![]() |
| នាថ្ងៃទី ១៣ ខែសីហា នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនយោធាជាតិលេខ ៤ (ហាណូយ) អនុគណៈកម្មាធិការរៀបចំព្យុហយាត្រានិងក្បួនដង្ហែក្នុងពិធីអបអរសាទរខួបលើកទី ៨០ នៃបដិវត្តន៍ខែសីហា និងទិវាបុណ្យជាតិនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម បានបើកវគ្គហាត់សមព្យុហយាត្រាលើកទី ៣ ដោយមានការចូលរួមពីកងកម្លាំងប្រដាប់អាវុធប្រជាជន។ |
![]() |
| គណៈប្រតិភូចូលរួមវគ្គហាត់សម។ |
![]() |
| យុទ្ធជននៃកងកម្លាំងប្រដាប់អាវុធជាង ១៦.០០០ នាក់បានចូលរួមវគ្គហាត់សមលើកទី ៣។ |
![]() |
| វគ្គហាត់សមមានពីរផ្នែក៖ អនុវត្តន៍ពិធីការរបស់បក្ស និងរដ្ឋ និងផ្នែកដើរព្យុហយាត្រានិងក្បួនដង្ហែ។ |
![]() |
| ផែនយុទ្ធជនដើរព្យុហយាត្រាយ៉ាងអង់អាច ឆ្លងកាត់វេទិកាកិត្តិយស។ |
![]() |
![]() |
| ការសម្តែងដ៏គួរឱ្យចាប់អារម្មណ៍នៅក្នុងវគ្គហាត់សមលើកទី ៣ គឺជាលទ្ធផលនៃដំណើរការហ្វឹកហាត់ដោយមិនចេះនឿយហត់របស់យុទ្ធជនទាំងអស់។ |
![]() |
| ផែនប៉ូលីសជិះសេះចល័ត គឺជាផែនយុទ្ធជនដើរព្យុហយាត្រាចុងក្រោយ មុនពេលអាវុធនិងយុទ្ធភណ្ឌបង្ហាញខ្លួន។ |
![]() |
| វគ្គហាត់សមលើកទី៣ បន្តនាំយកនូវការសម្ដែងគួរឲ្យចាប់អារម្មណ៍នៃប្រព័ន្ធអាវុធនិងយុទ្ធភណ្ឌទំនើបៗ។ |
![]() |
| គួរកត់សម្គាល់ថា ផែនយានជំនិះពិសេសប្រយុទ្ធប្រឆាំងភេរវកម្មរបស់កម្លាំងប៉ូលិសពិសេសបានបង្ហាញខ្លួនជាលើកដំបូងក្នុងវគ្គហាត់សម។ |
![]() |
| រថយន្តពិសេសនេះត្រូវបានបំពាក់ដោយការពាសដែកការពារគ្រាប់កាំភ្លើង និងមធ្យោបាយប្រយុទ្ធជឿនលឿន ដោយមានភាពចល័តខ្ពស់លើគ្រប់សណ្ឋានដី បំពេញភារកិច្ចប្រយុទ្ធប្រឆាំងភេរវកម្ម ការបង្ក្រាបឧក្រិដ្ឋជន និងជួយសង្គ្រោះចំណាប់ខ្មាំង។ |
![]() |
| លើសពីនេះ ផែនយានយន្តប៉ូលីសចរាចរណ៍ក៏មានការផ្លាស់ប្តូរនៅក្នុងវគ្គហាត់សមលើកទី៣ បើធៀបនឹងវគ្គហាត់សមមុនៗ។ |
![]() |
| គំរូរថយន្តប៉ូលិសចរាចរណ៍ដែលផលិតដោយវៀតណាម បានជំនួសឲ្យគំរូដែលផលិតដោយបរទេសក្នុងវគ្គហាត់សមលើកនេះ។ |
![]() |
| តាមផែនការ កងកម្លាំងចូលរួមព្យុហយាត្រានឹងមានវគ្គហាត់សមមួយបន្ថែមទៀតនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនយោធាលេខ៤ មុននឹងចូលរួមក្នុងការហាត់សមបឋម និងចុងក្រោយនៅទីលាន Ba Dinh។ |
![]() |
| ប្រធានគណកម្មាធិការឃោសនាអប់រំ និងចលនាមហាជនមជ្ឈឹម លោក Nguyen Trong Nghia និងលេខាគណៈកម្មាធិការបក្សទីក្រុងហាណូយ លោកស្រី Bui Thi Minh Hoai ជូនអំណោយដល់យុទ្ធជនដែលចូលរួមវគ្គហាត់សម។ |
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ














