នៅពេលបុណ្យតេតប្រពៃណីកាន់តែខិតជិតមកដល់ ទំនៀមទម្លាប់អំណរឆ្នាំថ្មីរបស់ប្រជាជនវៀតណាមគឺជាប្រធានបទដែលបានទទួលការចាប់អារម្មណ៍ពីមិត្តអ្នកស្តាប់យ៉ាងច្រើនកុះករ។ ក្នុងនោះ មិត្តអ្នកស្តាប់ ឌួង ឆាយ ពីប្រទេសឡាវ ចង់ស្វែងយល់អំពីពិធីសែនទេវតាចង្ក្រាននៅវៀតណាម។ ជាមួយគ្នានោះ មិត្ត ចន្ថា ធីតា មកពីភ្នំពេញ កម្ពុជា បានសួរអំពីអត្ថន័យនៃការប្រលែងត្រីគល់រាំងក្នុងពិធីសែនទេវតាចង្ក្រាន។
លោកអ្នកនាងជាទីមេត្រី។ ពិធីសែនទេវតាចង្ក្រានជាទំនៀមទម្លាប់ប្រពៃណីដែលមានតាំងពីយូរយារណាស់មកហើយ ក្នុងវប្បធម៌វៀតណាម។ ពិធីនេះ ត្រូវបានធ្វើឡើងនៅថ្ងៃ ២៣ ខែកត្តិក រៀងរាល់ឆ្នាំ សំដៅជូនដំណើរទេវតាចង្ក្រាន (ឬហៅថា Tao Quan) ទៅកាន់ឋានព្រះឥន្ទដើម្បីរាយការណ៍ពីរឿងរ៉ាវទាំងឡាយដែលកើតឡើងក្នុងគ្រួសារអស់រយៈពេលមួយឆ្នាំកន្លងទៅ ជូនចំពោះព្រះឥន្ទ។ ប្រជាជនវៀតណាមជឿជាក់ថា ទេវតាចង្ក្រានបានប្រសិទ្ធពរ និងការពារគ្រួសារអស់រយៈពេលមួយឆ្នាំកន្លងទៅ ដូច្នេះពិធីសែននេះគឺជាឱកាសមួយដើម្បីបង្ហាញពីការរំលឹកគុណចំពោះទេវតាចង្ក្រាន។
ក្រៅពីតង្វាយធម្មតា ក៏ត្រូវមានត្រីគល់រាំងរស់មួយក្បាល់ផងដែរ។ រូបថត៖ LDO |
ពិធីសែនតែងតែធ្វើឡើងនៅថ្ងៃទី២៣ ខែកត្តិក។ ម្ចាស់ផ្ទះនឹងដាក់គ្រឿងតង្វាយនៅក្នុងផ្ទះបាយ ឬនៅមុខអាសនៈដូនតា អុជធូប និងអានពាក្យបន់ស្រន់ដើម្បីជូនដំណើរទេវតាចង្ក្រាន។ ក្រៅពីតង្វាយធម្មតា ក៏ត្រូវមានត្រីគល់រាំងរស់មួយក្បាល់ផងដែរ។ ក្រោយពីសែនរួចហើយ ម្ចាស់ផ្ទះនឹងប្រលែងត្រីគល់រាំងទៅក្នុងទន្លេ ឬបឹង ដោយអត្ថន័យថា ត្រីគល់រាំងនឹងប្រែជានាគ ហើយហោះហើរនាំទេវតាចង្រ្កានទៅឋានព្រះឥន្ទ។ តាមរយៈការជូនដំណើរទេវតាចង្ក្រានទៅកាន់ឋានព្រះឥន្ទ ប្រជាជនក៏បានផ្តាំផ្ញើរបំណង់ប្រាថ្នាអំពីឆ្នាំថ្មីមានសុខសន្តិភាព សុភមង្គល និងចម្រុងចម្រើនផងដែរ។
បន្តកម្មវិធីគឺជាសំបុត្ររបស់មិត្តអ្នកស្តាប់ ផុល ផានិត មកពីខេត្តតាកែវ កម្ពុជា ដែលមានបំណងចង់ស្វែងយល់អំពីរូបសំណាកព្រះពុទ្ធធំជាងគេនៅប្រទេសវៀតណាម។
រូបសំណាកព្រះ អរិយមេត្តយ្យ នៅលើកំពូលភ្នំ Cam ក្នុងខេត្ត An Giang ។ រូបថត៖ Tuoitre.vn |
មិត្តអ្នកស្តាប់ ផុល ផានិត និងប្រិយមិត្តជាទីមេត្រី! ស្ថិតនៅលើកំពូលភ្នំ Cam មានរូបសំណាកព្រះ អរិយមេត្តយ្យ នៅខេត្ត An Giang ត្រូវបានចាត់ទុកជារូបសំណាកព្រះពុទ្ធដ៏គួរអោយចាប់អារម្មណ៍បំផុតមួយ នៅតំបន់ណាមបូខាងលិច។ ស្ថិតនៅកម្ពស់ប្រហែល ៧១០ ម៉ែត្រពីលើនីវ៉ូទឹកសមុទ្រ រូបសំណាកព្រះអរិយមេត្តយ្យ មានកំពស់ជាង ៣៣ ម៉ែត្រ។ រូបសំណាកព្រះអរិយមេត្តយ្យ នៅលើភ្នំ Ba Den ខេត្ត Tay Ninh មានកម្ពស់ ៣៦ ម៉ែត្រ ទទឹង ៤៤ ម៉ែត្រ និងទម្ងន់ជាង ៥ ពាន់តោន។ រូបសំណាកព្រះពោធិសត្វ នៅវត្ត Linh Ung ទីក្រុង Da Nang មិនត្រឹមតែទាក់ទាញភ្ញៀវទេសចរដោយទំហំដ៏ធំនិងភាពស្រស់ស្អាតខាងវិញ្ញាណប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដោយទេសភាពធម្មជាតិដ៏អស្ចារ្យនៅជុំវិញផងដែរ។ រូបសំណាកព្រះពុទ្ធបដិមា នៅវត្ត Khanh Hoi ខេត្ត Binh Duong គឺជារូបសំណាកព្រះពុទ្ធបដិមាវែងជាងគេនៅវៀតណាម (ប្រវែង ៥២ ម៉ែត្រ) ដែលជានិមិត្តរូបនៃភាពស្ងប់ស្ងាត់និងរំដោះ។ នៅវត្ត Bai Dinh ខេត្ត Ninh Binh មានរូបសំណាកព្រះពុទ្ធសក្យមុនី សំរិទ្ធស្រោបមាសដ៏ធំបំផុត មានកម្ពស់ ១០ ម៉ែត្រ និងទម្ងន់ ១០០ តោន។
បន្ទាប់មក សូមអញ្ជើញប្រិយមិត្តស្វែងយល់អំពីភូមិ Cu Vai ដែលជាភូមិពិសេសមួយស្ថិតនៅដាច់ពីគេនៅលើកំពូលភ្នំក្នុងខេត្ត Yen Bai។ ភូមិ Cu Vai ស្ថិតនៅលើកំពូលភ្នំខ្ពស់ ត្រូវបានហ៊ុំព័ទ្ធដោយអ័ព្ទពេញមួយឆ្នាំ។ នោះហើយជាមូលហេតុដែលមនុស្សម្នាចាត់ទុក Cu Vai ជាឋានសួគ៌ដាច់ដោយឡែកពីជីវិតខាងក្រៅ។ នេះក៏ជាគោលដៅដែលមិត្តអ្នកស្តាប់ ច័ន្ទ សុភ័ក្រ កម្ពុជា ចង់ស្វែងយល់ផងដែរ។
ភូមិ Cu Vai មានទីតាំងស្ថិតនៅលើកំពូលភ្នំ ដែលត្រូវបានហ៊ុំព័ទ្ធដោយពពកពេញមួយឆ្នាំ។ រូបថត៖ laodong.vn |
មិត្ត ចាន់ សុភ័ក្រ្ត និងប្រិយមិត្តជាទីមេត្រី។ ភូមិ Cu Vai ក្នុងឃុំ Xa Ho ស្រុក Tram Tau ខេត្ត Yen Bai ថ្វីត្បិតតែមានក្រួសារប្រហែល ៤៦ គ្រួសារ ហើយភាគច្រើនជាជនជាតិ H’Mong ក៏ដោយ ក៏ទីកន្លែងនេះ នៅតែទាក់ទាញភ្ញៀវទេសចរណ៍និងអ្នកចូលចិត្តធ្វើដំណើររុករកជាច្រើន។ ពេលមកដល់ទីនេះ ភ្ញៀវទេសចរណ៍នឹងគយគន់ទេសភាពព្រៃភ្នំដ៏សម្បើមអស្ចារ្យ។ នៅថ្ងៃដែលមានអាកាសធាតុអំណោយផល ភ្ញៀវទេសចរណ៍អាចមើលឃើញ "សមុទ្រពពក"ផងដែរ។ ភូមិ Cu Vai មានភាពស្រស់ស្អាតគ្រប់រដូវ ប៉ុន្តែរយៈពេលចាប់ពីខែធ្នូ ដល់ខែមករា គឺជាពេលវេលាដ៏ល្អបំផុតសម្រាប់ទស្សនាកន្លែងនេះ។ មកដល់ភូមិ Cu Vai នៅពេលនោះ ភ្ញៀវទេសចរណ៍នឹងត្រូវបានលង់ខ្លួនទៅក្នុងពណ៌សនៃផ្កាម៉ាក់ខៃនិងផ្កាជម្ពូ និងស្វែងយល់ពីជីវភាពប្រចាំថ្ងៃរបស់ប្រជាជនក្នុងតំបន់។
ផ្លូវឡើងទៅក្នុងភូមិភាគច្រើនមានថ្មចោត។ ដូច្នេះហើយ ភ្ញៀវទេសចរគួរតែជ្រើសរើសថ្ងៃដែលមានពន្លឺព្រះអាទិត្យសម្រាប់ការធ្វើដំណើរយ៉ាងងាយស្រួល និងអាចទស្សនាកម្សាន្ត ប្រមាញ់ពពក និងថតរូប check-in ផងដែរ។ ដោយសារតែអាកាសធាតុនៅលើភ្នំមានការប្រែប្រួលខុសប្រក្រតី ពេលទៅទស្សនាភូមិ Cu Vai ភ្ញៀវទេសចរត្រូវរៀបចំដោយប្រុងប្រយ័ត្ននូវរបស់របរចាំបាច់ដូចជា អាវធំ អាវភ្លៀង ដែកកេះ ពិល ទឹកផឹក និងអាហារសម្រន់ ដើម្បីធានាបាននូវការធ្វើដំណើរប្រកបដោយសុវត្ថិភាពនិងងាយស្រួល៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ


