លោកសាស្ត្រាចារ្យ Vu Khieu។ (រូបថត៖ VOV) |
“យើងអាចមានមោទនភាពដោយសារតែប្រទេសវៀតណាមមានមហា បញ្ញាវ័ន្តមួយរូបផ្នែកវប្បធម៌ និងទស្សនៈវិជ្ជា។ នោះគឺជាអ្នកឈរលំដាប់លេខ១ អំពីការស្រាវជ្រាវវប្បធម៌វៀតណាម។ គ្មាននរណាម្នាក់វ៉ាដាច់លោកបានទេ។ លោកបានស្រាវជ្រាវអំពីសោភ័ណ្ឌភាពក្នុងសិល្បៈ សោភ័ណ្ឌភាពនោះត្រូវបានបង្ហាញ យ៉ាងដូចម្ដ៉េច។ លោកបានបូកសរុប ហើយជាមនុស្សតែម្នាក់គត់ ដែលបង្ហាត់ បង្រៀនវិញ្ញាសារនោះជូនសិល្បៈករសិល្បៈការិនី”។
ក្នុងនាមជាអ្នកត្រួសត្រាយផ្លូវក្នុងការស្ថាបនាផ្នែកសង្គមវិជ្ជានៅវៀតណាម លោកបានរួមចំណែកកសាងទំនាក់ទំនងសីលធម៌ដ៏ជានា លក្ខណៈសម្បត្តិ សីលធម៌ល្អប្រសើរ ពង្រីកវីរបដិវត្តន៍និយមក្នុងការតស៊ូប្រឆាំងអាមេរិកសង្គ្រោះ ជាតិ នាំអក្សរសាស្ត្រ-សិល្បៈឆ្ពោះទៅរកភាពស្រស់ស្អាត ភាពថ្លៃថ្នូរ រិះគន់និង លុបបំបាត់អំពើអាក្រក់។ ទន្ទឹមជាមួយគ្នានោះ លោកសាស្ត្រាចារ្យ Vu Khieu ក៏ ជាអ្នកត្រួសត្រាយផ្លូវក្នុងវិស័យស្រាវជ្រាវសោភ័ណ្ឌវិជ្ជានៅវៀតណាមផងដែរ ដោយមានស្នាដៃ “ស្រស់ស្អាត” ត្រូវបានបោះពុម្ភនៅឆ្នាំ១៩៦៣។ លោក សាស្ត្រាចារ្យ Vu Khieu បាននិពន្ធសៀវភៅចំនួនរាប់រយក្បាលស្ដីពីវិស័យវិទ្យា សាស្ត្រជាច្រើន។ សំណង់ស្រាវជ្រាវទាំងនោះ ត្រូវបានអនុវត្តន៍ដោយចំណាយ កម្លាំងកាយចិត្តយ៉ាងច្រើន នៅពេលដែល លោកតែងតែចំណាយពេល វេលាពី១២ដល់១៤ម៉ោងជារៀងរាល់ថ្ងៃដើម្បីធ្វើការ សូម្បីតែមានវ័យអាយុចាស់ជរាទៅហើយក៏ដោយ។
ស្នាដៃដ៏ល្បីល្បាញមួយចំនួនរបស់លោកសាស្ត្រាចារ្យ Vu Khieu។ |
“លោកសាស្ត្រាចារ្យ Vu Khieu ជាមនុស្សម្នាក់ដែលមានការយល់ដឹងយ៉ាង ជ្រាលជ្រៅអំពីប្រភពដើមនៃវប្បធម៌ជាតិ ហើយពីនោះ លោកសាស្ត្រាចារ្យបាន បង្ហាញលើវិស័យជាច្រើនដូចជាអក្សរសាស្ត្រ ប្រវត្តិ សាស្ត្រ ទស្សនៈវិជ្ជា សីល ធម៌វិជ្ជា សោភ័ណ្ឌវិជ្ជា សតិអារម្មណ៍ហូជីមិញ។ សុន្ទរកថា អត្ថបទរបស់លោក សាស្ត្រាចារ្យសុទ្ធតែត្រូវបានមនុស្សគ្រប់វ័យពេញនិយម ហើយបានបង្កើតឡើង ការគោរព ការកោតសរសើរចំពោះលោកសាស្ត្រាចារ្យក្នុងដួងចិត្តប្រជាជន”។
ដោយមានការលះបង់មិនចេះនឿយហត់របស់ខ្លួន លោកសាស្ត្រាចារ្យត្រូវ បានបក្សនិងរដ្ឋប្រគល់ជូនពានរង្វាន់និងកិត្តិនាមដ៏ថ្លែថ្នូរជាច្រើនដូចជា៖ ពាន រង្វាន់ហូជីមិញ (ឆ្នាំ១៩៩៦) វីរៈពលករនៃសម័យផ្លាស់ប្ដូរថ្មី (ឆ្នាំ២០០០) គ្រឿង ឥស្សរិយយសឯករាជ្យថ្នាក់ទី១ឆ្នាំ២០០៦ ពលរដ្ឋឆ្នើមរបស់រដ្ឋធានីក្នុងឱកាស រំលឹកខួប ១០០០ ឆ្នាំនៃថាំងឡុង-ហាណូយ។
នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ លោកសាស្ត្រាចារ្យ Vu Khieu បានទទួល មរណភាពក្នុងជន្មាយុ ១០៥ ឆ្នាំ ដែលបន្សល់ទុកនូវចន្លោះប្រហោងមួយដែលមិនអាច បំពេញបានចំពោះខឿនវប្បធម៌វៀតណាម។ ទោះយ៉ាងណាក៏ដោយ ប៉ុន្តែរាល់ សំណង់ស្រាវជ្រាវវិទ្យាសាស្ត្រ-សង្គមរបស់លោកនៅតែមានតម្លៃដដែល ហើយ ជាមូលដ្ឋានស្រាវជ្រាវជារៀងរហូតសម្រាប់មនុស្សជំនាន់ក្រោយៗស្នងបន្តនិង ពង្រីកថែមទៀត៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

