![]() |
| ក្នុងមនសិការរបស់ជនជាតិវៀតណាមតាំងពីច្រើនជំនាន់មក បុណ្យតេតប្រពៃណីជាតិ មិនត្រឹមតែមានអត្ថន័យនៃការជូនដំណើរឆ្នាំចាស់ និងស្វាគមន៍ឆ្នាំថ្មីប៉ុណ្ណោះទេ ថែមទាំងបង្កប់នូវអត្ថន័យខាងវិញ្ញាណ និងជំនឿយ៉ាងជ្រាលជ្រៅទៀតផង។ ប្រភព៖ VOV |
![]() |
| ក្រៅពីទំនៀមទម្លាប់សែនដូនតា ប្រជាជនតែងតែទៅវត្តអារ៉ាម ដើម្បីបួងសួងសុំពរជ័យ និងសេចក្តីសុខចម្រុងចម្រើនដល់ក្រុមគ្រួសារ ក្នុងបំណងចង់ឲ្យអ្វីៗដ៏ល្អប្រសើរបំផុតនឹងកើតមានក្នុងឆ្នាំថ្មី។ រូបថត៖ bacninhtv.vn |
![]() |
| បន្ទាប់ពីវេលាឆ្លងឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មី នៅពេលសម្រេចការសែនដូនតារួចរាល់ គ្រួសារជាច្រើនតែងតែទៅវត្ត ដើម្បីអុជធូបបួងសួងសុំសេចក្តីសុខចម្រុងចម្រើន។ រូបថត៖ bacninh.gov.vn |
![]() |
| ការទៅវត្តអារ៉ាម ដើម្បីបួងសួងសុំសុខភាពនិងសំណាងល្អសម្រាប់ខ្លួនឯង និងក្រុមគ្រួសារក្នុងប៉ុន្មានថ្ងៃដើមឆ្នាំ គឺជាលក្ខណៈវប្បធម៌ដ៏ល្អប្រពៃរបស់ជនជាតិវៀតណាមរាប់ពាន់ឆ្នាំមកហើយ។ រូបថត៖ Tuan Anh/VOV |
![]() |
| ប្រជាពលរដ្ឋទៅបូជានៅវិហារ Cao An Phu (ឃុំ An Sinh ទីរួមខេត្ត Kinh Mon ខេត្ត Hai Duong)។ រូបថត៖ Tuan Anh/VOV |
![]() |
| ជនជាតិវៀតណាមទៅវត្តនៅដើមឆ្នាំ ក៏ដើម្បីសុំអក្សរផ្ចង់ ឬឃ្លាឆ្លើយឆ្លងប្រកបដោយអត្ថន័យដើម្បីនាំមកផ្ទះនិងព្យួរនៅកន្លែងដ៏ខ្ពង់ខ្ពស់បំផុត។ រូបថត៖ Tuan Anh/VOV |
![]() |
| សម្រស់វប្បធម៌នៃការទៅវត្តនៅដើមឆ្នាំរបស់ប្រជាជនវៀតណាមនៅតែត្រូវបានថែរក្សានៅលើកោះឆ្ងាយដាច់ស្រយាលផងដែរ។ រូបថត៖ Le Hoang/VOV |
![]() |
| យុទ្ធជននិងប្រជាជននៅលើកោះ Da Tay A ទៅវត្តដើមឆ្នាំ បួងសួងសុំសន្តិភាពដល់មាតុភូមិ សេចក្ដីសុខដល់ប្រជាជន ហើយសន្យាបំពេញភារកិច្ចការពារអធិបតេយ្យភាពកោះសមុទ្រមាតុភូមិដ៏ពិសិដ្ឋ នៅលើប្រជុំកោះ Truong Sa។ រូបថត៖ Le Hoang/VOV |
![]() |
| សម្រាប់ជនជាតិវៀតណាមដែលរស់នៅក្រៅប្រទេស ការទៅវត្តនៅដើមឆ្នាំមិនត្រឹមតែជាលក្ខណៈវប្បធម៌ដ៏ពោរពេញទៅដោយអត្តសញ្ញាណជាតិប៉ុណ្ណោះទេ ថែមទាំងជាឱកាសសម្រាប់ប្រជាជនរំលឹកឡើងវិញនូវតម្លៃប្រពៃណីដ៏ល្អប្រសើរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិទៀតផង។ (ក្នុងរូបថត៖ ប្រជាពលរដ្ឋវៀតណាមនៅឡាវទៅវត្តនាដើមឆ្នាំ។ រូបថត៖ VOV – ទីក្រុងវៀងច័ន្ទ) |
![]() |
| ការទៅវត្តនៅដើមឆ្នាំនៅវត្ត Khanh Van ក្នុងទីក្រុងបាងកក។ (រូបថត៖ VOV – បាងកក) |
![]() |
| ប្រពៃណីនៃការទៅវត្តដើម្បីបួងសួងសុំពរជ័យ និងសេចក្ដីសុខនៅដើមឆ្នាំថ្មីនៅតែត្រូវបានថែរក្សាដោយសហគមន៍ជនវៀតណាមនៅសាធារណរដ្ឋឆែក។ រូបថត៖ VOV - សាធារណរដ្ឋឆែក |
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ










