លោក Ksor Hyao។ |
ភូមិ Breng 3 នាសព្វថ្ងៃមានប្រជាជនចំនួន២១៦គ្រួសារ រួមមានជនជាតិ ចំនួន២រួមរស់ជាមួយគ្នាគឺជនជាតិ Kinh និងជនជាតិ Jrai។ នៅឆ្នាំ២០០០-២០០១ ស្ថានភាពសន្តិសុខ នយោបាយ សណ្ដាប់ធ្នាប់សង្គមក្នុងភូមិស្មុគស្មាញ ណាស់។ នៅមានពេលខ្លះចំនួនប្រជាជនពាក់កណ្ដាលក្នុងភូមិបានគាំទ្ររបស់ ដែលហៅថា “សាសនាប្រូតេស្តង់ De Ga” ជាសាសនាខិលខូចមួយដែលប្រតិ បត្តិការដោយខុសច្បាប់ បង្កើតឡើងដោយអង្គការប្រតិកិរិយា Fulro និរទេសខ្លួន នៅឯបរទេស សំដៅបង្កើតឡើងរដ្ឋស្វ័យភាពរបស់ជនជាតិភាគតិចនៅតំបន់ Tay Nguyen។ នៅពេលនោះ ក្នុងតួនាទីជាប្រធានគណៈកម្មាធិការប្រជាជនឃុំ Ia Der លោក Ksor Hyao បានបកអាក្រាតឧបាយកលដ៏ពិសពុលសំដៅបំបែក បំបាក់ផែនមហាសាមគ្គីជាតិទាំងមូលរបស់អង្គការប្រតិកិរិយា Fulro ព្រមទាំង ខិតខំព្យាយាមបញ្ចុះបញ្ចូលបងប្អូនបោះបង់ចោល “សាសនាប្រូតេស្តង់ De Ga” ផង ដែរ។ លោក Ksor Hyao បានសំណេះសំណាលថា៖
“យើងខ្ញុំបានចលនា ឃោសនាជូនបងប្អូនឲ្យបានជ្រាបពីគោលជំហរ គោលនយោបាយច្បាប់របស់បក្ស រដ្ឋ។ សាសនាប្រូតេស្តង់ De Ga មិនត្រូវបាន រដ្ឋអនុញ្ញាតឲ្យប្រតិបត្តិការឡើយ។ ទោះបីជាលំបាកក៏ដោយ ប៉ុន្តែត្រូវខិតខំ ព្យាយាម នៅពេលប្រជុំជាមួយប្រជាជនម្ដងៗ ត្រូវនិយាយយ៉ាងណាគួរឲ្យបញ្ចុះ បញ្ចូល សមស្របនឹងកម្រិតចំណេះដឹងរបស់បងប្អូន ដើម្បីចលនាបងប្អូន បោះបង់សាសនាប្រូតេស្តង់ De Ga។ រហូតមកដល់បច្ចុប្បន្ននេះ ស្ថិរភាពសន្តិ សុខមានស្ថិរភាពហើយ”។
ក្រោយពីចូលនិវត្តន៍ នៅឆ្នាំ២០០៥ លោក Ksor Hyao ត្រូវបានអ្នកភូមិ Breng 3 ទំនុកចិត្តបោះ ឆ្នោតជ្រើសតាំងជាលេខាសាខាបក្សភូមិ។ ក្នុងតួនាទីនេះ លោក Ksor Hyao តែងតែជញ្ជឹងគិតធ្វើយ៉ាងណាដើម្បីជួយប្រជាជនរួចផុតពី ភាពក្រីក្រ អភិវឌ្ឍសេដ្ឋកិច្ចនិងរក្សាសណ្ដាប់ធ្នាប់សន្តិសុខដោយស្ថិរភាព។ លោកបានស្នើឲ្យបង្កើតក្រុមការងារក្នុងភូមិដូចជា៖ ក្រុមសន្តិសុខជនបទ ក្រុម ផ្សះផ្សា ក្រុមជួយគ្នាខ្ចីទុនបង្កបង្កើនផល។ និយាយដល់លោក Ksor Hyao លោក Nguyen Thanh Tuan កម្មាភិបាលនៅការិយាល័យសន្តិសុខផ្ទៃក្នុង នគរបាលខេត្ត Gia Lai បានចែករំលែកថា៖
“ក្រោយពីចូលនិវត្តន៍មក អ៊ុំ Ksor Hyao នៅតែចូលរួមចំណែកក្នុងកិច្ចការ រួមរបស់អាជ្ញាធរមូលដ្ឋាន។ ឧទាហរណ៍ថា សហការជាមួយនគរបាលក្នុងការ ឃោសនាជូនប្រជាជនប្រចាំតំបន់ ប្រតិបត្តិយ៉ាងល្អតាមគោលជំហរ គោល នយោបាយរបស់បក្សនិងរដ្ឋ ប្រតិបត្តិតាមច្បាប់គមនាគមន៍ផ្លូវគោក។ ក្រៅពី នោះ បកស្រាយបំភ្លឺឲ្យប្រជាជនយល់ច្បាស់ពីពួកប្រតិកិរិយារបស់អង្គការ ក្រុម សាសនាខុសប្លែក ដែលមិនប្រជុំជីវភាពតាមច្បាប់។ អ៊ុំជាមនុស្សដ៏រាក់ទាក់ ទទួលបានទំនុកចិត្តរបស់បងប្អូន ដូច្នេះបានជាអាចពង្រីកតួនាទីនិងកិត្យានុភាព របស់ខ្លួននៅមូលដ្ឋាន”។
លោក Ksor Hyao និងសមមិត្តនគរបាលពីរនាក់ មកសាកសួរសុខទុក្ខបងប្អូនក្នុងភូមិ។ |
ក្រោមការដឹកនាំរបស់លោក Ksor Hyao សាខាបក្សភូមិ Breng 3 ទទួល បានកិត្តិនាម “សាខាបក្សស្អាតស្អំរឹងមាំ” ក្នុងអំឡុងច្រើនឆ្នាំជាបន្តបន្ទាប់។ ដោយ ឡែករូបលោក Ksor Hyao ត្រូវបានខេត្ត Gia Lai ស្រុក Ia Grai និងឃុំ Ia Der ប្រគល់ជូនប័ណ្ណសរសើរជាច្រើន អាស្រ័យមានស្នាដៃឆ្នើមៗក្នុងការងារបក្ស កសាងជនបទថ្មី ក៏ដូចជាក្នុងចលនាប្រឡងប្រណាំងស្នេហាជាតិនៅមូលដ្ឋាន ផងដែរ។ លោកក៏មានកិត្តិយសដោយទទួលបានប័ណ្ណសរសើររបស់ក្រសួង នគរបាលដោយមានស្នាដៃការពារសន្តិសុខ សណ្ដាប់ធ្នាប់នៅមូលដ្ឋានទៀត ផង៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

