លោក Nguyen Trung Duc វិនិយោគលើប្រព័ន្ធម៉ាស៊ីនស្រោចទឹកដើម្បីថែទាំដំណាំទំពាំងឫស្សីបានយ៉ាងងាយស្រួលជាងក្នុងរដូវជ្រាបទឹកប្រៃ។ (រូបថត៖ VOV) |
ពេលដំបូង លោកដាំដោយជោគជ័យ ប៉ុន្តែទិន្នផលមិន សម្រេចបានដូចដែលការ រំពឹងទុកឡើយ។ លោកបានស្វែងយល់អំពីបច្ចេកទេសបន្ថែមទៀតដើម្បីចេះរបៀបរក្សា សំណើមសម្រាប់ទំពាំងឫស្សី Manh Tong ដោយសំបកឈើនិងស្លឹកឈើស្ងួត។ លោក ក៏បានចេះពូនដីចូលគល់ឈើបានយ៉ាងត្រឹមត្រូវ ដើម្បីលើកកំពស់គុណភាពទំពាំង ឫស្សីផងដែរ។ ដើម្បីបង្កើនទិន្នផល នាដើមរដូវភ្លៀង លោកដាក់ជីម្ដង ហើយដល់ចុង រដូវភ្លៀង ដាក់ជីម្ដងទៀត ដែលជួយឲ្យទំពាំងឫស្សីមានភាពធន់ក្នុងរដូវគ្រោះរាំងស្ងួត និងការជ្រាបចូលទឹកប្រៃ។ ជាពិសេស នៅរដូវប្រាំង ឆ្នាំ២០១៩-២០២០ លោកបាន វិនិយោគលើប្រព័ន្ធម៉ាស៊ីនស្រោចទឹកសំដៅរក្សាគុណភាពទំពាំងឫស្សីឲ្យបានល្អបំផុត។
ដោយមានទំហំផ្ទៃដីមិនដល់៣.០០០ម៉ែត្រការ៉េ គ្រួសារលោក Duc ទទួលបាន ប្រាក់ចំណូលរាប់សិប លានដុងក្នុងរដូវនីមួយៗ។ ក្រៅពីនោះ គ្រួសារលោកក៏បានលក់ កូនទំពាំងឫស្សីចំនួន៣០០ ជូនប្រជាជននៅមូលដ្ឋាន ដោយមានតម្លៃចន្លោះពី៥ដល់៦ ម៉ឺនដុងក្នុងមួយដើម។ លោក Nguyen Trung Duc ចែករំលែកថា៖ “កាលពីមុន ខ្ញុំមិនស្រោចទឹកទេ។ នាដើមរដូវភ្លៀង ប្រហែលជាខែឧសភា ខ្ញុំ ដាក់ជី NPK ចំនួន២០គីឡូក្រាមដល់ទំពាំងឫស្សី ហើយពេលចប់រដូវភ្លៀងនាចុង ខែតុលា ខ្ញុំដាក់ជីម្ដងទៀត ដើម្បីឲ្យដំណាំមានភាពធន់ក្នុងរដូវប្រាំង។ ក្នុងមួយឆ្នាំ ត្រឹមតែដាក់ជី២លើកអញ្ចឹងប៉ុណ្ណោះ”។
គំរូដាំទំពាំងឫស្សីលើផ្ទៃដីដែលជ្រាបទឹកប្រៃ គឺជាទិសដៅថ្មីសម្រាប់ប្រជាជននៅមូលដ្ឋាន។(រូបថត៖ VOV) |
ទោះបីជាមានអាយុជាង៧៥ឆ្នាំហើយក៏ដោយ ប៉ុន្តែលោក Nguyen Trung Duc នៅតែចាំទុកក្នុងចិត្តថា ការធ្វើពលកម្មគឺជាក្ដីសប្បាយរីករាយ។ តាមលោក Duc ថា ការស្វែងរកនិងធ្វើអាជីវកម្មយ៉ាងល្អនូវសក្ដានុពល ដែលមានស្រាប់របស់គ្រួសារ និង មូលដ្ឋាន មិនត្រឹមតែបង្កើតប្រភពចំណូលសម្រាប់គ្រួសារប៉ុណ្ណោះទេ ថែមទាំងជាការ ធ្វើគំរូដើម្បីបង្រៀនកូនចៅឲ្យចេះគោរពតម្លៃនៃពលកម្មទៀតផង៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

