Vung Vieng – Cua Van គឺភូមិនេសាទល្បីឈ្មោះដែលភ្ញៀវទេសចរណ៍បានដឹងដល់នៅ ពេលដែលទៅទស្សនាឈូងសមុទ្រ Ha Long ខេត្ត Quang Ninh (ភាគខាងជើងវៀតណាម)។

ស្ថិតនៅប្រមាណ ៣០ km ពីកំពង់ផែរទីក្រុង បណ្ដាភូមិនេសាទនេះសុទ្ធតែស្ថិតនៅសភាព ស្ងៀមស្ងាត់សុខសាន្តតត្រាណជាមួយទិដ្ឋភាពធ្វើឲ្យចាប់ចិត្ត។ ជីវភាពរស់នៅរបស់ប្រជា
ជន នៅលើផ្ទះបណ្តែតទឹកមានភាពសមញ្ញនឹង ៣ ស្សាហ័ព្យាយាម។ នាឆ្នាំ ២០១២ ភូមិ
នេសាទត្រី Cua Van ត្រូវបាន website ទេសចរណ៍ Journeyetc.com ជ្រើសរើសជាភូមិបុរាណ
ស្អាតបំផុតលើសកលលោក។

ភូមិ Cua Van គឺជាទីកន្លែងរស់នៅរបស់ប្រជាជនចំនួន ២ រយ គ្រួសារដែលព័ទ្ធ ជុំវិញដោយភ្នំថ្មកំបោរដ៏ធំសម្កឹមស្គៃ។


ក្លោងទ្វារនៃភូមិ Vung Vieng (រូងភ្នំ Luon)


ភូមិនេសាទត្រីបានទាក់ទាញភ្ញៀវទេចរណ៍មិនត្រឹមតែដោយទិដ្ឋភាពធម្មជាតិស្អាតអស្ចារ្យ ជីវភាពរស់នៅសស្រាក់សស្រាំ ប៉ុណ្ណោះទេ ថែមទាំង ដោយមនសិការ ថែរក្សាបរិស្ថានរបស់ប្រជាជននៅទីនេះ ទៀតផង។


ផ្ទះក្បួនត្រូវបានសាងសងតាមបណ្តាយជ្រលងកោះថ្ម។




បណ្ដាផ្ទះទុកទូកត្រូវបានដោយតភ្ជាប់គ្នាពីមួយទៅមួយដែលអាចដើរឆ្លងបាន។


ផ្ទះក្បួនទាំងឡាយស្អាតបាតណាស់និងមានសណ្ដាប់ធ្នាប់។


ទោះបីជាជីវភាពរស់នៅលើផ្ទះក្បួនមិនជាងាយស្រួលទេក្តីប៉ុន្តែគ្រួសារនិមួយៗសុទ្ធតែ មានរៀបអាសននះជីដូនជីតាសំរាប់សក្ការៈនៅក្នុងផ្ទះ។


ទីសក្តារៈបូជាទេវតា- ជំនឿសំខាន់របស់អ្នកនេសាទ។

បណ្ដាហាងលក់ម្ហូបអាហារចល័ត។