ភូមិបុរមបុរាណ Thien Huong នៅស្រុក Dong Van ខេត្ត Ha Giang គឺជាគោលដៅដ៏ល្បីល្បាញមួយដែលត្រូវបានភ្ញៀវទេសចរជាច្រើនចូលចិត្តនៅពេលទៅទស្សនាតំបន់ដីព្រំដែននៃមាតុភូមិ។

រូបថត៖ toquoc.vn

មើលពីខាងលើ ភ្ញៀវទេសចរនឹងបានគយគន់ដំបូលផ្ទះបុរមបុរាណដែលមានអាយុកាលជាង ១០០ ឆ្នាំ។ រូបថត៖ toquoc.vn

ធ្វើដំណើរចូលជ្រៅទៅក្នុងភូមិ ផ្ទះនីមួយៗត្រូវបានសាងសង់តាមរចនាបថស្ថាបត្យកម្មបុរមបុរាណ គ្របដណ្ដប់ដោយដំបូលប្រក់ក្បឿងយិនយ៉ាង ហើយជញ្ជាំងត្រូវបានសាងសង់ដោយដី។ រូបថត៖ toquoc.vn

នៅជុំវិញផ្ទះមានរបងថ្មរឹងមាំ។ រូបថត៖ VOV

ភូមិ Thien Huong ជាកន្លែងស្នាក់នៅរបស់ជនជាតិ Tay។ រូបថត៖ VOV

ភូមិ Thien Huong មានអាយុកាលរាប់រយឆ្នាំមកហើយ ប៉ុន្តែនៅតែរក្សាបានភាពស្រស់ស្អាតបែបប្រពៃណី។ រូបថត៖ toquoc.vn

ក្មេងៗក្នុងភូមិលេងនៅក្បែរចម្ការពោតក្នុងភូមិ។ រូបថត៖ vietnamnet.vn

នារយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ភ្ញៀវទេសចរជាច្រើនបានស្វែងរកភូមិបុរមបុរាណនេះ។ រូបថត៖ toquoc.vn

ភ្ញៀវទេសចរបានចូលរួមសកម្មភាពម្ហូបអាហារជាច្រើននៅពេលទៅលេងភូមិ Thien Huong។ រូបថត៖ vietnamnet.vn

នំ Bo ទន់ៗ និងសរស្គុះរបស់ប្រជាជនក្នុងតំបន់។ រូបថត៖ vietnamnet.vn

ឆ្លងកាត់រយៈពេលរាប់រយឆ្នាំ ភូមិបុរមបុរាណ Thien Huong នៅតែរក្សាបាននូវភាពស្រស់ស្អាតគង់វង្សជាមួយពេលវេលា ហើយបានក្លាយទៅជាគោលដៅទាក់ទាញភ្ញៀវទេសចរណ៍យ៉ាងច្រើនមកពីគ្រប់ទិសទី។ រូបថត៖ vietnamnet.vn