សមាជិកនៃក្លឹបពុទ្ធសាសនា Lien Hoa ដឹកនាំដោយសិល្បករ Thúy Đạt (រូបថត៖ The Hung/VOV5)

សិល្បការិនី Thuy Đat បច្ចុប្បន្នជាប្រធានក្លឹបសិល្បៈព្រះពុទ្ធសាសនា Lien Hoa។ ក្នុងក្លឹបមានសមាជិកគ្រប់វ័យអាយុ ចាប់ពីក្មេងអាយុជាង១០ឆ្នាំរហូតដល់និស្សិតដែលទើបបញ្ចប់ការសិក្សា។ ពួកគេជាអ្នកដែលទទួលបានការយកចិត្តទុកដាក់ និងការណែនាំពិសេសពីសិល្បការិនីឆ្នើម Thuy Dat ពីព្រោះសម្រាប់លោកស្រីវិញ នៅពេលដែលយុវវ័យពិតជាស្រឡាញ់តន្ត្រីប្រជា ប្រិយ នោះសិល្បៈប្រជាប្រិយពិតជានឹងត្រូវបានមរតកនិងបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ។ ចែករំលែកភាពរីករាយនៅពេលបានចែករំលែកតម្លៃតន្ត្រីប្រជាប្រិយដល់យុវជន លោកស្រី Thuy Dat បានឲ្យដឹងថា៖ “ខ្ញុំបានបង្កើតថ្នាក់មួយ ដែលមានឈ្មោះថា ៣០៤ ដែលមានក្មេងៗ ចាប់ពីថ្នាក់ទី ១ ឡើងទៅ ពួកគេបានរៀនបទចម្រៀង Xam ដូចជា “Em vui den truong” ដែលខ្ញុំបាននិពន្ធទំនុកច្រៀងថ្មី និង “Ha Thanh 36 pho phuong” ហើយពួកគេក៏ពូកែកោះ phach ផងដែរ។ បច្ចុប្បន្នខ្ញុំកំពុងបង្រៀនក្មេងៗ ៩ នាក់ដោយមិនគិតថ្លៃទាំងស្រុង។ ប្អូនៗនឹងត្រូវបានសម្តែងនៅឆាកផ្សា Dong Xuan ឆាក Ho Van។ ខ្ញុំសង្ឃឹមថា ការច្រៀង Xam នឹងរីកសាយភាយជារៀងរហូតក្នុងចំណោមប្រជាជនក៏ដូចជាជំនាន់ វ័យក្មេងនាពេលបច្ចុប្បន្ននេះ”។

ថ្វីត្បិតតែទួលបានការបង្រៀនពីសិល្បការិនី Thuy Dat ក៏ដោយ ក៏មិត្ត Nguyen Huu Dao ជានិស្សិតនៅសាកលវិទ្យាល័យមួយនៅទីក្រុងហាណូយ មានអារម្មណ៍ស្រឡាញ់សិល្បៈយ៉ាងជ្រាលជ្រៅ ជាពិសេសតម្លៃនៃសិល្បៈប្រជា ប្រិយនិងប្រពៃណី៖ “លោកស្រីតែងមានបំណងចង់ជួយយុវជនដូចពួកយើងទទួលបាននូវតម្លៃប្រជាប្រិយវប្បធម៌ប្រពៃណីដើម្បីរក្សាអត្តសញ្ញាណវប្បធម៌ជាតិ”។

លោកស្រី Gian Thi Xuyen បានចូលរួមនៅក្នុងក្លឹបពុទ្ធសាសនា Lien Hoa ជិត៣ឆ្នាំហើយ ប៉ុន្តែសម្រាប់នាងក្នុងអំឡុងពេលទំនាក់ទំនង និងរៀនសូត្រពីសិល្បការិនីឆ្នើម Thuy Dat នាងហាក់ដូចជាកាន់តែយល់និងកាន់ តែស្រឡាញ់តម្លៃវប្បធម៌ប្រពៃណីរបស់ប្រទេសជាតិកាន់តែច្រើន អាស្រ័យហេតុនេះ ធ្វើឱ្យមានក្តីស្រឡាញ់ចំពោះមាតុភូមិ និងប្រទេសជាតិកាន់តែច្រើនឡើង។

“ខ្ញុំស្រឡាញ់សិល្បៈប្រជាប្រិយខ្លាំងណាស់ ជាពិសេស Xam ហើយខ្ញុំមានឱកាសបានជួបជាមួយសិល្បការិនីឆ្នើម Thuy Dat ដែលបានចូលរួមចំណែកយ៉ាងច្រើនក្នុងសិល្បៈវប្បធម៌ប្រពៃណីដូចជា Cheo, Ca Tru ឬ Cai Luong។ លោកស្រីបានជួយឱ្យខ្ញុំស្រឡាញ់ទម្រង់សិល្បៈនេះកាន់តែច្រើន”។

សិល្បការិនី Thuy Dat ជាមួយនឹងកូនសិស្ស (រូបថត៖ The Hung/VOV5)

ក្នុងក្លឹបរបស់សិល្បការិនី Thuy Dat មានអ្នកចាស់ច្រើនណាស់ តែនៅ តែឆេះពេញបេះដូង ពេលឈរលើឆាក។ ចំណង់ចំណូលចិត្តនិងសេចក្តីស្រឡាញ់ដ៏ក្តៅគគុករបស់លោកស្រីចំពោះសិល្បៈប្រជាប្រិយ ដែលបាន "បង្កាត់ភ្លើង" ដល់សិល្បករដែលមិនមែនជាអាជីព ទោះបីជាពួកគេមានអាយុច្រើនក៏ដោយ។

លោកស្រី Mai Thi Minh Nguyet សមាជិកនៃក្លឹបសិល្បៈព្រះពុទ្ធសាសនា Lien Hoa ដែលបានរួមរស់ជាមួយសិល្បការិនីឆ្នើម Thuy Dat អស់រយៈពេលជាង ១០ ឆ្នាំ បានសម្តែងថា៖ “ខ្ញុំបានចូលរួមជាមួយក្លឹបជាមួយសិល្បការិនីឆ្នើម Thuy Dat ជាង១០ឆ្នាំហើយ ខ្ញុំពិតជាចូលចិត្តលោកស្រីណាស់ ព្រោះលោកស្រីមានចិត្តស្រឡាញ់និងជក់ចិត្តជាមួយតន្ត្រីបុរាណ ផ្សព្វផ្សាយដល់មនុស្សចាស់និងក្មេង។ ខ្ញុំត្រូវតែទទួលស្គាល់ថា លោកស្រី Thuy Dat ជាអ្នកមានចំណង់ចំណូលចិត្ត ស្រលាញ់តន្ត្រីប្រពៃណីវៀតណាមខ្លាំងណាស់”។

សម្រាប់សិល្បការិនីឆ្នើម Thuy Dat សិល្បៈប្រជាប្រិយ គឺជាគុណតម្លៃស្នូលរបស់ប្រទេសជាតិ តម្លៃទាំងនេះមិនបែងចែករវាងវណ្ណៈឡើយ។ អ្នកណាមក រករិល្បការិនីត្រូវបានស្វាគមន៍និងបង្រៀនដោយអស់ពីចិត្ត។

“ពេលខ្លះអ្នកមករៀនអត់មានលុយទេ ក្រណាស់ ប៉ុន្តែគេស្រលាញ់សិល្បៈប្រជាប្រិយ យកចិត្តចង់រៀន ដូច្នេះខ្ញុំក៏ត្រូវដាក់ចិត្តបង្រៀនដែរ ខ្ញុំក៏ទិញសំលៀកបំពាក់ និងរបស់របរជាច្រើនទៀតឱ្យពួកគេដែរ”។

ដោយបានផ្សាភ្ជាប់នឹងតន្ត្រីប្រជាប្រិយតាំងពីកុមារភាព ដោយសារតែលោកស្រីបានកើតក្នុងគ្រួសារដែលមានប្រពៃណីសិល្បៈ ចំណង់ចំណូលចិត្តយ៉ាងខ្លាំងចំពោះតន្ត្រីប្រជាប្រិយ គឺជាកម្លាំងចិត្តសម្រាប់សិល្បការិនី Thuy Dat ក្នុងការចែករំលែកក្តីស្រឡាញ់ និងចំណេះដឹងផ្នែកតន្ត្រីប្រជាប្រិយដល់សហគមន៍ដោយគ្មានលក្ខខណ្ឌ៕