(VOV) - ពិធីបុណ្យដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៣ ខែទី ៣ តាមច័ន្ធគតិ រួមមាន៖
ពិធីដង្ហែរ ទឹកពីអណ្តូងភូមិ ពិធីដង្ហែរត្រីគល់រាំងចូលសាលាភូមិ ពិធីដង្ហែររបស់
របរទៅភូមិថ្វាយឆូនអាទិទេព។
នាចុងរាជកាល Le ដើមរាជកាល Nguyen នៅវៀតណាម Le Mat គឺជាឃុំមួយចំណុះ
ស្រុក Gia Lam។ នាឆ្នាំ ១៩៦១ ឃុំ Viet Hung រួមជាមួយបណ្ដាឃុំ ទីរួមស្រុកផ្សេងៗ
ទៀត នៅស្រុក Gia Lam ត្រូវបានរួមបញ្ចូលទីក្រុងហាណូយ (នាច្ចុប្បន្នគឺសង្កាត់
Viet Hung ខ័ណ្ឌ Long Bien ទីក្រុងហាណូយ)។
ភូមិ Le Mat បានហៅថា៖ “ភូមិ Tru Mat”។ មានរឿងដំណាលថា៖ ក្នុងដំណាក់កាល
គ្រប់គ្រង ដោយស្តេច Ly Nhan Tong មានរាជបុត្រីមួយរូបរបស់ស្តេច Ly Nhan Tong ដែលចូលចិត្តចែវទូលលេងកំសាននៅលើទន្លេ Thien Duc (ទន្លេ Duong បច្ចុប្បន្ន)។
នាថ្ងៃមួយ រាជបុត្រីត្រូវសទ់ទឹកដោយលេចទូក សពរបស់រាជបុត្រីមិនរកឃើញ
ឡើយ។
ស្តេច Ly Nhan Tong បានប្រកាសជូនរង្វាន់ដល់អ្នកណារកឃើញសពរបស់រាជបុត្រី
ប៉ុន្តែ គ្មានអ្នកណាមួយរកឃើញឡើយ។ ក្នុងពេលនោះ បានមានបុរសម្នាក់ត្រកូល
Hoang នៅភុមិ Le Mat បានប្រយុទ្ធនឹងពស់លើទន្លេដោយអង់អាច់ក្លាហាននិងរំដោះ
បាន សពនៃរាជបុត្រី យកមកលើគោក។ ស្តេចបានជូនរង្វាន់ឲ្យបុរសនោះ មាស់ប្រាក់
យ៉ាងជ្រើន ប៉ុន្តែ គាត់បដិសេធ។ បុរសនោះបានសុំស្តេចតែជនក្រីក្រនៅភូមិ Le Mat និងភូមិជុំវិញមួយចំនួន ទៅភាគខាងលិចកំពែង Thang Long ដើម្បីកាប់ផ្ការធ្វើកសិកម្ម។
ស្តេចបានយល់ព្រម។ ប្រជាជនភូមិ Le Mat រួមជាមួយបុរសនោះបានទៅរស់នៅ
តំបន់ផ្ទៃដី កាប់ផ្ការភាគខាងលិចកំពែង Thang Long។ តំបន់នេះអភិវឌ្ឍន៍សម្បូ
រុងរឿងពីមួយថ្ងៃទៅមួយថ្ងៃ និងពង្រីកថែមបានភូមិចំនូន ១៣ ដែលប្រសិតនាម
ថា៖ “Thap Tam Trai” ។ បុរសមានត្រកូល Hoang ត្រូវបានប្រជាជននៅទីនេះហៅ
ថា៖ “ទេវតា Hoang”។ ជារៀងរាល់ឆ្នាំប្រជាជនរៀបចំពិធីបុណ្យរំលឹកខួបនូវគុណូ
បការៈរបស់ទេវតា Hoang នាថ្ងៃទី ២៣ ខែទី ៣ តាមច័ន្ធគៈតិ។ តាមប្រពៃណី
ប្រជាជនភូមិ Le Mat បន្តរបរកាប់ពស់រហូត ដល់ឥឡូវនេះ។
| របាំពេងក្នុងពិធីដង្ហែរទេវតាទៅភូមិ។ |
| អ្នករាំទង់នាំមុខក្រុមបង្ហែរទេវតា។ |
| ដង្ហែរអាករចូលក្នុងវិហារ។ |
| អ្នករាំទង់ស្វាគមន៍ទទួលក្រុមដង្ហែរ។ |
| ក្រុមរបាំរួមបញ្ចូលចូលរួមក្រុមដង្ហែរ។ |
| អ្នកភូមិដង្ហែរគ្រៃស្នែង។ |
| ពិធីបុណ្យត្រូវបានរៀបចំឡើងដ៏មហោឡារឹកក្នុងទីលានសាលាភូមិ។ |
| បរិយាកាសសប្បាយរីរាយគ្របដណ្ដាប់ពិធីបុណ្យ។ |
| ក្រៅពីនោះ ការប្រយុទ្ធនឹងពស់របស់បុរសត្រកូល Hoang ត្រូវបានបង្កើតឡើងវិញ ក្នុងពិធីបុណ្យនេះ៕ |
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ