![]() |
| ប៉ុន្មានថ្ងៃនេះ វិថី Hang Ma ត្រូវបានតុបតែងលម្អចម្រុះពណ៌ដើម្បីស្វាគមន៍បុណ្យណូអែល។ |
![]() |
![]() |
| ហាងជាច្រើនត្រូវបានតុបតែងលម្អយ៉ាងស្អាតឆើតឆាយដើម្បីទាក់ទាញអតិថិជន។ |
![]() |
| ប្រដាប់ប្រដារដែលមិនអាចខ្វះបាន ដូចជា៖ ដើមស្រល់ណូអែល កម្រងផ្កា បូគ្រប់ប្រភេទ តុក្កតាសត្វដែលមានរាងដូច Santa Claus...ត្រូវបានដាក់តាំងលក់យ៉ាងសម្បូរបែប។ |
![]() |
| បើតាមម្ចាស់ហាងបានឲ្យដឹងថា កម្លាំងទិញនៅឆ្នាំនេះមានការថយចុះដោយសារប្រជាជនរឹតបន្តឹងការចំណាយ ខណៈដែលការតុបតែងលម្អមានម៉ូដច្រើន និងតម្លៃសមរម្យ មិនឡៀងថ្លៃបើធៀបនឹងឆ្នាំមុនទេ។ |
![]() |
| គ្រឿងតុបតែងបែបអឺរ៉ុបបុរាណជាច្រើនមានដាក់លក់ដើម្បីបម្រើចំណង់ចំណូលចិត្តរបស់អតិថិជនគ្រប់រូប។ |
![]() |
| ជាពិសេស គ្រឿងតុបតែងបុណ្យណូអែលឆ្នាំ ២០២៤ ត្រូវបានចាត់ទុកថា មិនប៉ះពាល់ដល់បរិស្ថាននោះទេ ជាមួយនឹងផលិតផលជាច្រើនធ្វើពីឈើ និងក្រណាត់។ |
![]() |
![]() |
| តុក្កតារូប Santa Claus មានតម្លៃចាប់ពី ៣០ ម៉ឺន ដល់ ១ លានដុង/ផលិតផល (១២ - ៤០ ដុល្លារ)។ តុក្កតាខ្លាឃ្មុំប៉ូលខាងជើង មានតម្លៃចាប់ពី ៥០ ម៉ឺន - ១៥០ ម៉ឺនដុង/ផលិតផល (១៨ - ៥៥ដុល្លារ)។ |
![]() |
| គ្រួសារជាច្រើនឆ្លៀតឱកាសទិញប្រដាប់ក្មេងលេងបុណ្យណូអែល។ |
![]() |
| យុវជននិយមចូលចិត្តដើរលេង ទិញកាដូរ និងថតរូប។ រូបថត៖ VTCnews |
![]() |
| ភ្ញៀវទេសចរបរទេសជាច្រើនកាច់រាងថតរូបអនុស្សាវរីយ៍មុនថ្ងៃបុណ្យ។ រូបថត៖ VTCnews |
![]() |
| នាសព្វថ្ងៃនេះ នៅប្រទេសវៀតណាម បុណ្យណូអែលមិនត្រឹមតែជាថ្ងៃបុណ្យដ៏សំខាន់សម្រាប់គ្រិស្តបរិស័ទប៉ុណ្ណោះទេ ថែមទាំងជាឱកាសពិសេសសម្រាប់ក្រុម គ្រួសារ សាច់ញាតិ និងមិត្តភក្តិជួបជុំគ្នាទៀតផង។ រូបថត៖ Kinhtedothi.vn |
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ












