នៅដើមខែកញ្ញា Y Tý (ខេត្ត Lao Cai) ហាក់ដូចជាបានចូលដល់ពិធីបុណ្យធម្មជាតិដ៏អស្ចារ្យ។ ស្ថិតនៅរយៈកំពស់ប្រហែល ២.០០០ ម៉ែត្រពីលើនីវ៉ូទឹកសមុទ្រ ទីនេះបានចែងចាំងដោយពន្លឺពណ៌លឿងនៃស្រូវទុំ។
មនុស្សម្នាពីគ្រប់ទិសទីបាននាំគ្នាទៅកាន់ទីកន្លែងដែលត្រូវបានគេស្គាល់ជា "ឋានសួគ៌នៃវាលស្រែកាំជណ្ដើរដ៏ស្អាតបំផុតនៅភាគពាយ័ព្យ" ដើម្បីគយគន់ទិដ្ឋភាពដ៏កម្រ ដែលបង្កើតឡើងដោយធម្មជាតិ និងកម្លាំងពលកម្មរបស់មនុស្ស។
ដោយឈរពីជម្រាលភ្នំ Ngai Thau ឬភូមិ Choan Then) យើងនឹងឃើញវាលស្រែបន្តគ្នាហូរចុះតាមជម្រាលភ្នំយ៉ាងទន់ភ្លន់ ដូចរលកពណ៌មាសកំពុងរលាស់ អញ្ជឹង។
អ័ព្ទនាពេលព្រឹកគ្របដណ្តប់លើតំបន់នេះ រួមជាមួយពន្លឺថ្ងៃ បង្កើតបានជាទិដ្ឋភាពដ៏ស្រស់ស្អាតគួរឲ្យចាប់ចិត្ត។
នេះជាទិដ្ឋភាពដែលធ្វើឲ្យភ្ញៀវទេសចរជាច្រើនសុខចិត្តធ្វើដំណើររាប់ពាន់គីឡូម៉ែត្រ ដើម្បីបានគយគន់សម្រស់ដ៏ស្រស់ស្អាតនេះដោយភ្នែកផ្ទាល់។
មិនត្រឹមតែទាក់ទាញដោយទេសភាពប៉ុណ្ណោះទេ Y Tý ក៏ទាក់ទាញភ្ញៀវទេសចរដោយទឹកចិត្តស្មោះត្រង់របស់អ្នកស្រុកផងដែរ។ អ្នកស្រី Ly Thi Po ជាអ្នកស្រុកម្នាក់ដែលកំពុងសម្រាកនៅវាលស្រែបានឲ្យដឹងថា៖ "ឆ្នាំនេះការប្រមូលផលស្រូវបានច្រើន។ ដោយឃើញមានភ្ញៀវទេសចរជាច្រើនមកថតរូប យើងក៏សប្បាយចិត្តដែរ ព្រោះនេះជាមធ្យោបាយមួយដែលធ្វើឲ្យ Y Tý ត្រូវបានគេស្គាល់កាន់តែច្រើន"។
បច្ចុប្បន្ន ផ្លូវទៅ Y Tý កាន់តែងាយស្រួលជាង ព្រោះរថយន្តអាចធ្វើដំណើរទៅដល់ឃុំបាន បង្កភាពងាយស្រួលដល់ភ្ញៀវទេសចរ។ ផ្ទះសំណាក់ Homestay ក៏ត្រូវបានវិនិយោគបន្ថែម ដើម្បីបំពេញតម្រូវការសម្រាកលំហែកាយ និងរីករាយជាមួយម្ហូបប្រចាំតំបន់ផងដែរ។ ដូច្នេះហើយ រដូវមាសរបស់ Y Tý បានក្លាយជាទីកន្លែងដ៏មិនអាចបំភ្លេចបានសម្រាប់យុវវ័យដែលចូលចិត្តធ្វើដំណើរនិងស្វែងយល់។
យោងទៅតាមអ្នកដែលមានបទពិសោធន៍ ពេលវេលាចាប់ពីចុងខែសីហាដល់ពាក់កណ្តាលខែកញ្ញា គឺជាពេលវេលាដ៏ល្អបំផុតដើម្បីគយគន់ Y Tý នៅក្នុងរដូវស្រូវទុំ។
នៅសល់រែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ រដូវច្រូតកាត់នឹងមកដល់ ពណ៌លឿងនឹងត្រូវជំនួសដោយពណ៌ត្នោតដ៏ស្ងប់ស្ងាត់វិញ។ ដូច្នេះហើយ អ្នកទេសចរគួរតែមកទាន់ពេល ដើម្បីចាប់យក "ពេលវេលាមាស" ដ៏កម្រប្រចាំឆ្នាំនេះ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ