្តម្ភអភិវឌ្ឍន៍ចំនួន ៣ គឺ ឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ ថាមពលស្អាត និងទេសចរណ៍សមុទ្រ។ ក្នុងដំណាក់កាល ២០២៥-២០៣០ ខេត្តបានកំណត់គោលដៅកំណើន ១២% ក្នុងមួយឆ្នាំ ការប្រមូលថវិកាកើនទ្វេដងនៅចុងអាណត្តិ ទុនវិនិយោគសរុបប្រមាណ ៣៨,៣ ពាន់លានដុល្លារ។ ជាមួយនឹងផ្ទៃដីឧស្សាហកម្មជាង ៤.០០០ ហិកតា ខេត្តបានផ្តល់អាទិភាពទាក់ទាញគម្រោងក្នុងវិស័យអេឡិចត្រូនិក បច្ចេកវិទ្យាព័ត៌មាន មេកានិច និងឧស្សាហកម្មស្អាត។ ខេត្ត Khanh Hoa ផ្តោតលើការអភិវឌ្ឍថាមពលវាយោអគ្គិសនីនិងថាមពលពន្លឺព្រះអាទិត្យទ្រង់ទ្រាយធំ សំដៅកសាងខេត្ត Khanh Hoa ក្លាយជា៖ មជ្ឈមណ្ឌលសេវាកម្មនិងទេសចរណ៍សមុទ្រអន្តរជាតិ; មជ្ឈមណ្ឌលសេវាកម្មឧស្សាហកម្មថាមពលកកើតឡើងវិញអន្តរតំបន់; មជ្ឈមណ្ឌលថាមពលនិងថាមពលស្អាតថ្នាក់ជាតិ; មជ្ឈមណ្ឌលទិន្នន័យជាតិនិងអន្តរជាតិ; មជ្ឈមណ្ឌលផលិតបន្ទះឈីប semiconductor។ ដើម្បីឲ្យខេត្ត Khanh Hoa សម្រេចបានគោលដៅដែលបានដាក់ចេញ នាពេលខាងមុខ លោក Tran Quoc Nam បានឲ្យដឹងថា៖ “ខេត្តនឹងអភិវឌ្ឍឧស្សាហកម្មស្អាត បច្ចេកវិទ្យាខ្ពស់ ឡូជីស្ទិក ទេសចរណ៍គុណភាពខ្ពស់និងសេដ្ឋកិច្ចសមុទ្រយ៉ាងទូលំទូលាយ។ ឧស្សាហកម្មនឹងអភិវឌ្ឍន៍តាមទិសនិរន្តរភាព ផ្តោតលើឧស្សាហកម្មកែច្នៃបច្ចេកវិទ្យាខ្ពស់ អេឡិចត្រូនិក semiconductor និងថាមពលបៃតង កសាងខេត្ត Khanh Hoa ក្លាយជាមជ្ឈមណ្ឌល AI មជ្ឈមណ្ឌលទិន្នន័យជាតិនិងអន្តរជាតិ ជំរុញហេដ្ឋារចនាសម្ព័ន្ធដើម្បីដាក់ឲ្យដំណើរការរោងចក្រថាមពលនុយក្លេអ៊ែរចំនួន ២។ ខេត្តនឹងរៀបចំរចនាសម្ព័ន្ធឡើងវិញនូវគំរូកំណើន ជាមួយនឹងទិសដៅច្បាស់លាស់ យុទ្ធសាស្ត្រ និងជាក់ស្តែង។ សេដ្ឋកិច្ចសមុទ្រគឺជាមូលដ្ឋានគ្រឹះ អភិវឌ្ឍន៍តាមទិសពហុផ្នែក។ អភិវឌ្ឍន៍ទេសចរណ៍ចម្រុះ បង្កើតជាមជ្ឈមណ្ឌលពាណិជ្ជកម្ម វិថីហិរញ្ញវត្ថុ ឡូជីស្ទិគគុណភាពខ្ពស់។ ធ្វើឱ្យទីកុ្រង Nha Trang ក្លាយជាទីក្រុងទេសចរណ៍ឆ្លាតវៃ ឧបទ្វីប Cam Ranh និង Ninh Chu ក្លាយជាតំបន់ទេសចរណ៍ជាតិ ហើយ Bac Van Phong ជាទីក្រុងទេសចរសមុទ្រអន្តរជាតិ”។
ជាមួយនឹងសក្ដានុពល និងកាលានុវត្តភាពបន្ទាប់ពីការច្របាច់បញ្ចូលគ្នាខេត្តទាំងពីរ ខេត្ត Khanh Hoa កំពុងពន្លឿនដំណើរការប្រែក្លាយទៅជាប៉ូលកំណើនថ្មីនៃតំបន់ឆ្នេរសមុទ្រភាគកណ្តាលប៉ែកខាងត្បូង ដោយខិតខំសម្រេចបានគោលដៅនាំ Khanh Hoa ក្លាយជាទីក្រុងចំណុះមជ្ឈិមនៅឆ្នាំ ២០៣០។ ទាំងនេះគឺជាកត្តាសំខាន់ដើម្បីបង្កើតភាពទាក់ទាញរបស់ Khanh Hoa ចំពោះវិនិយោគិនក្នុងស្រុក និងបរទេសនាពេលខាងមុខ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

