(VOVworld)-ក្នុងអាកាសធាតុត្រជាក់នេះ ប្រសិនបើបានមកទស្សនាវិទ្យាស្ថាន
សមាធិ Truc Lam Tay Thien មិត្តទាំងអស់គ្នានឹងមានអារម្មណ៍ស្រួលបួលក្នុង
ដួងចិត្តចំពោះមុខទិដ្ឋភាពធមជាតិដ៏ល្អបរិសុទ្ធ។

វិទ្យាស្ថានសមាធិ Truc Lam Tay Thien ស្ថិតលើកំពូលភ្នំមួយតាមច្រលងភ្នំ Tam Dao ចំណុះ វិហា Thong ឃុំ Dai Dinh ស្រុក Tam Dao ខេត្ត Vinh Phuc ភាគខាងជើងវៀតណាម។

វិទ្យាស្ថានសមាធិ Truc Lam Tay Thien ត្រូវបានកសាងដោយចរិតលក្ខណៈស្ថាបត្យកម្ម ពិសេសរបស់វត្ត Viet Nam។ អញ្ជើញទៅកាន់ព្រះវិហា យើងត្រូវដើរឡើងកាំជណ្តើរថ្មរាប់ពាន់កាំ។

វិទ្យាស្ថានសមាធិនេះមានព្រះវិហារកំពស់១៧ម៉ែត្រ ទំហ៊ំ៦៧៥ម៉ត្រែក្រឡាដែលអាចផ្ទុកបាន មនុស្សចំនួន៦០០នាក់។ នេះជាទីកន្លែងសម្រាប់ឧបាស័ក ឧបាសិការនិងភ្ញៀវទេសចរ មកទស្សនានិងធ្វើសមាធិ។

ត្រូវបានគ្រប់ដណ្តប់ដោយប្រព័ន្ធធម្មជាតិពហុបែបនិងរហោស្ថាន វិទ្យាស្ថានសមាធិប្រៀបដូចជាមណ្ឌលមួយដោយឡែកដែលផ្តាច់ចេញពីពិភពក្រៅ។

មើលទៅខាងក្នុងព្រះវិហារ Buu Dien នឹងប្រទះឃើញរូបបដិមាព្រះនាងគង់ស៊ីអ៊ីម រួមជាមួយធម្មជាតិស្រស់ស្អាតនោះ ទឹកមុខនិងក្រសែភ្នែករបស់រូបបដិមាដូចជាលុបបំបាត់ នូវការនឿយហត់និងការលំបាកលំបិនក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់មនុស្សគ្រប់រូប។

នៅខាងស្តាំព្រះវិហារគឺ Lau Trong (ស្គរ)។ ស្គរនេះធ្វើដោយដើមខ្នោរព្រៃនៅខេត្ត Gia Lai ។ នៅខាងឆ្វេងគឺ Lau Chuong (កណ្តឹង)។ កណ្តឹងនេះមានទម្ងន់២តោនដែលបានចាក់ពីភូមិរបរប្រពៃណីល្បីឈ្មោះមួយនៅក្រុង Hue។

សូរសម្លេងលានលឺដូចជានាំបំណងប្រាថ្នារបស់មនុស្សទៅកាន់ព្រះពុទ្ធ ដោយសេចក្តីសង្ឃឹមឆ្នាំថ្មី សុខសាន្តត្រាននិងសម្បូរធូរធារ។

មិនត្រឹមតែមកទស្សនាឬអុជធូបតែប៉ុណ្ណោះ ភ្ញៀវទេសចរនៅមានឱកាស
លង់ខ្លួនក្នុងបរិយាកាសស្ងប់ស្ងាត់ដោយខ្យល់រំភើយនិងភាពស្រស់បំព្រងនៃធម្មជាតិ។

ចំពោះមនុស្សគ្រប់រូប ការធ្វើសមយាត្រទៅកាន់ Tay Thien ជាដំណើរពោរពេញទៅដោយ អារម្មណ៍ស្រួលបួល។ ទិដ្ឋភាពធម្មជាតិស្អាតប្រណីនឹងបន្សល់ទុកក្នុងដួងចិត្តជានិច្ច។

លើកពីនេះទៅទៀត ក្នុងវិទ្យាស្ថានសមាធិ នៅមានល្វែងមួយសម្រាប់លក់សៀវភៅគ្រប់ ប្រភេទ ថែមទាំងមានប្រដាប់ប្រដាអនុស្សាវរីយ៍ដែលបានផ្លិតក្នុងវត្តទៀតផង។ យើងអាច ទិញរបស់របរទាំងនេះធ្វើជាកាដូសម្រាប់សាច់ញាត្តិឬមិត្តភក្តិ។

បន្ទាប់ពីបានទស្សនាវិទ្យាស្ថានសមាធិមក ភ្ញៀវទេសចរអាចធ្វើដំណើរ ទស្សនារួមនីយដ្ឋាន Tay Thien បុរាណ ជិះខ្សែកាបទៅកាន់ភ្នំទស្សនាវត្ត Tay Thien វិហា Co វិហា Cau ជាដើម៕