(VOVworld)-ឧបសករ ឧបាសិការចូលរួមក្នុងពិធីដង្ហែព្រះពុទ្ធក្នុងមហាវិសាខបូជា
នៅក្រុង Hue
នៅក្រុង Hue
|
| នៅវេលាម៉ោង៥ល្ងាចថ្ងៃទី៣១ឧសភា (ពោលគឺថ្ងៃទី១៤ខែទី៤តាមច័ន្ទកតិ) គណៈចាត់ តាំងមហា ពិធីបុណ្យវិសាខៈបូជា នៅទីក្រុងHue បានចាប់ផ្តើមពិធីដង្ហែរព្រះពុទ្ធ ពីវត្ត Dieu Ke (វិថី Bach Dang ក្រុង Hue ខេត្ត Thua Thien -Hue) ទៅកាន់វត្ត Tu Dam។ |
![]() |
| ពិធីស្រោចជម្រះព្រះពុទ្ធបានប្រព្រឹត្តទៅក្នុងបរិយាការដ៏មហោឡារឹក។ ពិធីបុណ្យប្រពៃណីវប្បធម៌ព្រះពុទ្ធសាសនាបានចាប់ផ្តើមឡើងតាំងពីឆ្នាំ១៩៥៧មក។ |
![]() |
| នៅវេលាម៉ោង៥’៣០ល្ងាច ក្រុមដង្ហែចាប់ផ្តើមចេញដំណើរពីវត្ត Dieu De ព្រះតេជគុណ Thich Khe Chon អនុប្រធានគណៈអភិបាលនៃសមាគមពុទសាសនា វៀតណាមខេត្ត Thua Thien Hue ឲ្យដឹងថា ពិធីនេះមានអត្ថន័យសំដៅបួងសួងសូមឲ្យប្រទេស ជាតិមានសុខសាន្តត្រាន ពិភពលោកមានសុខសន្តិភាព។ |
![]() |
| ពិធីដង្ហែព្រះពុទ្ធឆ្នាំនេះ មានការចូលរួមរបស់ពុទ្ធសាសនិកសិក្សានុសិស្ស មកពីតំបន់ នានារបស់ខេត្ត Thua Thien –Hue។ |
![]() |
| នៅវេលាម៉ោង៦’៣០នាទី ពិធីដង្ហែរបានឆ្លងកាត់ស្ពាន Truong Tien ឆ្ពោះទៅវិថី Le Loi |
![]() |
| ប្រជាជនរាប់ពាន់នាក់រួមជាមួយភ្ញៀវទេសចរណ៍ បានឈរត្រៀមត្រានៅសងខាងដងផ្លូវដើម្បី តាមដាន និងសម្តែងនូវការគោរព។ |
![]() |
| “នេះជាលើកដំបូងមកដល់ក្រុង Hue ក្នុងរដូវវិសាខៈបូជា ហើយក៏ជាលើកដំបូងបានទស្សនា ពិធីដង្ហែរព្រះពុទ្ធ គឺមានភាពអស្ចារ្យនិងអធិកអធមណាស់” បង Nguyen Thanh Son ភ្ញៀវទេសចរណ៍ មកពីទីក្រុងហាណូយបានចែករំលែកដូច្នេះ។ |
![]() |
| ចូលរួមពិធីនៅមាន ពុទ្ធសាសនិកជាកុមារដែលកាន់ជាប់លើដៃគោមផ្កា |
![]() |
| នៅវេលាម៉ោង៨យប់ ពិធីដង្ហែរព្រះពុទ្ធបានបញ្ចប់នៅវត្ត Tu Dam ដើម្បីត្រៀមរៀបចំ បណ្តាពិធីជាបន្តទៀតសម្រាប់រដូវវិសាខៈបូជាឆ្នាំ២០១៥នេះនៅទីក្រុង Hue |
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ







