មានទំហំ ៣៣៦ គីឡូម៉ែត្រការ៉េ នាសព្វថ្ងៃនេះ កាតបាគឺជាប្រជុំកោះថ្មកំបោរធំ
បំផុតនៅ វៀត​ណាម​រួមមានកោះធំ កោះតូចចំនួន ៣៣៨ ដងស៊ីតេភ្នំកំបោរជាច្រើន
ដែលបែងចែកផ្ទៃទឹកសមុទ្រក្លាយទៅជាចរន្តទឹក ឈូងសមុទ្រតូច ទីនេះមានឆ្នេរខ្សាច់
ធម្មជាតិនិងទិដ្ឋភាពដ៏ចាប់ចិត្ត។ ប្រជុំកោះកាតបាត្រូវអង្គការអប់រំ វិទ្យាសាស្ត្រនិង
វប្បធម៌នៃអង្គការសហប្រជាជាតិ UNESCO ទទួលស្គាល់គឺជីវមណ្ឌលពិភពលោក ឆ្នាំ
២០០៤ និងជាទីកន្លែងទេសចរណ៍ដ៏ចាប់ចិត្តមិនអាចមិនមកទស្សនាក្នុងដំណើរស្វែង
យល់សមុទ្រវៀតណាម។

ស្វែងយល់ប្រជុំ"កោះពេជ្រ"

នាថ្ងៃមួយនារដូវក្តៅនៅចុងខែមិថុនា យើងខ្ញុំជាមួយក្រុមយុវវ័យមកពី
រដ្ឋធានីហាណូយបានស្វែងយល់ប្រជុំកោះកាតបា (ស្រុកកាតបា - ខេត្តហាផុង)។
ទីកន្លែងមកដល់ទស្សនាដំបូងរបស់យើងខ្ញុំគឺមណ្ឌលអេកូទេសចរណ៍ Little Cat
Ba មានទំហំ ២.០០០ មែត្រការ៉េ ស្ថិតក្នុងអាងនឿកត្រុង ដែលមានអាកាសធាតុ
ត្រជាក់និងស្រួលខ្លូន ដូច្នេះភ្ញៀវទេសចរណ៍ជាច្រើននាក់បានជ្រើសរើសទីនេះដើម្បី
លំហែកាយនិងស្វែងយល់ប្រជុំ"កោះពេជ្រ"នេះ។

តាមការណែនាំរបស់បងង្វៀនថាញ់ហាយ ជាម្ចាស់ Little Cat Ba យើងខ្ញុំចាប់
ផ្តើមធ្វើដំណើរជាមួយទេសចរណ៍ស្វែងយល់ “ឈូងសមុទ្រឡានហា - ភូមិវៀតហាយ -
កោះកាតយឿ” គឺជាផលិតផលទេសចរណ៍ពិសេសបំផុតនៅកាតបា។

ទិដ្ឋភាពស្អាតនៃកាតបាមើលពីកេរ្តិ៍ដំណែលដាក់តាំងកាំភ្លើងធំ ដែលមានកម្ពស់ ១៧៧ ម៉ែត្របើសិនជាប្រើធៀបនឹងកំរិតទឹកសមុទ្រ។
ភ្ញៀវទេសចរណ៍ចាប់ចិត្តចំពោះទេសចរណ៍ស្វែងយល់កាតបាដោយកប៉ាល់ភោជនីយដ្ឋានលើសមុទ្រ។
ស្វែងយល់ឈូងសមុទ្រឡានហាដោយការចែវទូក kayak។
មុជទឹកក្នុងជំនោរទឹកសមុទ្រថ្លា។
ភ្ញៀវទេសចណ៍ហែលទឹកក្នុងជំនោរទឹកដ៏ថ្លានៅធីញលីញ។
ធម្មជាតិផ្តល់ឲ្យកាតបាបណ្តាជួរភ្នំថ្មកំបោរសមស្របនឹងមុខគីឡាឡើងភ្នំដ៏ផ្សងព្រេង។
ឆ្នេរខ្សាច់រាបនិងស្អាតគឺជាទីកន្លែងអស្ចារ្យសំរាប់ប្រភេទកីឡាលើខ្សាច់។
រៀបចំពិធីជប់លៀង BBQលើឆ្នេរសមុទ្រ។